Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ លោក​មេភូមិ ចៅអធិការ​វត្ត និង​លោកតា​អាចារ្យវត្ត​កំពុង​ដាក់ពាក្យ​បណ្តឹង និង​សំណូមពរ​ឲ្យ​ដោះដូរ​លោកនាយក​សាលារៀន​បឋមសិក្សា មហាព្រហ្ម

spot_img

​កំពត ​៖ ​ករណី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ គ្រូ​ស្រៀ​ង មហាព្រហ្ម ថា​ទទួលរង​នូវ​ការប្រើ​អំពើហិង្សា​ពី​ក្រុម​អ្នកលក់ដូរ​តាម​រោងល្ខោន​ព្រួត​វាយ បណ្តាល​ឲ្យ​របួស​នោះ ត្រូវបាន​ប្រជាពលរដ្ឋ លោក​មេភូមិ លោក​ចៅអធិការ​វត្ត និង​លោកតា​អាចារ្យវត្ត​កំពុង​ដាក់ពាក្យ​បណ្តឹង និង​សំណូមពរ​ឲ្យ​ដោះដូរ​លោកនាយក​សាលា​រូបនេះ ចេញពី​សាលារៀន​បឋម​សិក្សា មហាព្រហ្ម ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​ធ្វើការ​បកស្រាយ​បំភ្លឺ​ជូន​សាធារណៈជន​មេត្តា​វិភាគ និង​ទទួល​ជ្រាប​អំពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ គ្រូ​ស្រៀ​ង មហាព្រហ្ម ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ នូវ​ខ្លឹមសារ​ថា ៖ «​នេះ​ឬ​តម្លៃ​គ្រូបង្រៀន​! សូម​បងប្អូន​ជួយ ​share​ ម្នាក់​មួយ​មក នេះហើយ​លទ្ធផល​ទទួល​បាន​ពី​ការអភិវឌ្ឍ​សាលាបឋមសិក្សា​មហាព្រហ្ម​កន្លងមក​។ ត្រូវ​អ្នកលក់ដូរ​តាម​រោងល្ខោន​ព្រួត​វាយ ប្រជាពលរដ្ឋ​បាន​ត្រឹម​បញ្ជោះ​ថែម ។ (​វ៉ៃ​វា​ឲ្យ​ងាប់​ទៅ​)​នេះ​ជាស​ម្ដី​មេភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្តកំពត គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ទេ សូម្បីតែ​អធិការ​ស្រុក​ឈូក​» ។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត សូម​ជម្រាបជូន​ពី​ដំណើររឿង​មាន​ដូចតទៅ៖

​កន្លងមក​លោក​ចៅអធិកា​រ​វត្ត​មហាព្រហ្ម បានរៀបចំ​ធ្វើ​ពិធីបុណ្យ​ឆ្លងសាលា​ឆាន់ ដោយមាន​ពុទ្ធបរិស័ទ លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​អ្នក​មូលមតិ​គ្នា​ផ្តើមបុណ្យ ។ បន្ទាប់ពី​មានការ​រៀបចំ​កម្មវិធី​បុណ្យ​នេះ​ឡើង លោក​មេភូមិ​ព្រៃ​ពាយ បានធ្វើការ​ស្នើសុំ​លោកនាយក​សាលាបឋមសិក្សា​មហាព្រហ្ម ដើម្បី​ដាក់​សិល្បៈ​ល្ខោន​កម្សាន្ត និង​កន្លែង​កម្សាន្ត​ផ្សេងៗ​នៅក្នុង​បរិវេណ​សាលា ព្រោះ​បរិវេណ​វត្ត និង​សាលារៀន​គឺ​នៅជាប់​គ្នា ហើយ​លោកនាយក​សាលា​រូបនេះ ក៏បាន​អនុញ្ញាត ។ លុះ​មកដល់​ម៉ោង ១៧និង៣០ នាទី ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ (​ជា​ថ្ងៃបុណ្យ​ឆ្លងសាលា​ឆាន់​) លោកនាយក​សាលា​រូបនេះ អះអាងថា ​ការដាក់​លក់ដូរ និង​ដាក់​កន្លែង​កម្សាន្ត​សម្រាប់​ក្មេង​លេង​មិនបាន​សុំ​អនុញ្ញាត​ពី​គាត់ រួច​គាត់​ក៏បាន​មក​ទារ​រក​សេវា​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកលក់ដូរ និង​កន្លែង​កម្សាន្ត​សម្រាប់​ក្មេង​លេង​ចំនួន ១៥ ម៉ឺន​រៀល តែ​ពួកគាត់​មិន​ឲ្យ ហើយ​រូបគាត់ (​នាយក​សាលា​មហាព្រហ្ម​) ក៏មាន​ការខឹង​សម្បារ និង​បានធ្វើការ​ទាត់​បំផ្លិចបំផ្លាញ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ និង​បានធ្វើ​ការរុះរើ​រោង និង​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួស​ដោយ​ខ្លួនឯង​មិនមាន​អ្នកណាម្នាក់​មក​បង្ក​ហិង្សា​លើ​រូបគាត់​ឡើយ ។ ក្រោយមក​លោកនាយក​សា​លា​រូបនេះ បាន​មករក​ដុត​រោង​សិល្បៈ​ល្ខោន​ដែល​កំពុង​លេង​នៅ​ទីនោះ​ទៀត ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​និង​សម្របសម្រួល​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​បែបនេះ​ទៀត ។ បន្ទាប់មក​ក៏មាន​អ្នក​មក​ជម្លៀស​គាត់​ចេញពី​ទីនោះ​តែម្តង ។​

​សូមបញ្ជាក់​ជូន​ថា ៖ ដើមចម​នៃ​បញ្ហា​នេះ​គឺ​ផ្តើមចេញពី​ការទារលុយ​ប្រជាពលរដ្ឋ​ដែល​ដាក់លក់​របស់របរ​នៅ​ទីនោះ ។ បច្ចុប្បន្ន​ជុំវិញ​បញ្ហា​ដែល​បានកើត​ឡើង​នេះ​ប្រជាពលរដ្ឋ លោក​មេភូមិ លោក​ចៅអធិការ​វត្ត និង​លោកតា​អាចារ្យវត្ត​កំពុង​ដាក់ពាក្យ​បណ្តឹង និង​សំណូមពរ​ឲ្យ​ដោះដូរ​លោកនាយក​សាលា​រូបនេះ ចេញពី​សាលារៀន​បឋម​សិក្សា មហាព្រហ្ម ។ ចំពោះ​ករណីនេះ​សមត្ថកិច្ច​យើង​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​អំពី​សកម្មភាព​លើកឡើង​ខាងលើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​កូ​ឡាប

 

 

spot_img
×