Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ថា ភ្លើង​ឆេះ​ផ្ទះ​បណ្ឌិត​មាស​នី មក​ពី​គេ​លួច​ដុត ប៉ុន្តែ​ស្នងការ​ខេត្ត​បាត់ដំបង បាន​ច្រានចោល​

spot_img

បាត់ដំបង​ ៖ ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ បាន​សេចក្តីបំភ្លឺ​ពាក់ព័ន្ធ​ភ័យ​ឆេះ​ផ្ទះ ក៏​មាន​លំនៅដ្ឋាន​មួយ​ជា​របស់​លោក បណ្ឌិត មាស នី ជា​អ្នកវិភាគ​នយោបាយ និង​សង្គម​ត្រូវ​បាន​រង​កា​ខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​នេះ​ផង ស្របពេល​ដែល​បណ្ដាញ​សង្គម comment រិះគន់​ការឆេះ​ផ្ទះ​របស់​បណ្ឌិត​វិភាគ​សង្គម​រូប​នេះ​មក​ពី​មាន​អ្នក​លួច​ដុត​ក្នុង​បំណង​អាក្រក់​។​

​នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ​មិថុនា​ឆ្នាំ ២០១៩ តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​កិត្តិយស​ជម្រាប​សាធារណៈជន​ពិសេស អ្នក​និយម​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម បាន​ជ្រាប​ថា កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៦​និង​១០​នាទី មាន​គ្រោះ​អគ្គិភ័យ​មួយ បាន​កើតឡើង​នៅ​ចំណុច​ក្រុម ទី ១៨ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល ករណី​នេះ​បណ្តាល​ឲ្យ​លំនៅដ្ឋាន​របស់​ប្រជា​ព ល​រដ្ឋ​ចំនួន​០៤​គ្រួសារ ត្រូវ​អគ្គិភ័យ​ឆាបឆេះ ប៉ុន្តែ​មិន​បាន​បណ្តាលឲុ្យ​មនុស្ស​ណា​ម្នាក់ រងរបួស​ដោយ​ឧប្បត្តិហេតុ​នេះ​ទេ​។ នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ ក៏​មាន​លំនៅដ្ឋាន​មួយ​ជា​របស់​លោក បណ្ឌិត មាស នី ជា​អ្នកវិភាគ​នយោបាយ និង​សង្គម​ត្រូវ​បាន​រង​កា​ខូចខាត ដោយ​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​។

ក្នុង​នាម​ថ្នាក់ដឹកនាំ​ស្នងការ​នៃ​ស្នងការដ្ឋាន​ន គ​របាល​ខេត្ត​បាត់ដំបង សូម​ចូលរួម​សោកស្តាយ ចំពោះ​ការខូចខាត និង​បាត់បង់​ទ្រព្យសម្បត្តិ​ដ៏ មហន្តរាយ​មួយ​នេះ​។

ក្នុងករណី​អគ្គិភ័យ​មួយ​នេះ សមត្ថកិច្ច​នគរបាល​ជំនាញ កំពុង​ធ្វើការ​ស្រាវ ជ្រាវ​រក​មូលហេតុ​ពិត ប្រា​ដក​ដែល​បណ្តាល ឲ្យ​កើត​អគ្គិភ័យ​នេះ ដោយ​យកចិត្តទុកដាក់​បំផុត ។

ជាមួយនេះដែរ មាន​ការ​កត់សម្គាល់ឃេីញ​ថា អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន​លើកឡើង​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់ លាស់​ពិតប្រាកដ ប្រើប្រាស់​អារម្មណ៍​ផ្ទាល់​របស់​ខ្លួន វាយតម្លៃ​សន្និដ្ឋាន ចំពោះ​គ្រោះ​អគ្គិភ័យ​នេះ​ថា កើតឡើង​ដោយ​មាន​(​គេ​លួច​ដុត​) ទៅ​វិញ​ជា​ហេតុ​បង្ក​ឲ្យមាន​ការយល់ច្រ​ឡំ ក្នុង​មជ្ឈដ្ឋាន​ទូទៅ​។

ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូម​បដិសេធចោល​ទាំងស្រុង ចំពោះ​ព័ត៌មាន ដែល​បាន​លើកឡើង ក្នុង​បណ្តាញ​សង្គម ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ពិត​ប្រា​ដក​ដូចខាងលើ និង​សូម​សាធារណជន ពិសេស​អ្នក​និយម​ប្រើប្រាស់ បណ្តាញ​សង្គម មេត្តា​ជ្រាប និង​សូម​កុំ​មាន​ការភ័ន្តច្រឡំ សូម​អរគុណ​។

​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី ១៨ ខែ មិថុនា ឆ្នាំ​ ២០១៩ វេលា​ម៉ោង ១៦និង១០ នាទី​រសៀល ស្ថិត​នៅ​ចំណុច​ក្រុមទី​១៨ ភូមិ​កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មាន​ករណី​អគ្គិភ័យ​កើតឡើង ១ លើក បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤​ខ្នង នឹងរង​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​មនុស្ស​នោះ​ទេ​។​

​ផ្ទះ​ទាំង ៤ ខ្នង ក្នុងនោះ​មាន​៖ ១-​ម្ចាស់​ឈ្មោះ អៀម សារ៉ូ​ន ភេទ​ប្រុស អាយុ 72 ឆ្នាំ ផ្ទះ​ទំហំ 5​ម​x10​ម​(​ផ្ទះ​ទៀម​ឆេះ​ទាំង​ស្រុង​) ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី (​ផ្ទះ​ដើមហេតុ​)​។ ២-​ម្ចាស់​ឈ្មោះ សាំង សុ​គុណ ភេទ​ស្រី អាយុ 71​ឆ្នាំ ផ្ទះ​ទំហំ 6​ម​x8​ម​(​ឆេះ​ទាំង​ស្រុង​) ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ ដំបូល​ប្រក់​ស័ង្កសី​។ ៣- ម្ចាស់​ឈ្មោះ សុខ សេដ្ឋា ភេទ​ស្រី អាយុ 50​ឆ្នាំ ផ្ទះ​ទំហំ 5​ម​x8​ម (​ផ្ទះ​ទៀម​ឆេះ​រោល​មួយ​ចំហៀង អស់​ប្រហែល 10%) ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី​។ ៤- ម្ចាស់​ឈ្មោះ វ៉ាន់ នី​ន ភេទ​ប្រុស អាយុ 64​ឆ្នាំ ផ្ទះ​ទំហំ 7​ម​x14​ម​(​ឆេះ​រោល​មួយ​ចំហៀង អស់​ប្រហែល 10%) ធ្វើ​អំពី​ថ្ម​។​

​ឆេះ​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះ​ឆេះ​អស់​ទាំងស្រុង ចំនួន 02​ខ្នង​។​

​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។ មូលហេតុ នៃ​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​។​

​ភ្លាមៗ​នោះ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សង្កែ បាន​ចេញ​រថយន្ត​ចំនួន 04 គ្រឿង និង​ប្រើប្រាស់​ទឹក​អស់​ចំនួន 09​ឡាន ស្មើនឹង 54 ម៉ែត្រគូប បង្ក្រាបបាន​ទាន់​ពេល​មិន​ឲ្យ​រាលដាល​បន្ត​។​

កិច្ចប្រតិបត្តិការណ៍​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១៨និង៤៣នាទី​ល្ងាច​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×