Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណត្តិ​ទី​៣ នៃ​ក្រុមប្រឹក្សា​ក្រុង​បាវិត មាន​ចំនួន​១៥​រូប ហើយ​លោក ណេ​ប សារ៉ុន​ ត្រូវបានតែងតាំង ជា​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​បាវិត​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត លោក ពេជ្រ សា​វ៉ាន់ ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្មុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ក្រុង​បាវិត អាណត្តិ​ទី​៣ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​ថ្នាក់ដឹកនាំ​មន្ត្រី​សាលាក្រុង និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​នា​សាលប្រជុំ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង​។​

​លោក សេង សីលា អភិបាលក្រុង​បាវិត​បាន​ជំរាបជូន​អំពី​វឌ្ឍនភាព​ការងារ​របស់​រដ្ឋបាល​ក្រុង ដែល​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច កិច្ចការងារ​រដ្ឋបាល ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការខិតខំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​សម្រេច​បាន​នា​ពេល​កន្លង​ទៅ​។​

លោក ជុំ ហាត មានប្រសាសន៍ថា ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ គឺ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ។​

​លោក​បាន​បន្តទៀតថា ការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់ របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​។​

​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បានបញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​ក្រុង​ត្រូវ​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ខេត្ត​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់​និង​ល្បែងស៊ីសង​ខុសច្បាប់ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×