Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះ​រញ្ជួយ​ដី​វាយប្រហារ​ខេត្ត Sichuan របស់​ចិន​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ១០០​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១២​នាក់​ បាន​ស្លាប់ និង​ជាង ១០០​នាក​ទៀត​រងរបួស ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅក្នុង​ខេត្ត Sichuan ប្រទេស​ចិន​។​

​គ្រោះ​រញ្ជួយ​ដី​រង្វាស់ ៦​រិច​ទ័របាន​វាយប្រហា​រទី​ក្រុង Yibin ស្ថិតក្នុង​ស្រុក Changning កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​។​

​ក្រុម​ជួយសង្គ្រោះ​បាន​ទាញ​ជន​រង​របួស​ជាច្រើន​នាក់​ពី​គំនរ​បាក់បែក​នៃ​អាគារ​។​

​មនុស្ស​ជាង ៤.០០០​នាក់​បាន​ផ្លាស់​ទីលំនៅ ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​ត្រូវបាន​បំផ្លាញ​ដោយ​គ្រោះ​ធម្មជាតិ​នោះ​។​

​ទូរទស្សន៍​ចិន​ក៏​បាន​ធ្វើ​ការរាយការណ៍​ថា ក្រោយ​មាន​ការរញ្ជួយ​ដី ក៏​មាន​ការបា​ក់ដី​ផងដែរ បណ្តាល​ឲ្យ​កប់​លើផ្លូវ​ជាច្រើន ហើយ​ផ្លូវ​សំខាន់ៗ​ជាច្រើន​រង​ការខូចខាត ជា​ពិសេស​ផ្លូវ​ហាយវ៉េ ស្ថិតនៅ​ចន្លោះ​ទីក្រុង Yibin និង ស្រុក Xuyong​។​

​ក្រុម​ជួយសង្គ្រោះ​ចំនួន​ជាង ៥០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​រងគ្រោះ ហើយ​ពួកគេ​បាន​នាំ​ជំនួស​ទៅអោយ​អ្នក​រងគ្រោះ​ផង​ដែរ​រួម​មាន​តង់ ៥.០០០ ប៉ៅអ៊ីបត់ ១០.០០០ និង​សំភារៈ​ជា​ច្រើន​ទេ​។​

​សូម​រម្លឹកថា ខេត្ត Sichuan របស់​ចិន​តែងតែ​រង​ការវាយប្រហារ​ដោយ​គ្រោះ​រញ្ជូន​ដី​។​

​កាលពី​ឆ្នាំ ២០០៨ មនុស្ស​ជាង ៨៧.០០០​នាក់​បាន​ស្លាប់ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​រង្វាស់ ៧,៩​រិច​ទ័រ​វាយប្រហារ​តំបន់​មួយ​ស្ថិតនៅ​ចំងាយ​ប្រហា​ម ៨០​គីឡូម៉ែត្រ​ពី​ទីក្រុង Chengdu៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×