Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ខ្សាច់​ចុះ​ចំណោត​ដាច់​ហ្វ្រាំង​ក្រឡាប់​ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​តៃកុង​រថយន្ត រីឯ​អ្នក​រួម​ដំណេី​រ​រងរបួស​ធ្ងន់

spot_img

​​កោះកុង​ ៖ ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ​កាលពី​ថ្ងៃទី ១៧​មិថុនា​២០១៩ វេលា​ម៉ោង ១៤​និង​០៥​នាទី រសៀល នៅលើ​ផ្លូវជាតិ​លេខ ៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៦១-៦២ នៅ​ចំណុច​អន្ទង់អាំង​ធំ ស្ថិតក្នុង​ភូមិ​ជី​មាល ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កេី​ត​ឡើង ១ លេី​ក បង្ករ​ដោយ​រថយន្ត ១ គ្រឿង (Hyundai) ពណ៌ ខៀវ គ្មាន​ផ្លាក​ក​លេខ ដឹក​ខ្សាច់ ក្នុងទិសដៅ​ពី​ស្រុកស្រែ​អំបិល មក​ទី​រួម​ខេត្តកោះកុង នៅពេល​ធ្វេី​ដំណេី​រ មកដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី ពេល​ចុះ​ចំណោត ដាច់​ហ្វ្រាំង បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង បណ្តាលអោយ​ស្លាប់ ១​នាក់ និង​របួសធ្ងន់ ១ នាក់​។​

អ្នកបើកបរ​រថយន្ត​មានឈ្មោះ ជួប ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ស្លាប់​កប់​ក្នុង​ដី និង​ថ្ម នៅ​ពី​ខាងមុខ​រថយន្ត ចំណែកឯ​អ្នក​រួម​ដំណេី​រ ១​នាក់​ទៀត រងរបួស​ធ្ងន់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ។​

​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ កម្លាំង​យើង​បានប្រគល់​ជូន​ភរិយា​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×