Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោះរ៉ុង​ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​ប្រកាស​ជា​រដ្ឋបាល​ក្រុង​កោះរ៉ុង និង​បាន​តែងតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​កាលពី​ព្រឹក​មិញ​នេះ

spot_img

​ខេត្ត​ព្រះសីហនុ ​៖ មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ ភូមិសាស្ត្រ​កោះរ៉ុង ត្រូវបាន​បង្កើត​ទៅជារដ្ឋបាល​ក្រុង​កោះរ៉ុង​ជា​ផ្លូវកា​រហើយ ហើយចំណុះ​ឱ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​បញ្ជាក់ថា ពីមុន​កោះរ៉ុង គឺ​ស្ថិតនៅ​ជា​រដ្ឋបាល​ថ្នាក់​សង្កាត់​កោះរ៉ុង ដែល​ចំណុះ​ឱ្យ​រដ្ឋបាល​ក្រុងព្រះសីហនុ​។

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យដឹង​ដូច្នេះ រួប​បញ្ជាក់ថា ការបង្កើត​រដ្ឋបាល​ក្រុង​កោះរ៉ុង​នេះ​ឡើង គឺ​ស្រប​តាម​ស្ថានភាព​ភូមិសាស្ត្រ និង​ការវិវត្តន៍​រីកចម្រើន របស់​ខេត្ត​ព្រះសីហនុ និង​ជា​ពិសេស​ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ប្រកាស​រដ្ឋបាល​ក្រុង​កោះរ៉ុង បាន​រៀបចំ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ ហើយ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រដ្ឋបាល​ក្រុង​កោះរ៉ុង ជាមួយ​ការប្រកាស​តែងតាំង​អភិបាល -​អភិបាលរង​ក្រុង​កោះរ៉ុង និង​ប្រកាស​ទទួលស្គាល់​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង​ថែមទៀត​ផង​។​

​សូមបញ្ជាក់​ថា លោក នួន ប៊ុន​ថុល អតីត​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ ត្រូវបាន​តែងតាំង​ជា​អភិបាលក្រុង​កោះរ៉ុង និង​លោក​អួ​ង និត អតីត​ចៅសង្កាត់​កោះរ៉ុង ត្រូវបាន​ប្រកាស​ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​កោះរ៉ុង​។​

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ក្រុង​កោះរ៉ុង មាន ២​សង្កាត់ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​៕ ដែន សីមា​

spot_img
×