Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជង់​មិន​ភ្លេច​កុក ! បុរស​ជើង​ខ្លាំង​ប្រចាំ​ភូមិ អុកឡុក​កន្លែង​រាំវង់​​បុណ្យដារលាន​ កាលពី​៥​ឆ្នាំមុន ឥឡូវ​ជាប់​ខ្នោះ​

spot_img

​ខេត្តកណ្ដាល ៖ ជនសង្ស័យ ​៤ ​នាក់​ បាន​អុកឡុក​កន្លែង​រាំវង់​ក្នុង​ពិធី​បុណ្យដារលាន​កាលពី​អំឡុង​៥​ឆ្នាំមុន បណ្ដាល​ឲ​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស ហើយ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​រួមជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បានចេញ​អន្តរាគមន៍​តាម​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​យកមក​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាមច្បាប់​រួចហើយ​។​

​ដោយឡែក​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​៤​នាក់ ដែល​បាន​រត់គេចខ្លួន ក៏មាន​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន រហូតមកដល់​ពេលនេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ ត្រូវបាន​សមត្ថកិច្ច​ស្រាវជ្រាវ​រហូត​ចាប់ខ្លួនបាន​។​

​នគរបាល​បាន​និយាយថា ការ​ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ តាម​ដីកា​បង្គាប់​ចាប់ខ្លួន​លេខ​៥០៦​ដ​.​ក​.​ប​.​ច​.​ខ ចុះ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៧ របស់លោក​ហុក វ៉ាន​ធី​ណា ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល ដោយ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត នៅក្នុង​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ ។​

​ជន​ជនសង្ស័យ​ឈ្មោះ ខឹម ខេមរា ហៅ​មករា អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន​។​

​នន​នគរបាល​បាន​រំលឹក​ពី​សាវតា​នៃ​ដំណើរ​រឿងនេះ​ឲ្យ​ដឹងថា កាលពី​៥​ឆ្នាំមុន​គឺ​ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ គឺ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​ខាងលើ​ក៏បាន​ធ្វើ​ពិធី​បុណ្យដារលាន និង​មានការ​រាំរែក​ផងដែរ ពពេល​ន​ពេលនោះ​ជនសង្ស័យ​រួម​នឹង​បក្ខពួក​ចំនួន​៣​នាក់​ទៀត បាននាំគ្នា​អុកឡុក ដោយ​ប្រើ​អំពើហិង្សារ​វាយ​ទៅលើ​អ្នកភូមិ បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​។ ខណៈនោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​អង្គស្នួល​បានចេញ​ទៅ​អន្តរាគមន៍​ភ្លាមៗ ហើយ​ហើយ​បានធ្វើការ​ឃាត់ខ្លួន​បក្ខ​ពួក​ចំនួន​៣​នាក់​។ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេចខ្លួន លុះដល់​ឆ្នាំ​២០១៧ សាល​ដំបូង​បានចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​កម្លាំង​នគរបាល​បាន​តាមរក​ដើម្បី​ចាប់ខ្លួន​ផងដែរ ប៉ុ​ន្ត​ជនសង្ស័យ​ម្នាក់នេះ​បាន​រត់គេចខ្លួន រហូតដល់​ពេលនេះ​ទើប​ប្រទះឃើញ​ចូល​ផ្ទះ​វិញ​ក៏​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល​ដើម្បី​ចាត់ការ​តាមច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×