Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាប់​គូទំនាស់រ​បួសដៃ​ដោយសារ​ខឹង​មិន​ជល់​កែវ​

spot_img

​បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ ក្នុងករណី​ទំនាស់​ផឹកស៊ី​មិន​ជល់​កែវ​ក៏​ទាញ​កាំបិត​ទៅ​​កាប់​គូទំនាស់​ក្នុង​វង់​ផឹកស៊ី​នោះ​បណ្ដាល​ឲ្យ​បួសដៃ​។​

​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​មេមត់​បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា​មួយ​កើត ដោយ​មូលហេតុ​ផឹកស៊ី​មិន​ជល់​កែវទាស់​ពាក្យសម្តី​ទាញ​កាំបិត​បុ័ងតោ​កាប់​លើ​ភាគី​ទំនាស់​បណ្តាល​ឲ្យ​ដាច់​របួស​ដៃ​ឆ្វេង ។​

​ជនសង្ស័យ​ឈ្មោះ លុ​ញ សុខ​ឃី ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩០ ជាតិខ្មែរ រស់នៅ​ភូមិ​កន្ទួត ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដ្ឋ​បាល​ជាំ​តា​ម៉ៅ បង្ក្រាប​ឃាត់ខ្លួន​ភ្លាមៗ នៅ​ចំណុច​ផ្ទះ​ជន​ស​ង្ស័យបន្ទាប់ពី​ធ្វើ​សកម្មភាព​យក​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ វ៉ា ឌី ភេទ​ប្រុស អាយុ ២២ ឆ្នាំ​ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា​បណ្ដាល​ឲ្យ​រងរបួស​ស្រាល នា​ថ្ងៃទី​១៧​ខែ មិថុនា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦ និង ៣០ នាទី ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​ផ្នែក​ជំនាញ​យុ​ត្តុិ​ធម៌ កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​និតិ​វិធី ៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×