Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ខណៈពេល​ឃើញ​ប៉ូលិស​ឥណ្ឌា រាំ​ញាក់​តាម​ចង្វាក់ភ្លេង​ផង សម្របសម្រួល​ចរាចរណ៍​ផង​

spot_img

​ប៉ូលិស Ranjeet Singh បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​លើ​ដង​វិថី មាន​មនុស្ស​យ៉ាង​កុះករ គ្រា​គាត់​សម្របសម្រួល​ចរាចរ​រាំ​ញាក់​តាម​បទ​ភ្លេង​បណ្តើរ​។​

​អ្នកបើកបរ​ទាំងឡាយ​នៅ​ទីក្រុង Indore មិន​អាច​មិន​ចាប់អារម្មណ៍​គ្រា​ជួប​ប៉ូលិស Singh អាយុ​៣៨​ឆ្នាំ លោត​រាំ​តាម​សង្វាក់​ល្បីល្បាញ​របស់ Michael Jackson នៅ​ចំ​កណ្តាល​ផ្ទូវបំបែក​។​

AFP បាន​ដក​ស​ម្ត្រីប៉ូលិស​រូប​នេះ​ឲ្យដឹងថា “​ខ្ញុំ​ជា fan របស់ Michael Jackson ហើយ​ក៏​ធ្វើ​ត្រាប់​តាម​ចង្វា​ក់រាំ​រំកិល​របស់​គាត់ ក្នុង​ការសម្របសម្រួល​ចរាចរណ៍​អស់​ពេល ១២​ឆ្នាំ​មកហើយ​។ ដំបូង​គេ​រាល់គ្នា​ពិតជា​ស្រឡាំងកាំង​ណាស់ តែ​ដល់​យូរៗ​ទៅ វា​បាន​បង្ហាញ​ប្រសិទ្ធភាព រួច​ក៏​រីក​រាលដាល​តែម្តង​”​។​

Singh និយាយ​បន្ថែម​ថា ការធានា​សណ្តាប់ធ្នាប់​ចរាចរណ៍​គឺជា​ភារកិច្ច​ដ៏​តឹងតែង​មួយ ព្រោះ​ខ្លួន​គាត់​ត្រូវ​បំពេញ​ភារកិច្ច ក្នុង​បរិស្ថាន​បំពុល​ក៏ដូចជា​ត្រូវ​ប្រឈម​ជា​មួយ​ពួក​អ្នកបើកបរ​ពុំ​គោរព​ច្បាប់​។​

​បច្ចុប្បន្ន​លើ​គណនេយ្យ​ហ្វេ​សបុ​ក​របស់​ប៉ូលិស​រូប​នេះ មនុស្ស​ជាច្រើន​តាមដាន​ជាប្រចាំ ពេល​អ្នក​ថ្មើរជើង​ថត​វីដេអូ ខណៈពេល Singh កំពុង​រំកិល​ចង្វា​ក់រាំ​។​

Singh ឲ្យដឹងថា ចំនួន​ករណី​គ្រោះថ្នាក់​កើតឡើង​នៅ​ផ្លូវបំបែក​ដែល​លោក​ប្រចាំការ​បាន​ថយចុះ​ជាច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​មកនេះ ។ សកល​វិទ្យាល័យ​មួយ​របស់​ឥណ្ឌា កំពុង​សិក្សា​ពី​វិធីសាស្ត្រ​របស់គាត់​ដើម្បី​វាយតម្លៃ​មើល​ពី​ប្រសិទ្ធភាព​វាយតម្លៃ​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍​។​

​មិត្ត​រួម​អាជីព​របស់​សាញ​ដំបូង​ហាក់ដូចជា​អល់អែក គ្រា​ឃើញ​គាត់​ប្រតិបត្តិ​ចង្វាក់រាំ​ល្បីល្បាញ​របស់ POP ក្នុង​ការសម្របសម្រួល​ចរាច​រណ៍ ប៉ុន្តែ​ក្រោយមក​ពួក​គេ​ឃើញ​វា​មាន​ប្រសិទ្ធិភាព​ក៏​សុំឲ្យ Singh ជួយ​បង្ហាត់បង្រៀន​៕ សូ​យ​ន​

spot_img
×