Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្ទះ ៤ ខ្នង នៅក្រុងបាត់ដំបង បណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ

spot_img

បាត់ដំបង ៖ នាយកដ្ឋានបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៦និង១០នាទីរសៀល  ស្ថិតនៅចំណុចក្រុមទី១៨ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង ១ លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ៤ខ្នង នឹងរងការខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ប៉ុន្តែមិនប៉ះពាល់ដល់មនុស្សនោះទេ ។

ផ្ទះទាំង ៤ ខ្នង ក្នុងនោះមាន៖ ១-ម្ចាស់ឈ្មោះ អៀម សារ៉ូន ភេទប្រុស អាយុ ៧២ ឆ្នាំ ផ្ទះទំហំ ៥ម×១០ម (ផ្ទះទៀមឆេះទាំងស្រុង) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី (ផ្ទះដើមហេតុ)។ ២-ម្ចាស់ឈ្មោះ សាំង សុគុណ ភេទស្រី អាយុ៧១ឆ្នាំ ផ្ទះទំហំ ៦ម×៨ម (ឆេះទាំងស្រុង) ធ្វើអំពីថ្មក្រោម ឈើលើ ដំបូលប្រក់ស័ង្កសី។ ៣- ម្ចាស់ឈ្មោះ សុខ សេដ្ឋា ភេទស្រី អាយុ ៥០ ឆ្នាំ ផ្ទះទំហំ ៥ម×៨ម (ផ្ទះទៀមឆេះរោលមួយចំហៀង អស់ប្រហែល ១០%) ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី។ ៤- ម្ចាស់ឈ្មោះ វ៉ាន់ នីន ភេទប្រុស អាយុ ៦៤ឆ្នាំ ផ្ទះទំហំ ៧ម×១៤ម(ឆេះរោលមួយចំហៀង អស់ប្រហែល ១០%) ធ្វើអំពីថ្ម។ ឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុង ចំនួន ២ខ្នង។
ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។ មូលហេតុ នៃគ្រោះអគ្គិភ័យនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។

ភ្លាមៗនោះបានកម្លាំងជំនាញការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកសង្កែ បានចេញរថយន្តចំនួន ៤ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៩ឡាន ស្មើនឹង ៥៤ ម៉ែត្រគូប បង្ក្រាបបានទាន់ពេលមិនឲ្យរាលដាលបន្ត។

កិច្ចប្រតិបត្តិការណ៍នេះបានបញ្ចប់នៅវេលាម៉ោង ១៨និង៤៣នាទីល្ងាច៕ ដោយ៖កូឡាប

 

spot_img
×