Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកម្ដាយ​ស្ដីបន្ទោស​កូន​រឿង​ជក់​ថ្នាំញៀន កូន​ចិត្តខ្លាំង​ចងក​ ស្លាប់បាត់​

spot_img

​ខេត្តកណ្តាល ​៖ យុវជន​ម្នាក់តូចចិត្ត​ឪពុកម្តាយស្តីបន្ទោស​បន្តិចបន្តួច ទៅ​ចងក សម្លាប់ខ្លួន ដែលករណីនេះ​កើតហេតុ នៅ​ថ្ងៃ​អង្គារ ០១​រោច ខែជេស្ឋ ឆ្នាំកុរ ឯក​ស​ក័ ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨​ខែមិថុនា គ​.​ស​២០១៩
​វេលា​ម៉ោង​១០និង០០​នាទី នៅ​ចំណុច ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ ស៊ីម ឧ​ត្ត​ម ភេទ ប្រុស អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ កម្មករសំណង់​ មាន​ទីលំនៅ​ភូមិ​លេខ​៥​ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ពីស​ភាព​នៃ​រឿង​ហេតុនេះ​ថា នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង ១០និង០០​នាទី ពេលដែល​បាត់​កូន​មិនឃើញ ឈ្មោះ​ស្វាយ ស៊ីម ភេទ​ប្រុស ត្រូវជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ​បាន​ដើរ​ស្វែងរក ជនរងគ្រោះ ស្រាប់តែ​បាន​ប្រទះឃើញ ឈ្មោះ ស៊ីម ឧ​ត្ត​ម បាន​ចងក​ជាមួយ​អាវយឺត ជាប់​ទៅនឹង​មែក​អំពិល ស្លាប់​បាត់ទៅហើយ រួច​ក៏​រាយការណ៍​ឲ្យ​សមត្ថកិច្ច​។​

ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ រួមសហការ​ជាមួយ​កម្លាំង​ផ្នែក​ពិនិត្យ​កន្លែងកើតហេតុ​ស្រុក​ស្អាង ប្រធាន​​មណ្ឌល​សុខភាព​ឃុំ ក្រុមប្រឹក្សាឃុំ អនុ​ភូមិ ធ្វើការ​ពិនិត្យ​សាកសព​មាន​ស្នាម​ជាំ​រង្វង់​ក ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ឡើយ ។​

តាម​ការសន្និដ្ឋាន​៖ ជនរងគ្រោះ​ស្លាប់​ដោយសារ​ចងក ប្រាកដ​មែន​។​

​តាម​ការបំភ្លឺ​របស់​ឪពុកម្ដាយ​ជនរងគ្រោះ​បានអោយដឹងថា ​៖ ពួកគាត់​ធ្លាប់​ស្ដីបន្ទោសដាក់​កូនពី​រឿង​ជក់​ថ្នាំ​ញៀន ។​

បន្ទាប់ពី​ពិនិត្យ​រួច សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី ៕​ ​ដោយ​៖​កូ​ឡាប​

 

spot_img
×