Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែមិថុ​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ក្នុង​ជំនួញ​ហាក់ដូច​មាន​មនុស្ស​កំពុងមាន​ឧបាយកល​ក្បត់​អ្នក ចូរ​ប្រយ័ត្នប្រយែង ។ អ្នក​ងាយ​មួម៉ៅ ពិសេស​គឺ​ពេល​រកឃើញថា​គ្រប់គ្នា​មាន​ចេតនា​លាក់បាំង​ខ្លួន​រឿង​អ្វី​នោះ ។ ភាព​ស​ង្ស័​ង ខ្វះ​ជំនឿ​គ្របដណ្តប់​បរិយាកាស ។ ប្រឹងប្រែង​កុំ​ឲ្យ​អារម្មណ៍​នេះ​គ្រប​សង្កត់​អ្នក ។ មិនចាំបាច់​បារម្ភ​ជ្រុល តែ​ក៏ត្រូវ​ប្រយ័ត្ន ។ រក្សា​ភាពម្ចាស់ការ​ក្នុង​គ្រប់​ទំនាក់ទំនង មិន​ឲ្យ​អ្នកដទៃ​មានឱកាស​ក្បត់ ។ ថ្ងៃនេះ​ល្អប្រសើរ ការបង្កើត​ស្នាដៃ ។​

បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ជូត ៕

​ឆ្នាំឆ្លូវ ៖ ការងារ​អំណោយផល​ល្អ មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​ពេល​ជួប​ការលំបាក ទោះបី​ប្រកប​កិច្ចការ​អ្វី​ក៏​អាច​សម្រេច​ដូច​បំណង ។ ថ្ងៃនេះ​ប្រសិន​ធ្វើដំណើរ​នោះ​គួរ​ជ្រើស​ទៅ​ទិសពាយ័ព្យ និរតី គឺ​កុំ​ជ្រើស​យក​ទិសឦសាន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,៨ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​ជួប​ឱកាសល្អ​ច្រើន​សម្រាប់​ពង្រីក​បុព្វហេតុ​របស់ខ្លួន ប៉ុន្តែ​ទាមទារ​អ្នក​ត្រូវមាន​ជម្រើស​ឈ្លាសវៃ កុំ​ផ្តេសផ្តាស​តាម​ការ​ឲ្យ​យោបល់​ពី​អ្នកដទៃ ។ ទន្ទឹម​នោះ​ទំនាក់ទំនង​ល្អៗ​ជាច្រើន​កំពុង​ជួយ​ឲ្យ​អ្នកមាន​ប្រាក់ចំណូល​ច្រើន ឬ​ថែមទាំង​ទទួលបាន​ខ្ទង់​ប្រាក់​យ៉ាង​ធំ​ស្មាន​មិន​ដល់​ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា​ក៏​ពោរពេញ​ដោយ​ភាព​រីករាយ​ចុះសម្រុង​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៤ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , ជូត ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​អ្នក​បាន​រកឃើញ​ឱកាស​រកប្រាក់ ប្រសិន​មិន​ដូច្នេះ​ទេ ក៏​ទទួលបាន​ប្រាក់ខែ មាន​អ្នក​ឲ្យ​ប្រាក់ ។ និយាយ​រួម​ថ្ងៃនេះ​អ្នក​មិនចាំបាច់​ខ្វាយខ្វល់​ច្រើន​អំពី​បញ្ហា​លុយកាក់ ។ ការងារ​ល្អប្រសើរ អ្នក​សម្រេចបាន​ស្នាដៃ​ច្រើន​គួរ​ជាទី​មោទនៈ ដោយ​ពុំ​ជួប​ឧបសគ្គ​អ្វី​ឡើយ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៦ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ថោះ ៕

​ឆ្នាំរោង ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​ខ្លាំងក្លា ជឿជាក់​លើ​ខ្លួនឯង ត្រៀម​ធ្វើការ​សម្រេចចិត្ត​ដោយ​មិនមាន​ការភ័យខ្លាច ឬ​ស្ទាក់ស្ទើ​បន្តិច​ណា​ឡើយ ។ ប៉ុន្តែ​អ្នក​មិនត្រូវ​រឹងរូស​ដោយ​គ្មាន​ហេតុផល ព្រោះ​នោះ​ជា​មូលហេតុ​ងាយ​ធ្វើ​ឲ្យ​ការងារ​ជួប​ឧបសគ្គ វិនិយោគ​បរាជ័យ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​សំណាង ស , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​អ្នក​ជួប​កំហុសឆ្គង​គួរ​ឲ្យ​សោកស្តាយ​ក្នុង​ការងារ​ដោយសារ​សមត្ថភាព​នៅមាន​កម្រិត ឬក៏​អាច​ដោយសារ​ទិដ្ឋភាព​ពី​ខាងក្រៅ ។ ជំនួស​ឲ្យ​ការស្តីបន្ទោស ទម្លាក់កំហុស​ឲ្យ​គ្នា ចូរ​អ្នក​ប្រឹងប្រែង​ធ្វើ​បន្តទៀត​ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ៩ ដល់ ១១ ។ ពណ៌​សំណាង ស្វាយ , លឿង ។ ឆ្នាំ​អ្នកយក​អាសា រោង , រកា ៕

​ឆ្នាំមមី ៖ ការងារ​រីកចម្រើន​គួរ​ជាទី​គាប់ចិត្ត ពិសេស​ប្រសិន​របរ​របស់​អ្នក​ទាមទារ​ឲ្យ​ច្នៃប្រឌិត គោល​គំនិត​របស់​អ្នក​ត្រូវបាន​គ្រប់គ្នា​ទទួលយក​ដោយ​រីករាយ ។ ចូរ​ចែករំលែក​វា​ដើម្បី​ប្រយោជន៍​រួម​គឺ​ពុំមែន​ដើម្បី​តែ​គោលដៅ​លើកកម្ពស់​ខ្លួនឯង ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ អ្នក​ទាំង​២ ចេះ​យល់​ចិត្តថ្លើម ថែទាំ​គ្នា​ដោយ​ភាពកក់ក្តៅ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , វក ៕

​ឆ្នាំមមែ ៖ កិច្ចការ​គ្រប់យ៉ាង​ស្រាប់តែ​ប្រែជា​ច្បាស់លាស់​ក្នុង​ក្រសែភ្នែក​របស់​អ្នក ។ ចិត្តគំនិត​ភ្លឺស្វាង អ្នកមាន​សុទិដ្ឋិនិយម​ជាង​ក្នុង​ជីវិត ការលំបាក​ឧបសគ្គ​ពីមុនៗ​មក​ត្រូវបាន​អ្នកដោះស្រាយ​រួច​ក្នុងថ្ងៃនេះ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មិនបាន​ដូច​បំណង ។ គូស្នេហ៍​ទាំងឡាយ​ងាយ​មានទំនាស់ មិន​ចុះសម្រុង​គ្នា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៩ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រោង , ខាល ៕

​ឆ្នាំវក ៖ ការងារ​មិនល្អ បុគ្គល​មួយចំនួន​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​អ្វីដែល​អ្នក​កំពុង​ធ្វើ ។ អាចមាន​ការយល់ច្រឡំ និង​ឈ្លោះប្រកែក​ក្នុង​ទំនាក់ទំនង ប៉ុន្តែ​ចូរ​រៀន​វិធី​ឲ្យ​ច្រើនជាង​ទទួល និង​ពុំមែន​អ្វី​ធ្ងន់ធ្ងរ ប្រសិន​អ្នកគ្រប់គ្រង​អារម្មណ៍​បានល្អ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ ប្រកបដោយ​ភាពកក់ក្តៅ សុភមង្គល ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ២១ ដល់ ២៣ ។ ពណ៌​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ខាល , មមី ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ការងារ​ជួប​ឧបសគ្គ ទោះបី​អ្នក​បាន​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង ។ មាន​សញ្ញា​របស់​ភាពមិន​ស្រុះស្រួល តែ​អ្នក​នៅ​ពុំទាន់​អាច​រកឃើញ​ដំណោះស្រាយ​ណាមួយ​ក្នុង​ពេលនេះ ។ ចូរ​ស្តាប់​យោបល់​អ្នកមាន​បទពិសោធន៍​យកមក​ពិចារណា​ឲ្យ​ម៉ត់ចត់ កុំ​មាន​ធ្វើ​អ្វី​តាមតែ​ចិត្ត​ឯង ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ប្រាក់ , ផ្កាឈូក ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , មមែ ៕

​ឆ្នាំចរ ៖ មាន​លក្ខខណ្ឌ​ល្អៗ​ច្រើន​ដើម្បី​អ្នក​ពង្រីក​បុព្វហេតុ ចូរ​ហ៊ាន​ធ្វើ​រឿង​ប្លែកៗ​ខ្លះ ប្រសិន​ចង់​រីកចម្រើន​លឿន ។ នេះ​ជា​ពេលវេលា​អ្នក​អាច​ប្រថុយប្រថាន​បន្តិច ។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការចុះកិច្ចសន្យា​ស្វែងរក​គម្រោងការ​ថ្មីៗ ។ រឿង​មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ សុភមង្គល ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ៧ ដល់ ៩ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , ឆ្លូវ ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​ច្រើន ដោយ​អាច​ឆ្លង​ផុត​ក្នុង​រាល់​ការប្រកួតប្រជែង បានទទួល​ភារកិច្ច​ថ្មី​សំខាន់ៗ​ដែលមាន​ឱកាស​ឈានឡើង​ខ្ពស់​ក្នុង​មុខតំណែង ។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏​អាច​សម្រេចបាន​ដូច​បំណង ។ អ្នករកស៊ី​ជួញដូរ​ក៏​កាក់កប លុយ​ចូល​ដូច​ទឹក ។ មនោសញ្ចេតនា​ប្រកបដោយ​ភាព​សុ​ខុ​ដុមរ​មនា ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៦,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៥ ដល់ ១៧ ។ ពណ៌​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា មមី , ចរ ៕​

spot_img
×