Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ​ភិ​បាល​ខេត្ត​​ស្វាយ​រៀង​​ខំ​​ទប់​ស្កាត់​ តែ​បែក​ធ្លាយ​ព័ត៌​មាន​ថា ​៖ មាន​​មន្ត្រី​​យោ​ធា​​នៅ​​ស្រុក​​ស្វាយ​ជ្រំ​​ចេញ​មុខ​​កាង​ រំ​ដោះ​ឡាន​​ឈ្មួញ​ដឹក​ជ្រូក ចូល​ពី​វៀត​ណាម

spot_img

​ខេត្តស្វាយរៀង ៖ ​ឡាន​ប្រភេទ​សាំ​យ៉ុង​ ១៥​កៅអី​មួយគ្រឿង​ ពាក់​ផ្លាក​លេខ​ព្រះសីហនុ 2A 1326 ត្រូវបាន​ឈ្មួញ​ធ្វើ​សកម្មភាព​ដោះ​កៅអី​ចេញ​ហើយ​បានដាក់​សត្វ​ជ្រូក​រស់​ប្រហែល​២០​ក្បាល ហើយ​ត្រូវបាន​មន្ត្រី​សមត្ថកិច្ច​ការិយាល័យ​ផ​លិត​កម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​ធ្វើការ​ស្ទាក់​ចាប់បាន​នៅត្រង់ចំណុច​ផ្សារ​ព្រាត់ប្រាស់​ស្ថិតក្នុង​ភូមិ​ថ្មី​ឃុំ​ចំបក់​ ស្រុក​ស្វាយជ្រំ​ ខេត្តស្វាយរៀង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩ ។​

​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផ​លឹ​ត​កម្ម​និង​បសុព្យាបាល​ខេត្តស្វាយរៀង​បានឱ្យដឹងថា ៖ ពិតជា​មាន​ករណី​ខាងលើនេះ​មែន​ប៉ុន្តែ​ដោយសារ​កំលាំង​មន្ត្រី​របស់លោក​មាន​គ្នា​តិចពេក​ទើប​មិនអាច​ចាប់​ឡាន​ដឹក​ជ្រូក​ខាងលើនេះ​បាន​ហើយ​ម្យ៉ាងទៀត​ក៏ដោយ​សារ​តែមាន​មន្ត្រី​យោធា​បានចេញ​មុខមក​អន្តរាគមន៍​រំ​ដោះ​យក​រថយន្ត​របស់​ឈ្មួញ​ដឹក​ជ្រូក​ខុសច្បាប់​បើក​ចេញទៅ​បាត់​ដោយ​សុវត្ថិភាព​បើទោះបីជា​មន្ត្រី​ជំនាញ​បាន​យក​ម៉ូតូ​ទៅ​ដាក់​ពាំង​ខាងមុខ​ឡាន​ឈ្មួញ​នោះ​ក៏ដោយ ​។​

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ៖ ចំពោះ​មន្ត្រី​យោធា​ដែល​ចេញមុខ​មក​រំដោះ​រថយន្ត​ដឹក​ជ្រូក​នោះ​លោក​បានធ្វើ​របាយការណ៍​ជំរាបជូន​ថ្នាក់ដឹកនាំ​ខេត្ត​រួចហើយ​ព្រមទាំង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ស្វាយរៀង​ថែម​ទៀតផង​។​

​ដោយឡែក​ប្រភព​ព័​ត៍​មាន​ច្បាស់ការ​ពី​មន្ត្រី​សាលាស្រុក​ស្វាយជ្រំ​បានឱ្យដឹង​ផងដែរ​ថា ៖ មន្ត្រី​យោធា​ស្រុក​ស្វាយជ្រំ​ដែល​ចេញ​មុខមក​កាង​រំដោះ​ឡាន​ឈ្មួញ​ដឹក​ជ្រូក​ខុសច្បាប់​នោះ​ឈ្មោះ​គង់ ប៉ុន្តែ​មិនដឹង​មាន​តួនាទី​ជា​អ្វី​ឱ្យ​ប្រាកដ​នោះទេ​ហើយ​លោក​ក៏បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​រួចហើយ​អំពី​ករណីនេះ​ទុក​ជូន​ថ្នាក់លើ​សំរេច​ទៅ​ចុះ​។​

​មន្ត្រី​ខាងលើ​បាន​បន្តថា ៖ មិន​ត្រឹមតែ​ចេញមុខ​មក​កាង​រំដោះ​បទល្មើស​នោះទេ ​មន្ត្រី​យោធា​រូបនោះ​ថែមទាំង​និយាយថា ពីមុន​ពុំដែល​មាន​នរណា​ហ៊ាន​ចាប់​នោះទេ​ គឺ​គេ​អា​ចរក​សុី​បាន​ដោយ​រលូន​និយាយ​ជារួម​គឺ​គ្មាន​បញ្ហា sic ។​

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ពុំ​អាចធ្វើ​ការទំនាក់ទំនង​មន្ត្រី​យោធា​ឈ្មោះ​គង់​នោះបាន​ដែរ​នៅ​រសៀល​ថ្ងៃទី​១៧ ​ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​។ ដោយឡែក​លោក ចេ​ត សា មន មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​ស្វាយជ្រំ ដែលមាន​លេខ​ទូរស័ព្ទ​លេខ ០៩៧ ៩៩៦៦២៧៦ ពេល​ទូរស័ព្ទ​ចូល​លោក​ថា​ច្រំ​ឡំ​លេខ​ហើយ ! ។​

​សូម​រំលឹក​ផងដែរ​ថា​៖ កាលពី​ថ្ងៃទី​១៥​ ខែមីនា​ឆ្នាំ​២០១៩​នេះ ​លោក អភិបាលខេត្ត​ស្វាយរៀង​បានចេញ​សេចក្តីណែនាំ​លេខ​០០២/១៩ ស​ណន​ស្តីពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ហើយ​ពេល​ទទួលបាន​សេចក្តីណែនាំ​នេះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា​ត្រូវមាន​វិធានការ​ណែនាំ​អនុវត្ត​ជាក់ស្តែង​ឱ្យបាន​សមស្រប​និង​មាន​ប្រសិទ្ធភាព​ឈានទៅ​សម្រេចបាន​នូវ​បរិមាណ​និង​គុណភាព​ខ្ពស ហើយ​លោក​អភិបាលខេត្ត​ស្វាយរៀង​ធ្លាប់បាន​ធ្វើការ​ព្រមាន​ធ្ងន់ៗ​ដល់​មន្ត្រីក្រោមឱវាទ​ទាំងអស់​ថា បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​ខាងលើ​នោះ​លោក​នឹង​អនុវត្ត​នូវ​អភិក្រម​ទាំង ៥​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ជាក់​ជាមិនខាន​ឡើយ​។​

​សំណួរ​សួរថា​ ៖ មន្ត្រី​យោធា​ដែល​បាន​ប្រព្រឹត្តនូវ​ករណី​ខាងលើនេះ​តើ​ហ៊ាន​រឺ​មិន​ហ៊ាន​? ប្រជាពលរដ្ឋ​កំពុងរ​ង់​ចាំមើល​ចំណាត់ការ​កណ្តាប់ដៃ​ដែក​របស់​ថ្នាក់ដឹកនាំ​ដើម្បីឱ្យ​ពួកគាត់​មានសង្ឃឹម​នឹង​ជឿជាក់​ដើម្បី​អភិវឌ្ឍន៍​សង្គម​ ៕ វ៉ៃ​កូ​

spot_img
×