Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​សុខាភិបាល ឆ្លើយ​សំណួរ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់

spot_img

(​ភ្នំពេញ​) ៖ កាលពី​ថ្ងៃ​ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បានបេី​កកិច្ចប្រជុំ​ជាមួយ​ប្រតិ​ភូ​ក្រសួងសុខាភិបាល​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​បញ្ជាក់​ប្រាប់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ថា ក្រសួង​សុខាភិបាល នឹង​រៀបចំ​សេចក្តីព្រាងច្បាប់​មួយ ដើម្បី​គ្រប់គ្រង​អ្នក​លក់​ផលិតផល​គ្រឿងសម្អាង និង​ផលិតផល​សុខភាព អាហារ​បំប៉ន តាម​អន​ឡា​ញ​។ នេះ​បើ​តាមលោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​ប្តូរ​វេន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ បាន​បញ្ជាក់​ប្រាប់ថា លោក​រដ្ឋមន្ត្រី នឹង​រៀបចំ​សេចក្តីព្រាងច្បាប់ គ្រប់គ្រង​អ្នកលក់​ផលិតផល​អាហា​បំប៉ន ឬ​សុខភាព តាម​អន​ឡា​ញ ដើម្បី​គ្រប់គ្រង​គុណភាព នៃ​ការលក់​នោះ​ឱ្យមាន​គុណភាព​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ កុំ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​តែ​ការលក់​អន​ឡាញ ដែល​គ្មាន​ច្បាប់​ត្រឹមត្រូវ​។​

​ការលើកឡើង​របស់ លោក​រដ្ឋមន្ត្រី គឺ​ឆ្លើយតប​នឹង​ចម្ងល់​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ការងារ​របស់​ក្រសួង​សុខាភិបាល​។ រយៈពេល​កន្លង​ទៅនេះ ការលក់​ផលិតផល​សុខភាព គ្រឿងសម្អាង និង​អាហារ​បំប៉ន​តាម​អន​ឡា​ញ ចាប់ផ្តើម​ផុសផុល​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងចំណោម​នោះ ក៏​មាន​ផលិតផល​មួយចំនួន មិន​មាន​ការទទួលស្គាល់​ស្តង់ដារ ដោយ​ក្រសួង​ជំនាញ​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរក្រោក​បាន​លេីក​ឡេី​ងទាំង​សំនួរ​និង​យោប​ល់ចំនួន​៦ ចំនុច​ដូចជា ៖

១ /​ទាមទា​អោយ​ក្រសួង​សុខាភិបាល​ក្នុង​នាម​សេនាធិការ​របស់​រដ្ឋាភិបាល ពិចារណា​បង្កេីត​ច្បាប់​គ្រប់គ្រង តម្លៃ លេី​សេវា​សុខាភិបាល​ឯកជន ព្រោះ​ពេទ្យ​ខ្លះ យកលុយ ធំ​ជាង​មនសិការ ដូច​ករណី​ថ្មីៗ​នេះ​ព្យាបាល​ត្រឹមតែ​ជំងឺគ្រុនឈាម ទា​ថ្លៃ​រហូតដល់​ទៅ ៥២០០ ដុល្លារ យក​វិជ្ជាជីវៈ​ទៅ​ជំរិត​បណ្ដាលអោយ​ពលរដ្ឋ​ជេរប្រទេច ប៉ះពាល់​ដល់​កិត្តិនាម​ពេទ្យ​ល្អ​គេ​ផ្សេង​

«​រដ្ឋមន្ត្រី​មិន​បាន​ឆ្លេី​យត​ប​ទេ ចំពោះ​សំនួរ​នេះ​»

២ / ជំរុញ​អោយ​ក្រសួង​សុខាភិបាល ពិនិត្យ​ច្បាស់លាស់​ចំពោះ​ការគ្រប់គ្រង​ឱសថ​ក្លែងក្លាយ ព្រោះ​កន្លងមក​មាន​ករណី​នាំចូល​ថ្នាំ​ក្លែងក្លាយ​រាប់​តោន ! យេី​ង​ខ្ញុំ​ក៏​បាន​ជំរុញ​អោយ​ក្រសួង​ពិនិត្យ​ជំរុញ​ការចុះបញ្ជី គ្រឿងសម្អាង ឱសថ ដែល​លក់​តាមអន​ឡាញ Facebook ដេី​ម្បី​ធានា​គុណភាព​ដល់​អ្នក​ប្រេី និង​ការពារ​ផលប្រយោជន៍​ដល់​អ្នក​លក់ ចៀសវាង​គ្រឿសម្អាង​ប៉ះពាល់​សុខភព​ចរាច​រណ៍​អាណាធិបតេយ្យ តែ​យេី​ង​ខ្ញុំ​គាំទ្រ អោយ​ក្រសួង​ធ្វេី​ការណែនាំ​ជាមុនសិន ដេី​ម្បី​អោយ​អាជីវករ​ទាំងនោះ​បាន​យល់​ដឹង​ជា​មុន​

«​ករណី​នេះ​រដ្ឋមន្ត្រី​បាន បញ្ជាក់ថា នឹង​មាន​ការចុះបញ្ជី​តាម​អន​ឡាញ​ក្នុង​ពេល​ឆាប់ៗ ហេី​យ​បោះត្រា QR code លេី​ផលិតផល​ដែល​បាន​ចុះបញ្ជី​រួច​»

៣ / ទាមទា​អោយ​ពិនិត្យ​និង​ពង្រឹង​ក្រមសីលធម៌​គ្រូពេទ្យ អោយបាន​រឹងមាំ​បន្ថែម តប​តាម​អនុក្រឹត្យ​លេខ​៦១ អនក្រ​.​បក ឈប់​អោយ​មាន​ករណី​ពេទ្យ​ប្រេី​សម្ដី​ជេរ ស្ដី អ្នកជំងឺ​ប្រៀប​ដូច​សត្វ​ធាតុ​

«​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​ចំពោះ​ឥរិយាបទ​ពេទ្យ​មួយ​ចំនួន​ពិត​ជា​បែប​នេះ​»

៤ / ជំរុញ​អោយ​កសាង​ជំនឿ​ទុកចិត្ត​ដល់​ពលរដ្ឋ​ដែលជា​អ្នក​ទទួលយក​សេវា​សុខាភិបាល​សាធារណៈ ដោយ​ផ្ដល់​នូវ​សេវា​ល្អ ប្រកបដោយ​គុណភាព ចៀសវាង​ពលរដ្ឋ​ចំណាយ​ប្រាក់​ច្រេី​ន​លេីស​លុប​ក្នុង​ការរកសេ​វាសុខា​ភិ​បាល​ពី​ប្រទស​ជិតខាង ដែល​ខាតបង់​ដល់​ថវិការ​ពលរដ្ឋ​

«​រដ្ឋមន្ត្រី អះអាងថា វា​ជា​សិទ្ធ​ពលរដ្ឋ កន្លងមក​ក៏​មាន​ប្រទេសជិតខាង​មក​ព្យាបាល​នៅ​កម្ពុជា​ដែរ គឺ​ពលរដ្ឋ​ឡាវ​»

៥ / ភាពមិនប្រក្រតី​ក្នុង​ការអនុវត្តន៍​ច្បាប់​ការដកចេញ​នូវ​អង្គភាព​ទប់​ស្កាត​ការឆ្លង​រីក​រាលដាល​ជំងឺ​តាម​ច្រកចេញ​ចូល​ជាតិ និង​អន្តរជាតិ ដែល​បង្កេីត​ដោយ​អនុក្រឹត្យ លេខ ១២៩ អនក្រ បក / ព្រោះ​ការ​បង្កេីត​ដោយ​អនុក្រឹត្យ​ត្រូវ​បញ្ច​ប់​ដោយ​អនុក្រឹត្យ មិន​មែន​ដោយ​រដ្ឋមន្ត្រី​នោះទេ​

«​រដ្ឋមន្ត្រី​អះអាងថា​មិន​ហ៊ាន​ដក​ទេ គ្រាន់តែ​ផ្អាក​បណ្ដោះអាសន្ន ហេ​ី​យ​កំពុង​ចុះ MoU ជាមួយ​ចិនដេី​ម្បី​បន្តទៀត​»

៦ / ជំរុញ​អោយ​បង្កេីត​យន្តការ​បញ្ឈប់​មុខងា​រ​ជា​វេជ្ជបណ្ឌិ​តរបស់​គ្រូពេទ្យ​ណា​ដែល​ព្យាបាល​ពលរដ្ឋ​ដោយ​ភាព​ធ្វេសប្រហែស ខ្វះ​ទំនួល​ខុស​ត្រូវ មិន​យកចិត្តទុកដាក់ ជាក់ស្ដែង​ថ្មីៗ​នេះ មាន​ករណី ជនរងគ្រោះ ឈ្មោះ ផន សារី ដែល​បាន​ស្លាប់​ក្នុងពេល​ទៅ​ទទួល​សេវា​ពី​មន្ទី​ពេទ្យ​ខេត្តស្វាយរៀង ដោយ​គ្រូពេទ្យ​អោយ​ចាំ ចាំ រហូតដល់​ស្លាប់​ករណី​នេះ​យេី​ង​ខ្ញុំ​ទាមទា​អោយ​ក្រសួង​ចុះ​ពិនិត្យ​បន្ទាន់ ។​

«​ករណីនេះ​ក្រសួង​សុខាភិបាល​អះអាង​ថា​មាន​គណ​វិជ្ជាជីវៈ​មាន​តួនាទី​ចុះ​ពិនិត្យ​រដ្ឋមន្ត្រី​មាន​សមត្ថកិច្ច​ទេ​»
៖ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរក្រោក បាន​ថ្លែង​ជា​ទស្សន​ធាតុ​ចូល​ចំៗ​មុខ​រដ្ឋមន្ត្រី​ថា​៖ បញ្ហា​ក្នុង​វិស័យ​សុខាភិបាល​បាន​រីក​ដេរដាស ពលរដ្ឋ​ខ្វះ​ជំនឿ​ទុកចិត្ត​យ៉ាងខ្លាំង ព្រោះ​តែ​ខ្វះ​ឆន្ទៈ ពេទ្យ​ខ្លះ​គិតតែ​ពី​បញ្ហា​លុយ គ្មាន​ខ្វាយខ្វល់​ពី​មនសិកា ជាពិសេស​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន ជាហេតុ​នាំ​អោយ​ពលរដ្ឋ​កាន់តែ​ខ្វះ​ជំនឿ រត់​ទៅ​បរទេស យកលុយ​ទៅ​ចាយ​ចោល​នៅ​បរទេស ពិត​ណាស់​យេ​ី​ង​ខ្ញុំ​ទទួលស្គាល់​ការរីក​ចំ​រេី​នខាង​មណ្ឌល​សុខភាព​គ្រប់​ខេត្ត​ក្រុង វា​ជា​ការល្អ​ណាស់ តែ​ការ​បម្រើ​សេវា​សុខាភិបាល​វា​ល្អ​ដែរ​ឬ​អត់ មាន​គុណភាព​ឬ​អត់ ? យេី​ង​ខ្ញុំ​ចង់អោយ​រដ្ឋមន្ត្រី​បានដឹងថា ជីវិត​ពលរដ្ឋ​ជា​ជីវិត​មនុស្ស​មិន​មែន​ជីវិត​សត្វ​ធាតុ​ទេ ពលរដ្ឋ​ដេក​រងចាំ​សេវា​សុខាភិបាល​ដេក​ត្រៀបត្រា​លេី ការ៉ូ ក្រៅ​បន្ទប់​ពេទ្យ មក​ពី​គ្មាន​លុយ​អោយ​ពេទ្យ មិនមែន​ពេទ្យ​ខ្វះ​បន្ទប់​ទេ ! ពលរដ្ឋ​ចង់អោយ​ពេទ្យ​ស្គាល់​តម្លៃលេី​អាវ ស របស់ខ្លួន ស្រលាញ់​ពលរដ្ឋ​ខ្លួន ព្យាយាម​ជួយ​ពលរដ្ឋ​អស់​លទ្ធភាព​ដោយ​ឈរលេី​មនសិកានៃ​ការសង្គ្រោះ​ជាធំ ? ជា​ពិសេស​ចង់​អោយ​រដ្ឋ​មន្ត្រី​ពិនិត្យ​អោយ​មែនទែន វា​មាន​ករណី​នឹង​ឬ​អត់ ជាក់ស្ដែង​ពេទ្យ​ឯកជន​ខ្លះ ពាក់អាវ​ស​ក្នុងនាម​អ្នក​សង្គ្រោះ​តែ​ទៅ​ចាប់ជំរិត​គេ ដូច​ករណី ពេទ្យ victoria បិទទ្វា​ឃាត់ខ្លួន​ព្រោះ​អ្នកជំងឺ​គ្មាន​លុយ​អោយ​គ្រប់ ស្រដៀង​ករណី​ពេទ្យ​គ្លីនិក ហម​ឡុង គ្រាន់តែ​គ្រុនឈាម ៥២០០​ដុល្លារ វា​ខុស​អ្វី​ពី​ប្លន់ ។

បេី​ករណី​ខ្លះ​យក​លុយ​ហេី​យ​អ្នកជំងឺ​ស្លាប់​រុញ​ចោល​មិន​ទទួលខុសត្រូវ ដូច​ករណី គ្លីនិក ឃឹម​រ៉ានី ជា​ដេី​ម ។ សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ទាមទា​អោយ រដ្ឋមន្ត្រី​ពិនិត្យ​បន្ថែម កែប្រែ ទទួល​ការរិះគន់​ស្ថាបនា ដេី​ម្បីការ​ពារ​ពេទ្យ​ល្អ​ត្រឹមត្រូវ​ដែល​គេ​ខិតខំ​ដេី​ម្បី​សុខមាលភាព​ពលរដ្ឋ ៕​ ដោយ​៖​កូឡាប​

spot_img
×