Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​សម្រាលកូន​ហើយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន​ស្ត្រី​ម្នាក់ ពេទ្យ​បង្អែក​ខេត្តតាកែវ ចេញមុខ​បំភ្លឺ​

spot_img

បន្ទាប់​ពី​រឿង​ចោទប្រកាន់ថា ពេទ្យ​សម្រាលកូន​ហើយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន​ស្ត្រី​ម្នាក់ បង្ក​ឲ្យ​ចុក​ស្ទើរ​ស្លាប់​នោះ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ចេញ​សេចក្ដីបំភ្លឺ​ជុំវិញ ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Facebook ថា​ពេទ្យឆ្មប់​ពេល​សម្រាលកូន​គេ​ហើយ ភ្លេច​យក​បង់​រុំ​របួស (​កុំ​ប្រេស​) ចេញពី​ក្នុង​ពោះ បណ្ដាលឲ្យ​ជនរងគ្រោះ​ចុ​ក​ពោះ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត រាជធានី​ភ្នំពេញ​។​

​យោងតាម​សេចក្ដីបំភ្លឺ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត បាន​បកស្រាយ​ថា ក្នុងករណី​សម្រាលកូន ស្រី​រូប​នេះ គឺ​សម្រាល​ដោយ​មាន​កាត់​ទ្វារមាស និង​បូម​ជំនួយ ដូច្នេះ​ដំណើរការ​សម្រាល់​មានការ​ហូរ​ឈាម​ខុសធម្មតា ហើយ​តាម​បច្ចេកទេស​គ្រូពេទ្យ ឬ​ឆ្មប ដែល​ផ្ដល់​ការ​សម្រាល​ត្រូវ​ធ្វើការ​ញាត់​កុំ​ប្រេស ដើម្បី​ឃាត់​ទាម ដោយ​ទុក​រយៈពេល​ជា​មធ្យម​ពី ២៤​ទៅ​៤៨​ម៉ោង​។​

​បើ​តាម​មន្ទីរពេទ្យ​បង្អែក​ខេត្ត ពេល​សម្រាល​រួច​ស្ដ្រី​ខាងលើ បាន​ចេញ​ពី​មន្ទីរពេទ្យ ដោយ​សន្យាថា នឹង​មក​រក​ពេទ្យឆ្មប​សំអាត​តាម​ក្រោយ តែ​ផ្ទុយទៅវិញ គាត់​មិន​បាន​ហៅ​ពេទ្យ​មក​សំអាត​ទេ គាត់​សំអាត​ដោយ​ខ្លួន​គាត់ ដោយ​យក​កុំ​ប្រេស​២​ដុំ​។​

​សូមបញ្ជាក់​ថា បើ​តាម​គណនី​ហ្វេ​សប៊ុក នួន ឈិន ដែល​ជា​ប្តី​របស់​ស្ត្រី​ម្នាក់​បាន​ឆ្លង​ទន្លេ​នោះ បាន​សរសេរ​លើ​ហ្វេ​សប៊ុក ឲ្យដឹងថា ភរិយា​ខ្ញុំ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែម ទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត​។​

​គណនី​ហ្វេ​សប៊ុក​ឈ្មោះ​នួន ឈិន បាន​បង្ហោះ​រៀបរាប់​អំពី​ភរិយា​របស់​ខ្លួន ដែល​បាន​បង​សម្រាលកូន ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តតាកែវ ក្នុងនោះដែរ​គាត់​បាន​សរសេរ​រៀបរាប់ថា​៖

«(18/06/2019)​ពេល​នេះ​ភរិយា​ខ្ញុំ​រួចផុត​ពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​តាកែវ សំអាត​មិន​ស្អាត​ហើយ​ថែមទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​សំរេច​ចិត្ត​ទៅ​សំរាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រៀង​ហើយ​»​។​

​លោក​បាន​បន្តថា ស្វាគមន៍​កូនប្រុស និន វិសុទ្ធា​រ័ត្ន ទំងន់ 3,3kg ប្រសូត​វេលា​ម៉ោង 10:50​នាទី​ព្រឹក​ថ្ងៃ​សុក្រ​ទី​7​ខែ​មិថុនា​ឆ្នាំ​2019 ត្រូវ​និង​ថ្ងៃ​៥​កើត ខែ​ជេ​ស្ធ ឆ្នាំ​កុរ ព​.​ស​២៥៦៣
ជូនពរ​កូនប្រុស​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ រៀន​ពូកែ ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ សិស្ស​ល្អ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម ដើម្បី​ជួយ​ដល់​គ្រួសារ​យើង​និង​សង្គមជាតិ នាពេល​អនាគត​។​

​លោក​បាន​បន្ថែមថា “​ខ្ញុំ​សូម​បញ្ចប់រឿង​ត្រឹម​នេះ​ចុះ មិន​ដេញដោល​អ្វី​ទៀត​ទេ ចំពោះ​ខ្ញុំ​គ្រាន់តែ​ចង់​សំណូមពរ​ឲ្យ​គ្រូពេទ្យ​ទាំងអស់ បន្ថែម​ការយកចិត្តទុកដាក់ និង​ប្រុងប្រយត្ន័​ឲ្យបាន ខ្ពស់​តាម​ដែល​អាច​ធ្វើទៅបាន ដើម្បី​ឲ្យ​អ្នកជំងឺ​ទាំងអស់ មាន​ភាពកក់ក្តៅ ទុកចិត្ត និង​គ្មាន​ការព្រួយបារម្ភ​…”​។​

​វា​ជា​រឿង​នឹកស្មាន​មិន​ដល់​មួយ​ដែល​ពេទ្យឆ្មប នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តតាកែវ បាន​ធ្វើការ​ធ្វេសប្រហែស ដោយ​បង្កើតកូន​ភ្លេច​យក​បង់​រុំ​របួស (​កំ​ប្រេស​) ពី​ដៃ​ស្បូនស្រី្ត​ឆ្លងទន្លេ បណ្ដាលឲ្យ​ស្ត្រី​ជា​អ្នកជំងឺ មាន​ឈាម​ហូ​ធ្លាក់​ច្រើន ហើយ​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​លោក មុន ឈិន ជា​ប្ដី​ស្ត្រី​រងគ្រោះ បានឲ្យដឹងថា ប្រពន្ធ​របស់​ខ្លួន​បាន​មក​ឆ្លងទន្លេ​កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ដោយ​ឆ្លងទន្លេ​ធម្មតា ដោយ​មាន​ពេទ្យឆ្មប​ស្ត្រី​ម្នាក់​ឈ្មោះ សុធា ជា​អ្នកបង្កើត​។​

​លុះ​បង្កើត​ហើយ​បាន ៣​ថ្ងៃ ខ្លួន​នាំ​ប្រពន្ធ​មក​សម្រាក​នៅ​ផ្ទះ​ក្នុង​ស្រុក​សំរោង បាន​មួយ​ថ្ងៃ ស្រាប់តែ​ប្រពន្ធ​របស់​ខ្លួន​ចុកពោះ​យ៉ាងខ្លាំង ហើយ​ក្រុម​គ្រូ​សារបាន​យក​ទៅ​ពេទ្យ​ក​ជន​ក្នុង​ឃុំ ត្រូវ​ពេទ្យ​ពិនិត្យ​ឃើញ​កំប្រេ​សនៅ​ក្នុងស្បូន ហើយ​ក៏​វះ​យក​តែ​ហូ​ឈាម​ចេញ​ច្រើនពេក ពេល​នោះ​ក្រុម​គ្រូ​សារ ក៏​បាន​បញ្ជូន​បន្ត​មក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​បុរស​ជា​ប្ដី​ស្ត្រី​រងគ្រោះ បាន​អះអាង​ថា នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត ពេទ្យ​បាន​ប្រាប់ថា ប្រពន្ធ​របស់​ខ្លួន​មាន​មេរោគ​ឆ្លង​នៅក្នុង​ស្បូន ហើយ​ត្រូវ​បញ្ចូល​ឈាម​អស់​ជាច្រើន និង​កំពុង​សំរាក​ព្យាបាល ក្នុង​សភាព​ធ្ងន់ធ្ងរ​៕​ ដោយ​៖​កូឡាប​

spot_img
×