Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈេីប្រភេទចម្រុះ ៥៤​ កំណាត់ ​ឈ្មួញ​បានប្រមូល​ដឹកតាមមធ្យោបាយគោយន្ដ​យកម​កលាក់ទុកក្នុងដីឡូមួយកន្លែង​ ត្រូវសមត្ថកិច្ចបង្រ្កាប

spot_img

កំពង់ស្ពឺ ៖ ឈេី​ឈេីជ្រុងប្រភេទចម្រុះ ៥៤​កំណាត់ ​ត្រូវ​កំលាំ​ង​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហ​ការ​ជាមួយ​កំលាំង​នគរបាល​ស្រុក​ឱរ៉ាល់​ចុះបង្រ្កាបបា​ននៅក្នុងទឹកដីឃុំតាសាល​ ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់​ស្ពឺ​ កាលពី​ថៃ្ង​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ ។

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ដ​កំពង់​ស្ពឺ​ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង​ អនុវត្ដ​តាមបញ្ជាលោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាលខេត្ត ដឹកនាំកងកម្លាំងសហការ​ជា​មួយ​កំលាំង​នគរបាល​ស្រុក​ឱរ៉ាល់​ អាជ្ញាធរ​ស្រុក​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សន្និធិឈេីគ្មានច្បាប់អនុញ្ញាតមួយ​កន្លែង​ ស្ថិតនៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​សន្និធិឈេីគ្មានច្បាប់អ​នុញ្ញា​តខាងលេី​ គឺបន្ទាប់ពីមានព័ត៌មានពីមូលដលដ្ឋានផ្ដល់ថា ប្រទះឃើញគំនរឈេីប្រភេទចម្រុះដែលក្រុ​ម​ឈ្មួញ​បានប្រមូល​ដឹកតាមមធ្យោបាយគោយន្ដ​យកម​កលាក់ទុកក្នុងដីឡូមួយកន្លែង​ ស្ថិតនៅខាងក្រោ​យភូមិ​ជាំចំងាយប្រមាណ​ ១០០​ម៉ែត្រ​ ដោ​យ​មិន​មា​នអ្នកចេញមុខទទួលខុសត្រូវ​នោះទេ​(​ អ​ញ្ញាតជន​)​ តំបន់​នេះស្ថិតក្រោមការគ្រប់គ្រងដោ​យ​ដែនជ​ម្រកសត្វព្រៃភ្នំឱរ៉ាល់​ មិនស្ថិតក្នុងសមត្ថកិច្ចរដ្ឋ​បា​លព្រៃឈេីនោះទេ​។

តាមការបញ្ជាក់លោកឧត្ដមសេនីយ៍ត្រី​ ប៊ុត​ ចាន់តារា​ ស្នងការរង​ ដោយសារទីតាំងខាងលេីមិនអំ​ណោយផល​កំលាំង​បានសហការជាមួយអាជ្ញាធ​រ​ មេភូមិ​ មេឃុំ​ អភិបាល​ស្រុក​ និងមន្ត្រី​ដែនជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ ធ្វើ​ការត្រួតពិនិត្យនិងដកហូតវត្ថុ​តាង​ រួមទាំងនោះ​រួមមាន​ ឈេីប្រភេទចំរុះក្រៅលំ​ដាប់ថ្នាក់​ ចំនួន ៥៤​ដុំ ស្មើរ​នឹង ១២,៥៣៨ម៉ែត្រ​ គូប​ ​ប្រគល់ជូនស្នាក់ការរងដែនជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់​ រក្សាទុកបណ្ដោះអាសន្ន​ និងកសាងសំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ដោយ៖កូឡាប

spot_img
×