Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ថ៌កំបាំង​ នៃ​ឡ​ស្លដែក​បុរាណ​ជាង​ ១០០០​ឆ្នាំមុន ត្រូវបាន​លាតត្រដាង​ដល់​អ្នកជំនាន់ក្រោយ​

spot_img

នៅក្នុង​ទស្សនកិច្ច​សិក្សា​របស់​ក្រុមនិស្សិត ក្រុម​អ្នកជំនាញ​ឧទ្យាន​ជាតិ បាន​ប្រវត្តិ សាវតា​ពី​អតីតកាល​នៃ​ឧស្សា ហ​កម្ម​ដែក​នៅក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍​ទាំងមូល ហើយ​ជាពិសេស បាន​លើក​បង្ហាញ​អំពី​តំបន់​បុរាណ​ដ្ឋា​ន​នៃការ​ស្លដែក​នៅក្នុង​ឧទ្យាន ​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ជូន​ដល់​សាស្ត្រាចារ្យ និស្សិត ប្រមាណ ១៥០​នាក់ ដែល​សុទ្ធសឹង​ជា​អ្នក​ស្រឡាញ់​កេរ​មរតក​ដូនតា​ខ្មែរ​យើង​។ នេះ​បើតាម​ការផ្សាយ​របស់​រា​ជ​បណ្ឌិត្យសភា​ក​ម្ពុជា នៅ​ថ្ងៃទី​១៨​មិថុនា​។​

​លោក​បណ្ឌិត ឈឹម សុខា​ន់​ដា​រា អនុប្រធាន​ឧទ្យាន និង​ជា​អ្នកជំនាញ​ខាង​បុរាណវត្ថុវិទ្យា​បានលើកឡើង​ថា នៅក្នុង​បរិវេណ​ឧទ្យាន​ជាតិ​មួយ​នេះ មាន​តំបន់​ឡ​ស្លដែក​ចំនួន​០៤​កន្លែង​ធំៗ ក្នុងនោះ​មាន​តំបន់​ឡ​ស្លដែក​បុរាណ​ឫស្សី​បា​ល្ល័​ង តំបន់​ស្រែ​កំបុត តំបន់​ឫស្សី​ត្រឹប (០២ កន្លែង​) សរុប​មាន ៤៨​បណ្តុំ​ឡ​ស្លដែក ហើយ​តំបន់​ខ្លះ​មាន​គំនរ​អាច​ម៌​ដែក​ទំហំ​ប្រមាណ​ជា ៥០០​បួន​ជ្រុង លោក​បណ្ឌិត​បន្តទៀតថា ការចេះ​ច្នៃ​រ៉ែ​ដែក ដុត​ដើម្បីឱ្យ​ក្លាយជា​ដែក​នៅពេលនោះ​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​ចំពោះ​វិស័យ សំណង់​ប្រាសាទ ការពារជាតិ កសិកម្ម និង​សេដ្ឋកិច្ច​គ្រួសារ​។ ភ័ស្តុតាង​នៃ​ការប្រើប្រាស់​ដែក​ទាំងអស់​នោះ បានបង្ហាញ​យ៉ាង​ជាក់ច្បាស់​ដូចជា ដែក​ទាម​នៅតាម​ប្រាសាទ​នានា ឧបករណ៍​កាត់​ថ្ម សាស្ត្រា​វុ​ធ​ដែល​ប្រើ​ដោយ​ព្រះរាជា​និង​កងទ័ព និង​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​ដូចជា​កាំបិត -​ល​-​។​

​នៅ​ក្នុងការ​ទស្សនកិច្ច​សិក្សា​នៅលើ​ទីតាំង​ជាក់ស្តែង​នោះ និស្សិត​បាន​ចាប់អារម្មណ៍​យ៉ាងខ្លាំង និង​បាន​កោតសរសើរ​ចំពោះ​ស្នាដៃ និង​ទេពកោសល្យ​របស់​ដូនតា​ខ្មែរ​នា​សម័យ​នោះ ពិសេស​ជនជាតិ​កួយ ដែល​ជំនាញ​ខាង​ស្លដែក ហើយ​បានលើកឡើង​នូវ​ចម្ងល់ ជុំវិញ​ប្រវត្តិ​សាវតា​នៃ​ការ​ស្លដែក និង​ការប្រើប្រាស់​ដែក​នា​សម័យ​នោះ​។​

ក្រៅពី​បាន​សិក្សា​ស្វែងយល់​អំពី​កេរ​មរតក​ពី​បុរាណ​ទាំងអស់នេះ និស្សិត​ក៏​ស្វែងយល់​អំពី​ប្រភេទ​រុក្ខជាតិ និង​ជីវចម្រុះ​យ៉ាង​សម្បូរបែប ដែល​ដុះ​គ្របដណ្តប់​ក្នុង​តំបន់​បុរាណ​ដ្ឋា​ន​នេះ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ត្រូវបាន​បង្កើត​តាំងពី​ឆ្នាំ​២០១៤ ខែ​មេ សា ដែលមាន មាន​ទំហំ ផ្ទៃដី​១១៤៣៥​ហិកតា មាន​ទីតាំង​ស្ថិតក្នុង​ឃុំ​ឆែប​មួយ ឃុំ​ឆែប​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ មាន​សក្តានុពល​ច្រើន​ដូចជា ធនធាន​ព្រៃឈើ សត្វព្រៃ កេរដំណែល​ប្រវត្តិសាស្ត្រ បុរាណវត្ថុ (​ឡ​ស្លដែក​បុរាណ​) និង​ជាតិពន្ធុ​កួយ ដែល​អាច​បម្រើឱ្យ​មុខងារ​ក្នុង បរិស្ថាន​ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និង​ទេសចរណ៍ បាន​យ៉ាង​ប្រសើរ​។​

​ក្រុមការងារ​ឧទ្យាន​ដែល​ថែរក្សា​នៅទីនេះ​ផ្ទាល់ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និស្សិត បញ្ញា​វ័​ន្ត អ្នកស្រាវជ្រាវ សូម​អញ្ជើញ​មក​ទស្សនា សិក្សា​ស្វែងយល់ និង​ចូលរួម​ថែរក្សា​និង​អ​ភ​រិ​ក្ស​ឱ្យបាន​គង់វង្ស​។ ម្យ៉ាងទៀត សូម​អំពាវ នាវ​ដល់​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ចូលរួម​នូវ​ថវិកា និង​សម្ភារៈ​បច្ចេកទេស ដើម្បីឱ្យ​ក្រុម​អ្នកជំនាញ​យើង មានលទ្ធភាព​បន្ត​សិក្សា​ស្រាវជ្រាវ​ធ្វើ​កំណាយ​បន្ត​បន្ថែមទៀត​។ ឆ្លៀត​ក្នុងឱកាស​នេះ លោក សូត្រ សំណាង ប្រ​ធា​ឧទ្យាន​សូម​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម​ឧក​ញា សុខ គង់ បាន​បរិច្ចាក​ថវិកា​ចំនួន ១០​លាន​រៀល និង​លោក ជំនាវ លឹម ឈី​វ​ហួរ បាន​បរិច្ចាក​ថវិកា ២​លាន​រៀល ក្នុងការ​រួមចំណែក​ការស្រាវជ្រាវ និង​អភិរក្ស ឡ​ស្លដែក​បុរាណ​នៅ​ឧទ្យាន​នៅពេល​កន្លងមក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×