Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​មួយ​របស់​ឥណ្ឌា កំពុង​ជួប​វិបត្តិ​ខ្វះ​ទឹក​យ៉ាង​ខ្លាំង

spot_img

​ទីក្រុង​ធំ​បំផុត​ទី ៦ ​របស់​ប្រទេស​ឥណ្ឌា គឺ​ទីក្រុង Chennai កំពុង​ជួប​វិបត្តិ​ខ្វះខាត​ទឹក​យ៉ាង​ខ្លាំង ក្រោយពេល​អាង​ស្តុក​ទឹក​ដ៏​សំខាន់​ចំនួន ៤​ បាន​រីង​អស់​ ។​

​បញ្ហា​ខ្វះ​ទឹក​នេះ បាន​បង្ខំ​អាជ្ញាធរ​នៅក្នុង​ទីក្រុង​ឲ្យ​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់​សម្រាប់​ពលរដ្ឋ​ខ្លួន រួម​មាន​ការ​ខួងអណ្តូង​ថ្មីៗ​ជាច្រើន​។​

​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ត្រូវ​ឈរ​តំរង់​ជួរ​ជាច្រើន​ម៉ោង ដើម្បី​យក​ទឹក​ដែល​ផ្តល់​ពី​រដ្ឋាភិបាល ចំណែក​ភោជនី​ដ្ឋា​ន និង​សណ្ឋាគារ​ជាច្រើន​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​ដោយសារ​គ្មាន​ទឹក​ប្រើប្រាស់ ​។​

​មន្ត្រី​ឥណ្ឌា​ថ្លែងថា មានតែ​ភ្លៀង​ប៉ុណ្ណោះ​ដែល​អាច​សង្គ្រោះ​ទីក្រុង Chennai ពី​ស្ថានភាព​បច្ចុប្បន្ន​បាន ​។​

​ទីក្រុង​ខាងលើ​កំពុងតែ​មាន​បញ្ហា​ខ្វះ​ទឹក​អស់​ជាច្រើន​សប្តាហ៍​មក​ហើយ​។​

​សូមបញ្ជាក់​ថា Chennai គឺ​ជា​ទីក្រុង​ធំ​បំផុត​ទី ៦ ​របស់​ប្រទេស​ឥណ្ឌា​។ នេះ​បើ​តាម​ការធ្វើ​ជំរឿន​ប្រជាជន​កាលពី​ឆ្នាំ ២០១១ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×