Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាម​ទាន់​ប្រពន្ធ​នៅ​ជាមួយ​ប្រុស​សហាយ ជា​លើក​ទី​២

spot_img

​ភ្នំពេញ ៖ ប្តី​តាមទាន់ ប្រពន្ធ​របស់​ខ្លួន កំពុង​ជិះ​ម៉ូតូ​ជាមួយនឹង​ប្រុស​ស្នេហ៍ ក៏​ត្រូវ​បុរស​ជា​​ឃាត់​សួរនាំ ឈ្លោះ​គ្នា​យ៉ាង​តឹងសរសៃក​ដាក់គ្នា បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៦​និង​២០​នាទី ​ព្រលប់​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ទល់មុខ​នឹង​មន្ទី​ពហុ​ព្យាបាល ហុង​អ៊ិន ជិត​នឹង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​ព្រះ​មុនី​រ៉េត សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។ នេះ​ជា​លើក​ទី ២ ហើយ​ដែលប្ដី​តាម​ទាន់​ប្រពន្ធ ហើយ​ក៏​ធ្លាប់​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់ទាក់ទង​គ្នា រួច​ហើយ​ដែរ ប៉ុន្តែ​ស្រី​នេះ​នៅតែ​មិន​ចោល​គំនិត នៅ​តែ​​ទាក់ទង​ជាមួយ​ប្រុស​សាហាយ ផិតក្បត់​ប្ដី​ស្របច្បាប់​ខ្លួនឯង ។​

បុរស​ជា​ប្តី​មាន​ឈ្មោះ នី​ម អាយុ​៣១​ឆ្នាំ មុខរបរ​ជួយ​លក់​ម៉ូតូ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​កាណាឌីយ៉ា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​សៀន​អង្គ្រង ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​ផិតក្បត់​ប្តី​ឈ្មោះ ចក់ ណែ​ត អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ជាមួយ​ប្តី មាន​ស្រុកកំណើត​នៅ​ភូមិ​ក្អិន ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មាន​កូនស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ។ ដោយឡែក​បុរស​ជា​សហាយ ឈ្មោះ ឆែ​ន មាន​ស្រុកកំណើត មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ។ បុរស​សហាយ​នេះ​មាន​ប្រពន្ធ នៅ​ខេត្ត​កំពង់ធំ ។​

តាម​សម្តី​បុរស​ជា​ប្តី​បានឱ្យដឹងថា រូប​គាត់​ចាប់​ដៃ​ជាមួយនឹង​ប្រពន្ធ​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ ដោយ​មាន​កូនស្រី​ម្នាក់​អាយុ​៥​ឆ្នាំ រស់នៅ​ជាមួយ​យាយ ហើយ​រូបគាត់​បាន​ជួល​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រកបរ​រកស៊ី​ផ្សេងគ្នា ដោយ​ប្រពន្ធ​ធ្វើការ​រោងចក្រ ចំណែក​រូបគាត់​ជា​ប្តី​រក​ស៊ីជួយ​លក់​ម៉ូតូ​គេ​នៅ​គីរីរម្យ ខណ្ឌ​៧​មករា ។​

​ប្តី​រូប​នោះ បាន​និយាយថា ដោយសារ​តែ​រវល់​ការងារ​មិន​សូវ​មាន​ពេល​យល់ចិត្ត​ប្រពន្ធ​ឱ្យបាន​គ្រប់គ្រាន់ ដោយ​គិតតែ​ពី​ការងារ​រកស៊ី ទើប​បណ្តាលឱ្យ​ប្រពន្ធរ​យក​ពេលវេលា​លេង​ហ្វេ​សប៊ុក​ទាក់ទង​គ្នា​ជាមួយនឹង​បុរស​ជា​សហាយ រហូត​រហូតដល់​ស្គាល់​គ្នា​ស្អិតល្មួត ហើយ​រូបគាត់​ក៏​តាម​ទាន់​ម្តង​រួចមកហើយ និង​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការអប់រំ​ណែនាំ​ឱ្យ​ឈប់​ទាក់ទង​គ្នា ជាមួយនឹង​បុរស​ជា​សហាយ​យ​ទៀត ពី​ព្រោះ​រូបគាត់​អាណិត និង​ស្រឡាញ់​ប្រពន្ធ​កូន ។ លុះ​រហូត​មកដល់ ថ្ងៃកើតហេតុ រូបគាត់​បាន​ទៅ​អង្គុយ​ផឹក​ទឹកត្នោតជូរ​នៅ​កន្លែង​មួយ​ម្តុំ​ផ្លូវ​វ៉េងស្រេង​ជាមួយនឹង​មិត្តភក្តិ ក៏​ស្រាប់តែ​ឃើញ ប្រពន្ធ​របស់​គាត់​ជិះ​ម៉ូតូ​ជាមួយនឹង​បុរស​ជា​សហាយ ទើប​រូបគាត់​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូតដល់​ជិត​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក៏​ឃាត់​សួរនាំ​តឹងសរសៃក​ដាក់គ្នា​ជាមួយ​នឹង​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ ផ្អើល​ប្រជាពលរដ្ឋ​ចោមរោម​មើល​ព្រោងព្រាត ។​

ក្នុង​ហេតុការណ៍​នេះ ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​និយាយ​បកស្រាយ​ច្រើន​ទេ គ្រាន់តែ​និយាយថា គាត់​និង​បុរស​ជា​សហាយ​បាន​ជិះ​ម៉ូតូ​ឌុប​គ្នា​គោលបំណង​ទៅ​ស្រុក ​ខេត្ត​កំពង់ធំ ហើយ​ហៅ​បុរស​ជា​ប្តី​ទៅ​ដោះស្រាយ​គ្នា​ឱ្យ​ដាច់​ស្រេច តែ​បុរស​ជា​ប្តី​ថា មិន​បាន​ទៅ​តាម​ការ​ណាត់គ្នា​នោះទេ ។​

​ក្រោយពេល​កើតហេតុ បន្ទាប់​ពី​ឈ្លោះ​គ្នា​ពេញ​ផ្លូវ​រួច​មក បុរស​ជា​ប្តី​បាន​ទូរសព្ទ័​ទៅ​អ្នក​ផ្ទះ​នៅ​ខេត្តកំពង់ធំ​ឱ្យដឹង​រឿង ហើយក៏​បាន​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ​ជិះ​ម៉ូតូ​ទៅ​ស្រុក​មុន ហើយ​រូបគាត់​ជា​ប្តី​ជិះ​រថយន្ត​តាក់ស៊ី​ទៅ​តាម​ក្រោយ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​គ្នា​ឱ្យ​ចប់​៕​ ដោយ ៖ កូឡាប

spot_img
×