Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួន លោក ងិន វាសនា នាយក​គេហទំព័រ​ក្រាំងមាស និង​សហការី​ម្នាក់ ដែល​ចុះផ្សាយ​អត្ថបទ​បរិហារកេរ្តិ៍ លោក​ឧកញ៉ា ទៀ វិចិត្រ​

spot_img

​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់ខ្លួន លោក ងិន វាសនា ជា​នាយក​ផ្សាយ​ព័ត៌មាន​គេហទំព័រ​ក្រាំងមាស និង​សហការី​ម្នាក់ទៀត បន្ទាប់ពី​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ បាន​ជំរិត​ទារប្រាក់​ចំនួន ២៨០០​ដុល្លារ​សហរដ្ឋអាមេរិក​ពី លោក​ឧកញ៉ា ទៀ វិចិត្រ ជា​ថ្នូរ​នឹង​ការបិទ ឬ​លុប​ព័ត៌មាន ដែល​គេហទំព័រ​មួយ​នេះ​បាន​ចុះផ្សាយ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បន្ថែមថា កន្លងមកនេះ គេហទំព័រ​ក្រាំងមាស បាន​ចុះផ្សាយ​ព័ត៌មាន​ចោទប្រកាន់ លោក​ឧកញ៉ា ទៀ វិចិត្រ ថា​បាន​នាំ​ប្រេង​គេចពន្ធ​ចូលមក​ខេត្ត​ព្រះសីហនុ ដោត​ខុសច្បាប់​។​

​មន្ត្រី​ដ​ដដែល​បន្តថា បច្ចុប្បន្ននេះ លោក ងិន វាសនា និង​សហការី​ម្នាក់ ទៀត បំរើកា​រងារ​ឱ្យ​គេហទំព័រ​ក្រាំងមាស ត្រូវ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃទី​១៩ ខែមិថុនា​នេះ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នាយក​ការផ្សាយ​គេហទំព័រ ក្រាំងមាស លោក ងិន វាសនា និង​សហការី ត្រូវបាន​កម្លាំង កងរាជអាវុធហត្ថ​ឃាត់ខ្លួន នៅវេលា​ម៉ោង​ប្រមាណ​ជិត ១០​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង មាន​ទីតាំងនៅ​ជិត​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពង់ឆ្នាំង​ចាស់ ស្ថិតនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ដោយ​ចោទប្រកាន់​ជនសង្ស័យ​ទាំងពីរ​នាក់ ពីបទ​បរិហារកេរ្តិ៍ និង​កំហែង​យកប្រាក់​។​

​បញ្ហា​នេះ លោក លឹម ហាក់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ទទួលស្គាល់ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ពិតជា​បាន​ឃាត់ខ្លួន លោក ងិន វាសនា នាយក​ការផ្សាយ​គេហទំព័រ​ក្រាំងមាស និង​សហការី​ម្នាក់​ពិតមែន ដោយ​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ជាប់ចោទ​ពីបទ​បរិហារកេរ្តិ៍ និង​កំហែង​យកប្រាក់ តាម​ពាក្យបណ្ដឹង មេធាវី របស់លោក​ឧកញ៉ា ទៀ វិចិត្រ ប្តឹង​ចោទ​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ការចាប់ខ្លួន លោក ងិន វាសនា រួមជាមួយ​សហការី​ម្នាក់ទៀត ឈ្មោះ ទូច ឌី​ន អាយុ​អាយុ ៥១​ឆ្នាំ គឺ​បាន​កើតឡើង​បន្ទាប់ពី លោក ងិន វាសនា បាន​សរសេរ​អត្ថបទ​ចុះផ្សាយ​ចោទប្រកាន់ លោក​ឧកញ៉ា ទៀ វិចិត្រ ថា​បាន​នាំ​ប្រេង គេចពន្ធ​ចូលមក​ខេត្ត​ព្រះសីហនុ​។​

ចំការ​ចុះផ្សាយ​បរិហាកេរ្តិ៍ លោក​ឧកញ៉ា ទៀ វិចិត្រ នេះដែរ កន្លងមក មេធាវី របស់លោក​ឧកញ៉ា ទៀ វិចិត្រ ក៏បាន​ស្នើឱ្យ លោក ងិន វាសនា ចុះផ្សាយ​បកស្រាយ​បំភ្លឺ​ឡើងវិញ ជុំវិញ​អត្ថបទ​បរិហាកេរ្តិ៍​នេះ ប៉ុន្តែ​ខាង​គេហទំព័រ​ក្រាំងមាស មិនបាន​ចុះផ្សាយ​បំភ្លឺ ឬ​បកស្រាយ​ឡើងវិញ​ជូន លោក​ឧកញ៉ា ទៀ វិចិត្រ នោះទេ ទើប​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ តាម​ពាក្យបណ្ដឹង របស់​មេធាវី​លោក​ឧកញ៉ា ទៀ វិចិត្រ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕ ដែន សីមា​

spot_img
×