Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ខិតខំ​ឲ្យ​រថយន្តក្រុង ធ្វើដំណើរ​ទៀត​ទាត់

spot_img

​ភ្នំពេញ​ ៖ ​រថយន្ដក្រុង​សាធារណៈ ចំនួន​៨០​គ្រឿង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ត្រូវបាន​ប្រគល់​ជូន​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ពិធី​ប្រគល់ និង​ទទួល រួម​ជាមួយ​ការសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ថានីយ៍​ចំណតរថយន្ដ​ក្រុង នៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​ក្រុម​អ្នកជំនាញ​ចុះ​សិក្សា​ជាមួយ​ភាគី​ជប៉ុន ដើម្បី​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន​ជា​ផ្លូវ​ឯកទិស និង​ផ្លូវ អាទិភា​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​បាន​បើកបរ​ដោយ​គ្មាន​ការរំខាន និង​ឧបសគ្គ​អ្វីមួយ​កើតឡើង​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំ​ភ្នំពេញ បាន​ថ្លែងថា ការកំណត់​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នេះ ដើម្បី​កែលម្អ​ប្រព័ន្ធ​ដឹកជញ្ជូន​តាមរយៈ​មធ្យោបាយ​សាធារណៈ​រួម​មួយ​នេះ ឲ្យ​កាន់តែ​ទទួល​បាន​ប្រជាប្រិយភាព ពោល​គឺ​ទាក់ទាញ​អ្នក​ជិះ​ឲ្យ បាន​កាន់​ច្រើន ដែល​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​មធ្យោបាយ​ផ្ទាល់ខ្លួន​សំដៅ​រំដោះ​ការកកស្ទះ​ចរាច​រណ៍​យ៉ាង​មាន​ប្រសិទ្ធិភាព​។​

​គម្រោង​កែ​លម្អ​ផ្លូវ​អាទិភាព​សម្រាប់​រថយន្ត​ក្រុង​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​នេះ ដោយសារតែ បណ្តា​ផ្លូវ​ខ្សែ​រត់​រថយន្តក្រុង​មួយចំនួន​មាន​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់ ហើយ​មាន​ការ រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ​ដែល​បង្ក​ការរំខាន​ដល់​ការធ្វើដំណើរ​របស់​រថ​យន្ត​ក្រុង​ពុំ​បាន​លឿន​រហ័ស​ទាន់​ចិត្ត​។ លោក​អភិបាល​បាន​បន្តថា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពន្លឿន​ការធ្វើ​កិច្ចការ​នេះ ឲ្យបាន​ឆាប់​ជា​ទីបំផុត ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​ដែល​កំពុង​កើតឡើង​ជា​ញឹកញាប់ នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​កាត់បន្ថយ​ការរំខាន​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ​ប្រក​ដោយ​ភាព​ងាយ ស្រួល​និង​ធានា​សុវត្ថិភាព​។​

​លោក ឃួ​ង ស្រេង បាន ថ្លែងថា រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ខិតខំ​ឲ្យ​រថយន្ត​ដឹក​ជញ្ជូន​សាធារណៈ​នេះ​ធ្វើដំណើរ​ទៀត​ទាត់ ដោយ​មាន​ផ្លូវ​អាទិភាព និង​ផ្លូវ​ឯកទិស ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​អ្នកបើកបរ​គោរព ពេលវេលា​ទៀងទាត់ ទាក់ទាញ​អ្នកធ្វើដំណើរ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បង្វែរ​ពី​ការធ្វើដំណើរ​ដោយ​ឯកជន​មក​ធ្វើ ដំណើរ​រួម​តាមរយៈ​រថយន្តក្រុង​។ ចំណុច​នេះ​បើ​យើង​ធ្វើ​បាន​ហើយ​គួបផ្សំ​នឹង​ផែនការ របស់​រដ្ឋបាល រាជធានី​ភ្នំពេញ ក្នុង​ការរៀបចំ​បញ្ហា​សណ្តាប់ធ្នាប់​គ្រប់​ខណ្ឌ​ទាំង​១៤ យើង​នឹង​សម្រេច​ការកាត់បន្ថយ បញ្ហា​កកស្ទះ​ចរាច​រណ៍​ដែល​ជួយ​សន្សំសំចៃ​ថវិកា​របស់​ប្រជាពលរដ្ឋ ទីក្រុង​ក៏​មាន​សណ្តាប់ធ្នាប់ សាធារណៈ​ផង​ដែរ​។​

​លោក ហ៊ី​ដេ​ហ៊ីសា ហ៊ី​រ៉ូណូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូន​តាមរយៈរ​ថយ​ន្តក្រុង គឺ​មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​ទីក្រុង​និង​មាន​សុវត្ថិភាព​សម្រាប់ អ្នកដំណើរ ដូច្នេះ​ការគាំទ្រ​របស់​ប្រជា​ពលរដ្ឋ​នឹង​ជួយ​ជំរុញ​ឲ្យ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បាន​បញ្ហា កកស្ទះ​ចរាច​រណ៍​។​

​សូមបញ្ជាក់​ថា មកដល់​ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់ឲ្យ​ដំណើរការ​សេវា​រថយន្តក្រុង​សាធារណៈ​បាន​ចំនួន​១៣​ខ្សែ នៅតាម​បណ្តា​ផ្លូវ​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃៗ មាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមរយៈ​សេវា​មួយ​នេះ​ប្រមាណ​៣​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​៕​ ដោយ​៖​កូឡាប​

spot_img
×