Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុននេះ បាន​ផ្សាយ​រឿង​បួងសួង​សុំ​ភ្លៀង​របស់​រដ្ឋមន្ត្រី​អ៊ីស្រាអែល ឥឡូវ​គាត់​ធ្វើ​មែន​!

spot_img

​យ៉ាងតិច​បំផុត​មាន​មនុស្ស ២.៥០០​នាក់ បាន​ចូលរួម​ក្នុង​ពិធី​បួងសួង​សុំ​ទឹកភ្លៀង នៅ​ជញ្ជាំង​ថ្ងូ​រយំ បន្ទាប់​ពី​ការអំពាវនាវ​របស់​រដ្ឋមន្ត្រីកសិក​ម្ម​អ៊ីស្រាអែល​។​

​តាម RT ប្រធាន​សម្ព័ន្ធ​សមាគម​កសិករ​អ៊ីស្រាអែល ក៏ដូចជា​មេសា​សនា​កំពូលៗ​របស់​ប្រទេស​នេះ បាន​មាន​វត្តមាន​ក្នុង​ពិធី​បួងសួង គួរ​រំលឹក​ឡើងវិញ​ថា កាលពី​សប្តាហ៍​មុន​រដ្ឋមន្ត្រី​កសិកម្ម​អ៊ីស្រាអែល Uri Ariel បានប្រកាស​ដំណឹង​អំពី​ពិធីបួងសួង​សុំ​ទឹកភ្លៀង​មួយ នឹង​ត្រូវបាន​រៀបចំឡើង​ក្រោយពេល​ដែល​វិធានការ​ទាំងឡាយ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ប្រើប្រាស់​អស់ សម្រាប់​ការ​ប្រឈម​នឹង​គ្រោះរាំងស្ងួត​អូសបន្លាយ​ត្រូវ​រង​បរាជ័យ​នោះ​។​

​កាសែត Aratz Sheva បាន​ដកស្រង់​សំដី​លោក Ariel ថា បន្ទាប់​ពី​ការរាំងស្ងួត​រយៈពេល​៤​ឆ្នាំ មកទល់​ពេល​នេះ​បរិមាណ​នៅ​តិច​ជាង​មធ្យម​ក្នុង​អំឡុង​ពេល​ច្រើន​ឆ្នាំ​មកនេះ ហើយ​សិសិរដូវ ក៏​នឹង​ត្រូវ​ឆ្លងកាត់​ការរាំងស្ងួត​ម្តងទៀត​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ខណៈពេល​ដែល​មហាជន​គាំទ្រ​ចូលរួម​ពិធីបួងសួង​នេះ​៕ សូ​យ​ន​

spot_img
×