Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និស្សិត​ច្រើន​ជាង ៣៥០ នាក់​ បាន​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​សិក្សា​នៅ​បរទេស​នៅ​ខេត្ត​សៀមរាប​

spot_img

IDP Education​ គឺជា​ស្ថាប័ន​ធំ​ជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុង​ការបញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី កាណាដា អៀរ​ឡង់​ណូវែល​ហ្សេ​ឡង់ អា​មេ​រិច និង​អង់គ្លេស​។ ស្ថាប័ន IDP មាន​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២​ប្រទេស​ជុំវិញ​ពិភពលោក​។

​រៀបចំឡើង​ដោយ ស្ថាប័ន IDP កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍​និង​ការសិក្សា​នៅ​បរទេស​បាន​ផ្តល់អោយ​នូវ​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស និស្សិត​កម្ពុជា​និង​អាណា​ព្យាបាល​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ប្រឹក្សា​របស់​ស្ថាប័ន​IDP​ដើម្បី​ទទួលបាន​ពត៌មាន​ពី​ការសិក្សា​ទៅកាន់​ប្រទេស​ទាំង ៦ ដែល​មាន​ដូចជា អូស្ត្រាលី កាណាដា​ណូវែល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក អង់គ្លេស និង​អៀរ​ឡង់​។​

កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី ១៦ មិថុនា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូហ្វីតែ​ល​អង្គរ សៀមរាប បាន​ផ្តល់ឱកាស​អោយ​សិស្ស និស្សិត និង​អាណាព្យាបាល​ជួបពិភាក្សា​ជាមួយ​អ្នក​ជំនាញ​របស់​ស្ថាប័ន IDP​។​

«​ប្រទេស​ទាំង ៦ ផ្តល់នូវ​ការអប់រំ​លំដាប់​អន្តរជាតិ​ទៅ​លើ​ការសិក្សា​គ្រប់​កម្រិត និង ស្ថាប័ន IDP ពិតជា​មាន​សេចក្តី​សោមន្ស​រីករាយ​ក្នុង​ការចូលរួម​ជ្រោមជ្រែង​សិស្ស និស្សិត​អោយ​សម្រេច​នូវ​ក្តី​ស្រមៃ​ទៅលើ​ការសិក្សា​របស់​ពួកគេ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​ឈាន​ទៅ​កាន់​អាជីព​ដែល​ពួកគេ​ប្រាថ្នា​ផងដែរ​» ប្រសាសន៍​របស់​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP ប្រចាំ​ប្រទេស​កម្ពុជា​។

​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​នេះ គឺជា​វេទិកា​ការសិក្សា​អន្តរជាតិ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា ជាមួយនឹង​វត្តមាន​របស់​សិស្ស និស្សិត និង​អាណាព្យាបាល​ជាង ៣៥០ នាក់​បាន​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ពត៌មាន​ផ្សេងៗ ក៏ដូចជា​ពត៌មាន​ទាក់ទង​នឹង​ជម្រើស​សិក្សា ឱកាស​អាហារូបករណ៍ និង​ដំណើរការ​ទិដ្ឋាការ​ជាដើម​។​ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវអោយ​បង់​ប្រាក់​ទេ​។​

«​ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​ណាស់​ដែល​បាន​មក​ចូលរួម​កម្ម​វី​ធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​ក្នុងថ្ងែនេះ​! ខ្ញុំ​បាន​មាន​ឱកាស​ជួប​ជាមួយនឹង​អ្នកជំនាញ​ក្នុង​ការប្រឹក្សា​យោបល់​ទៅ​សិក្សា​នៅ​បរទេស និង​បាន​ស្វែង​យល់​ពត៌មាន​ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​សុំ​ចូលរៀន និង​ការរៀបចំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​បរទេស ដែល​ជា​ចម្ងល់​ដែល​ខ្ញុំ​មាន​ជា​យូរ​មក​ហើយ​» សម្តី​របស់​សិស្ស​ម្នាក់​ដែល​មក​ពី​សាលា​នៅ​ខេត្តសៀមរាប​។​

​ដោយឡែក​អ្នកតំណាង​មក​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​(ACE) ក៏​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ​និង​បាន​ផ្តល់​នូវ​ពត៌មាន​ទាក់ទង​នឹង​ការអភិវឌ្ឍ​ន៍ក​ម្រិត​ភាសា​អង់គ្លេស​ដែល​ស្ថាប័ន​អប់រំ​ក្រៅ​ប្រទេស​ត្រូវការ​។​លើសពីនេះ អ្នក​តំណាង​មកពី​មណ្ឌល​ប្រលង​តេស្ត​ភាសា​អង់គ្លេស​IELTS ដែល​ជា​តេស្ត​មាន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក៏​បាន​មាន​វត្តមាន​នៅ​កម្មវិធី​នេះ​ដើម្បី​ផ្តល់​នូវ​ពត៌មាន​អំពី​ការចុះ​ឈ្មោះ​និង​ការ​ត្រៀមប្រលង​ក៏ដូចជា​ផ្តល់​នៅ​ការ​ធ្វើ​តេស្ត​តាមរយៈ​កុំព្យូទ័រ (CDI) សាកល្បង​។​

​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត និង​អាណាព្យាបាល​អាច​ស្វែងរក​ការិយាល័យ​ផ្តល់ ពត៌មាន​ទៅ​សិក្សា​នៅ​បរទេស IDP នៅ​គ្រប់​សាខា​នៃ​សាលា ACE ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប ដើម្បី​ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ ៕ ដោយ ៖ កូឡាប

spot_img
×