Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​នៅ​កា​សុីណូ​ឡាក់​គី ចាប់​មនុស្ស​ជាង ១០០ នាក់​និង​ថ្នាំញៀន​មួយចំនួនធំ​

spot_img

​បន្ទាយមានជ័យ ​៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​ប្រតិបត្តិការ​បង្ក្រាប​កាស៊ីណូ​ឡាក់​គី​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចំនួន​១៥៥​នាក់ ក្នុងនោះ​មេខ្លោង​គ្រឿងញៀន​ ៥​នាក់ និង​រឹបអូស​យក​វត្ថុតាង​គ្រឿងញៀន​ជាច្រើន​ច្រើន បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា “​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ១៥៥ នាក់ (​ស្រី​២​នាក់​) ក្នុង​ខ្នែង​ការ​ស៊ីណូ​ឡាក់​គី រកឃើញ មុខសញ្ញា ចែកចាយ ៥នាក់​ រួម​វត្ថុតាង និង ធ្វើតេស្ត​រកឃើញ អ្នកប្រើប្រាស់ ១៤៤ នាក់ ។ និតិ​វិធី បញ្ជូនទៅ​តុលាការ “​។​

​លោក​វរសេនីយ៍ឯក ធិន ស៊ិន​ដេត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០១៩​ថា ដោយ​មាន​ការណែនាំ​ពី លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក លឹម ប៊ុន​សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កម្លាំង​នគរបាល​ខេត្ត និង​ក្រុង​បាន ប្រតិបត្តិការ​បង្ក្រាប​កាស៊ីណូ​យីហោ ឡាក់​គី ក្រុង​ប៉ោយប៉ែត​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ចាប់ពី ម៉ោង​៣​នឹង​៣០​នាទី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​យប់​លង​អធ្រា​តចូល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ នៅក្នុង​បរិវេណ​កាស៊ីណូ​ឡាក់​គី ឃាត់​បាន​ចំនួន​១៥៥​នាក់ និង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន យ៉ាម៉ា និង​ម្សៅ​ពណ៌​ស​ថ្លា ហៅ​ខេ​ទឹកកក និង​ថ្នាំ​ទឹកជា​ប្រភេទ​ថ្នាំ​ក្រវី ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀត បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទាំង​កណ្តាលយប់​៕​ ដោយ​ ៖ ​កូឡាប​

spot_img
×