Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​គ្រោះថ្នាក់​៖ គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ជាង​៨០​តោន ត្រូវបាន​ដុតបំផ្លាញ​ចោល​នៅ​ព្រឹក​នេះ​

spot_img

​ភ្នំពេញៈ គ្រឿងសំអាង​ក្លែងក្លាយ​ខុសច្បាប់​ចំនួន​ជាង ៨០​តោន ដែល​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម ត្រូវ​ដុត​បំផ្លាញចោល នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ នេះ នៅ​ទីលាន​ចាក់សំរាម​ក្នុង​ជើងឯក ខណ្ឌដង្កោ ក្រោ​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​ត​តំណាង​ស្ថានទូត ស្ថាប័ន​តុលាការ រួមទាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បាន​បញ្ជាក់ថា ពិធី​កំទេចចោល​គ្រឿងសំអាង ត្រូវបាន​អនុវត្តតាម​ការបង្គាប់​របស់​តុលាការ​។​

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ បាន​បង្ក្រាប​ទីតាំង ផលិតផល​ក្លែងក្លាយ ៥​កន្លែង រឹបអូស​ផលិតផល​ក្លែងក្លាយ ជិត​៧០​តោន កាលពី​ខែមេសា ឆ្នាំ​២០១៧ កន្លងមកនេះ​។ អាជ្ញាធរ​ចាត់ទុក​ការបង្ក្រាប​បាន​នេះ ជា​ប្រវត្តិសាស្ត្រ​។​

​ការបង្ក្រាប​ផលិតផល​ក្លែងក្លាយ ៥​ទីតាំង ទម្ងន់​ជិត ៨០​តោន ជា​ទ្រង់ទ្រាយ​ធំ​លើកដំបូង​នៅក្នុង​ខែ​កាលពី​ថ្ងៃទី​២២-២៣ ខែមេសា ឆ្នាំ​២០១៧ គឺ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​មាន​ម្សៅ ឬ​ឡេ​លាប​ស្បែក ថ្នាំលាបសក់ ម៉ាស​បកស្បែក និង​សាប៊ូកក់សក់​ដែលមាន​ឈ្មោះ​ល្បី មាន​ជាអាទិ៍ សាប៊ូកក់សក់​ម៉ាក​ប៉ង់​តែ​ន (Pantene) រី​ច​យស៍ (Rejoice) សាន់​ស៊ី​ល​ឃ៍ (Sun Silk) ឃ្លឿ​រ (Clear) និង ឡៃ​ប​យ (Lifebuoy)​។ ក្រៅពីនេះ ក៏មាន​ផលិតផល​មួយចំនួនទៀត​ដែលជា​ផលិតផល​អាល្លឺម៉ង់ ជប៉ុន និង​កូរ៉េ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា ការកំទេច​ចោល​នេះ គឺជា​ការកំទេច​ចោល​នៅ​ផលិតផល​ក្លែងក្លាយ​ក្នុង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ នៃ​កា​រម​ប្រយុទ្ធ​ផលិតផល​ក្លែងក្លាយ​នៅ​កម្ពុជា​។ បើសិនជា​សមត្ថកិច្ច​មិនដែល​ធ្វើការ​បង្ក្រាប និង​រឹបអូស​ផលិតផល​ទាំងនេះ បាន​ទាន់ពេលវេលា​ទេនោះ ផលិត​ទាំងនេះ នឹងត្រូវ​បានធ្វើ​ចរាច​រណ៍​លក់​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រជាពលរដ្ឋ មិន​ត្រឹមតែ​ខាតបង់​ថវិកា​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលរង​ផលប៉ះពាល់​ដល់​សុខភាព ហើយ​មួយ​ករណី​មួយចំនួន​រហូត​បណ្តា​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែម​ទៀតផង​។​

​សម្តេច​ក្រឡាហោម បាន​បន្តថា ការកំទេច​ផលិតផល​ក្លែងក្លាយ​បានធ្វើ​ឡើង​ដោយមាន​ទឡ្ហីករណ៍​ត្រឹមត្រូវ ទាំង​លើ​ទិដ្ឋភាព​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស ដោយហេតុថា មន្ទីរពិសោធន៍​ថ្នាក់ជាតិ និង​អន្តរជាតិ បាន​ផ្តល់នៅ​លទ្ធផល​អវិជ្ជមាន​ពាក់ព័ន្ធ​ទៅលើ​គុណភាព និង​សុវត្ថិភាព នៃ​ទំនិញ​ទាំងនេះ ហើយ​តុលាការ​ក៏បាន​សម្រេច​បញ្ជា​ឲ្យ​ធ្វើការ​កំទេចចោល ដោយ​ផ្អែកលើ​សុភ​វិនិច្ឆ័យ​យ៉ាង​ត្រឹមត្រូវ​ពិតប្រាកដ​។

​បើសិនជា​មិនបាន​ធ្វើ​កោសល្យវិច័យ គ្រាន់តែ​សង្ស័យថា ក្លែងក្លាយ ប្រហែលជា​មិនអាច​ធ្វើទៅ​បានទេ ម្ចាស់​ទំនិញ​ពិតជា​គេ​ប្តឹង តាមផ្លូវ​ច្បាប់ ហេតុនេះ​ចាំបាច់​ត្រូវធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ពី​ក្រសួង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​ពី​អ្នកបច្ចេកទេស​ធ្វើ​កោសល្យវិច័យ​ជាក់លាក់​ទើប​យើង​អាចយ​កមក​កំទេចចោល​បាន ហើយ​ជាពិសេស​ការសម្រេចចិត្ត​ពី​តុលាការ​៕​ ​ដោយៈ មុនីរាជ​

spot_img
×