Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តបន្ទាយមានជ័យ បង្ក្រាប​ករណី​ចាប់ជំរិត​ទារប្រាក់ បាន​ជនសង្ស័យ​ចំនួន ០៣​នាក់ និង​រំដោះ​ជនរងគ្រោះ​ម្នាក់​

spot_img

​ខេត្តបន្ទាយមានជ័យ​ ៖ កងកម្លាំង​នគរបាល ខេត្តបន្ទាយមានជ័យ​ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយមាន​ការ សម្របសម្រួល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ ចុះបង្ក្រាប​ករណី​ចាប់ជំរិត​ទារប្រាក់ ដោយ​ចាប់​ជនល្មើស​៣​នាក់​។​

​នៅ​ថ្ងៃ ច​ន្ទ័ ១៥​កើត ខែ ជេ​ស្ឌ​ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៩ ក្រោយពី​បានទទួល​ព័ត៌មាន​ថា​មាន​ករណី​ចាប់ជំរិត​ទារប្រាក់​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្ម ទណ្ឌ​នៃ​អគ្គស្នងការ នគរបាលជាតិ នៃ ក្រសួងមហាផ្ទៃ ថា មាន​ករណី ចាប់ជំរិត​ទារប្រាក់ ពី​ភ្នំពេញ មកដល់ ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទៅ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ផែន​ព្រហ្មទណ្ឌ​ស្នងការ​ខេត្ត ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សិទ្ធិ ឡោះ ជា​ស្នងការរង​ទទួល​បន្ទូល​ក​ផែន​ព្រហ្មទណ្ឌ បើក​កិច្ចប្រតិបត្តិការ ស្វែងរក​មី​ខ​សញ្ញា​ពួកក្រុម​ឧក្រិដ្ឋជន​យ៉ាងសកម្ម ហើយ​នៅវេលា ម៉ោង​២៣​និង​៣០​នាទី កំលាំង​ជំនាញ ព្រហ្មទណ្ឌ ខេត្ត និង​កំលាំង អធិការដ្ឋាន​នគរបាល ស្រុក​ក្រុង​។​សូម​បញ្ចាក់​ថា​ជនរងគ្រោះ​មានឈ្មោះ ថៅ ណាក់ អាយុ ៣៧ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បឹងទំពុន សង្កាត់​បឹងទំពុន ខ​ណ្ឌ័​មានជ័យ ក្រុងភ្នំពេញ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា កិច្ចប្រតិបត្តិការ ចុះបង្ក្រាប ដោយ​ចាប់បាន ជនល្មើស​ចំនួន ០៣​នាក់ ៖ ១- ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣​ឆ្នាំ ជា​អ្នក បើកបរ​រថយន្ត ២ ឈ្មោះ ព្រាប វ​ណ្ណះ ប្រុស ២៩​ឆ្នាំ ជា​អ្នក​ចាប់ជំរិត និង​៣​ឈ្មោះ វ៉ាន់ ស្រេ​ត ប្រុស ២៨​ឆ្នាំ ជា​អ្នកសមគំនិត រួមជាមួយ​វត្ថុតាង​រួមមាន​រថយន្ត​ម៉ាក ឡិច​ស៊ី​ស​៣០០ មួយគ្រឿង ពណ៌​កាំ​ម៉ៃ មាន ផ្លាកលេខ ភ្នំពេញ 2AL-8004 ជា​មធ្យោបាយ នៅ​ចំណុច សណ្ឋាគារ ស៊ី​ធី​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត យកមក​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។ ក្រោយពី​ការិយាល័យ​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​រួចមក ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានប្រគល់ ទាំង​ជនល្មើស​និង​វត្ថុតាង​ទាំងអស់​ជូនទៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​នៃ ក្រសួងមហាផ្ទៃ​ដើម្បី ទទួល​ចាត់ការ​បន្តទៅ តាម​និតិ​វិធី នៃ​ច្បាប់ ៕​ ​ដោយ ​៖​ កូ​ឡាប​

spot_img
×