Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃកុង​ឡាន​ម្នាក់​បាន​ស្លាប់ បើករថយន្ត​បុក​រថ​យន្ត​

spot_img

​កំពង់ត្រឡាច​ ៖ តៃកុង​ឡាន​ម្នាក់​បាន​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ ដោយ​តៃកុង​រូបនោះ បាន​បើករថយន្ត​សណ្ដោង​រឺ​ម៉ក ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ទៀត ដែល​កំពុង​ចត​លើផ្លូវ​។​

​នៅ​ថ្ងៃ​ពុធ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១និង០០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥០/៥១ ភូមិ​តា​កុល ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ម៉ាក​ISUZU ពណ៌​ស (​ចង្កូត​ស្ដាំ​)​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្បូង​ពេជ្រ ពាក់​ផ្លាកលេខ​ពោធិ៍សាត់ 3A-0397 សណ្ដោង​រុឺម៉ក ពាក់​ផ្លាកលេខ ព្រះសីហនុ 4A-0506 អ្នកបើកបរ​ឈ្មោះ ម៉េង លាង ភេទ ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់ នៅ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បើកបរ​ពី​ទិស ខាងជើង​ឆ្ពោះទៅ​ទិស​ខាងត្បូង និង​រថយន្ត​ម៉ាក​ហុីយ៉ាន់ដាយ ពណ៌​ស ឆ្នូត​ពណ៌​ខៀវ ពាក់​ផ្លាកលេខ កំពង់ចាម 3A- 4770 សណ្ដោង​រុឺម៉ក គ្មាន​ផ្លាកលេខ របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ឡោ​ម៉េង ហួត​(​ចត​ស្ងៀម​)​។ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ និង​អស​យដ្ឋា​ន ចត​ពី​ទិស​ខាងជើង​ឆ្ពោះទៅ​ទិស ខាងត្បូង​ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​។

​ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​នេះ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រុស ១​នាក់ (​អ្នកបើកបរ​រថយន្ត​ISUZU ) និង​ខូចខាត រថយន្ត ១​គ្រឿង​។ មូលហេតុ បណ្ដាលមកពី​កត្តា​មនុស្ស​បើកបរ ក្នុង​ល្បឿន​លឿន​។​

​វត្ថុតាង​ជំនាញ​បាន​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕​ ដោយ​៖​កូឡាប​

spot_img
×