Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ថវិកា និង​សម្ភារ​:​ដល់សមាគម​អតីតយុទ្ធជន​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​អំពាវនាវ​ដល់​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា សប្បុរសជន ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​សូម​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ថវិកា និង​សម្ភារៈដល់​សមាគម​អតីតយុទ្ធជន​កម្ពុជា​យេី​ង ដេី​ម្បី​កសាង​លំនៅដ្ឋាន និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​ដល់​បងប្អូន​អតីតយុទ្ធជន ដែលមាន​ជីវភាព​លំបាក​ជួយ​ពួកគាត់​ឲ្យ​មាន​សមត្ថភាព លទ្ធភាព សមាហរណកម្ម ក្នុងការ​អភិវឌ្ឍ​រប​ស់​ប្រទេសជាតិ​យេី​ង​នាពេល​បច្ចុប្បន្ន​។

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​អនុប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អ​ញ្ជេី​ញ​ជា​អធិបតី​ក្នុង​ខួប​លេី​ក​ទី​១២ ទិវា​អតីតយុទ្ធជន​កម្ពុជា​២១​ ខែមិថុនា ដោយមាន​ការ​អ​ញ្ជេី​ញ​ចូលរួម​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលខេត្ត និង​ឯកឧត្តម លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍ មកពី​ក្រសួង​ស្ថាប័ន អង្គភាព និង​សមាជិក​អតីតយុទ្ធជន​ចូលរួម​ជាង​៣០០០​នាក់ នៅ​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នៅ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក គន់ គីម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន និង​លោក វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សុទ្ធតែ​បាន​លេី​កឡេី​ង​ពី​ការតស៊ូ​របស់​អតីតយុទ្ធជន​ក៏ដូចជា​ការរីកចម្រើន​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា ។

​ក្នុងឱកាស​នោះ ក្នុងនាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​លំអោនកាយ​គោរព និង​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​វិ​រ​យុទ្ធជន វិ​រ​យុទ្ធ​នារី​កម្ពុជា​ទាំងអស់​ដែល​បាន​ធ្វេី​ពលិកម្ម​ដ៏​ធំធេង​ដេី​ម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ ចងចាំ​ជានិច្ច​នូវ​គុ​ណូ​ប​ការ​:​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​វិ​រ​កម្មាភិបាល វិ​រ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​សមរភូមិ​ដេី​ម្បី​រំដោះជាតិ​មាតុភូមិ ដេី​ម្បី​រំដោះជាតិ​មាតុភូមិ​ពី​កណ្តាប់ដៃ​របប​ប៉ុលពត និង​បាន​ជួយសង្គ្រោះ​ជិវិត​បង​ប្អ​ន​ប្រជាជន សង្គមជាតិ​ឲ្យ​រស់​ឡេី​ង​វិញ រួម​ដំណេី​រ​រួបរួម​ផ្សះផ្សា​ជាតិ​ធ្វេី​ឲ្យ​យេី​ង​មាន​សន្តិភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​សំណូមពរ​ដល់​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​គ្រប់រូប​ត្រូវ​ចេះ​រួបរួមសាមគ្គី ចេះ​ស្រលាញ់​រាប់អាន​គ្នា​ទៅវិញទៅមក ដូច​បងប្អូន​ក្នុង​មហា​គ្រួសារ​តែមួយ ហេី​យ​យក​ស្មារតី​ទិវា​នេះ នឹង​នៅ​ជា​អមត​:​ដោយ​រួមគ្នា​ធានា​ការពារ​ឲ្យ​បាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ​មួយ​រឹងមាំ​រក្សាបាន​គង់វង្ស​នូវ​ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទោះ​ត្រូវ​បង់​ក្នុងតម្លៃ​ណា​ក៏ដោយ​។​

​ជាមួយគ្នានេះដែរ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​ពាំ​នាំយក​អំណោយ​ជា​ថវិកា​របស់​សម្តេច​តេ​ជោ ឧបត្ថម្ភ​ដល់​ ៖

១.​សមាជិក​អតីតយុទ្ធជន​ចំនួន​២៥០០​នាក់​ម្នាក់ៗ​ទទួលបាន​ថវិកា​២០​ម៉ឺន​រៀល ២.​កងកិត្តិយស ត្រែទ័ព ថវិកា ២​លាន​រៀល និង​ឧបត្ថម្ភ​គណកម្មការ​រៀប​ចំ​ទិវា ថវិកា​១០​លាន​រៀល​។

​ក្នុង​ទិវា​ដ៏​មហោឡា​រឹក​នោះ តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​តេ​ជោ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ទទួលបាន​ការចូលរួម​ជា​ថវិកា​ពី​សប្បុរសជន​បាន​ប្រមាណ​ជាង​៧០​ម៉ឺន​ដុល្លារ និង​សូម​បន្ត​ចូលរួម​បន្ថែមទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×