Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​អន្តរ​គម​ន៍​ឃាត់ខ្លួន​បុរស​បែក​ថ្នាំ​ម្នាក់ ដែល​ដុត​ផ្ទះ​ឆេះ​អស់​មួយ​បន្ទប់​និង​គំរាម​សម្លាប់​ប្រពន្ធ​កូន​ចោល​

spot_img

បុរស​ម្នាក់​ឈ្មោះ ប៉ន ស្រស់ អាយុ​ ៣៦ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ​រស់នៅ សហគមន៍​អណ្តូង​៤ សង្កាត់​គោ​រកា ខណ្ឌ​ព្រែក​ព្នៅ ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស​០២​ឆ្នាំ​ពីបទ​ហឹ​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃទី​០៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ នៅ​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ២០១៩ បុរស​ខាងលើ បាន​ប្រើ​គ្រឿងញៀន រហូត​បាត់បង់​សតិ (​បែក​ថ្នាំ​) ឈានទៅ​ធ្វើការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង​ដុត​ផ្ទះ​ឆេះ​អស់​មួយ​បន្ទប់ ព្រមទាំង​គម្រាម​សម្លាប់​ប្រពន្ធ​កូន បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ​។

ក្រោយ​ពេលធ្វើ​សកម្មភាព​បំ​ផ្លិត​បំផ្លាញ​ទ្រព្យសម្បត្តិ​,​ដុត​ផ្ទះ និង​គំរាម​សម្លាប់​ប្រពន្ធ​កូន​រួចមក នៅវេលា​ម៉ោង​ប្រមាណ ១២និង​៣០​នាទី បុរស​បែក​ថ្នាំ​ខាងលើ បាន​រត់ឡើង​លើដំបូល​ផ្ទះ ស្រាតខោ​ដោះអាវ​អង្គុយ​យក​ដែក​ស្រួច​ចាក់​ខ្នង​ខ្លួនឯង បណ្តាល​ឲ្យ​ចេញឈាម​របួស​ពេញ​ខ្នង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សហ​ការណ៍​ជាមួយ កំលាំង​គ​អន្តរាគមន៍ អាវុធហត្ថ រាជធានី​ភ្នំពេញ ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ហើយ​កម្លាំង​អាវុធហត្ថ​បាន​ឡើងលើ​ដំបូល​ប្រឈម​ជាមួយ​បុរស​បែក​ថ្នាំ ដែលមាន​កាន់​ដែក​ទីប​ជ្រុង​វែង តបត​សមត្ថកិច្ច និង​លោត​ពីលើ​ដំបូលផ្ទះ បណ្តាល​ឲ្យ​មាន​របួស ត្រូវ​អាវុធហត្ថ​រាជធានី​ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ហៅ​ពេទ្យ​រ៉ុ​ស្ស៊ី​ផងដែរ​ ៕ ដោយ​៖​កូ​ឡាប​

spot_img
×