Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស ទាញ​កាំបិតផ្គាក់ គំរាម​សម្លាប់ និង​ដេញ​វាយ​ឪពុកម្ដាយ​ប​ង្កេី​ត ព្រោះ​មិន​ទុក​សាច់គោ​អោយ​ហូប​

spot_img

​កំពង់ស្ពឺ ៖ ​កំលាំង​នគរបាល​ស្រុក​គងពិសី ឃាត់ខ្លួន​យុវជន​ឈាមកប់​ម្នាក់ ដោយសារតែ​ទាញ​កាំបិតផ្គាក់ គំរាម​សម្លាប់ និង​ដេញ​វាយ​ឪពុកម្ដាយ​ប​ង្កេី​ត រត់​ចេញពីផ្ទះ ដោយសារតែ​មិន​ទុក​សាច់គោ​អោយ​ហូប​។​

​ប្ដី​ប្រពន្ធ​ពី​នាក់ បានមក​ប្ដឹង​សមត្ថកិច្ច​មូលដ្ឋាន​អធិការ​ដ្ឋា ន​នគរបាល​ស្រុក​គងពិសី ឲ្យ​ជួយ​ឃាត់ខ្លួន​កូនប្រុស​ដែល បាន​យក​ដំបង​និង​កាំបិតផ្គាក់​ទាញ​ដេញ​វាយ និង​គំរាម​សម្លាប់​ពួកគាត់ ដោយសារតែ​មិន​ទុក​សាច់គោ អោយ​លោក​កូន​ហូប កាលពី​ថ្ងៃ​អង្គា​រ៍ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​។

​កូនប្រុស​មាសម្ដាយ​មានឈ្មោះ ស សំ​អូន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​ចាប់ខ្យល់​ដាក់​ដប រស់នៅ​ភូមិ​វាល ឃុំ​ស្រង់ ស្រុក​គងពិសី ដោយសារតែ​ខឹង​ឪពុកម្ដាយ បាន​សាច់គោ​ហូប​មិន​ទុក ឲ្យ​ខ្លួន​ហូប​ដែរ ទេី​ប​ធ្វេី​អោយ​បុរស​ជា​កូន​មាន​កំហឹង ខឹង​ឪពុកម្ដាយ ស្ទុះ​យក​ដុំថ្ម ដំបង​ឈេី ដេញ​គប់​វាយ​ម្តាយ​ឪពុក​មិន​ឲ្យ​ចូល​ផ្ទះ ព្រមទាំង​យក​កាំបិតផ្គាក់ គំរាម​សម្លាប់​ឪពុកម្ដាយ​ចោល​ទៀតផង​។

​តាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃឹម សុផាន់​រ៉ា អធិការនគរបាល​ស្រុក​គងពិសី ក្រោយ​ទទួល​បណ្ដឹង​ប្ដី​ប្រពន្ធ​ខាង​លេី កំលាំង​នគរបាល បាន​ចុះ​ទៅដល់​ធ្វេី​ការឃាត់ខ្លួន បុរស​ជា​កូន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាព​រៀបរាប់ និង​ទទួលស្គាល់​ការពិត ថា​ខ្លួន​បាន​ប្រព្រឹត្ដទ​ង្វេី ដូច​ពាក្យបណ្ដឹង​ឪពុកម្ដាយ​អញ្ចឹង​មែន ដោយសារ​មាន​បទ​ល្មេី​ស និង​សំណូមពរ​ខាង​ឪពុកម្ដាយ ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​និតិ​វិធី​ច្បាប់ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​គងពិសី បាន​បញ្ជូន​ជនសង្ស័យ ទៅ​ការិយាល័យ​ជំនាញ​ខេត្ដ ដេី​ម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​បន្ដ​។​
” ធ្វើបុណ្យ​ទាន់​ខែភ្លឺ ព្រះរ​ស់គឺ​ម៉ែឪ “៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×