Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី រ៉ូ​ណា ស្ម៊ីត អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ឲ្យ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ទៅជា​កិច្ចសន្ទនា​មួយ​

spot_img

​លោក ដា​វីដ កា​យ៉េ អ្នករាយការណ៍​ពិសេស​ស្តីពី​ការលើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​នៃ​គំនិត និង​ការបញ្ចេញមតិ និង​លោកស្រី រ៉ូ​ណា ស្ម៊ី​ត អ្នករាយការណ៍​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​កង្វល់​អំពី​និន្នាការ​កើនឡើង​នៃ​ការគាបសង្កត់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​មតិយោបល់​ផ្ទុយ​ពី​ខ្លួន​ដែល​ហាក់ដូចជា​មានបំណង​បំភិតបំភ័យ ឬ​បំបិទ​សំឡេង​មតិ​នយោបាយ​។​

​លោកស្រី​រ៉ូ​ណា​ស្មី​ត បាន​លើកឡើងថា ​យើង​សូម​អំពាវនាវ​ដល់​រដ្ឋា​ភិ​បាល ឲ្យ​ស្តារ​និន្នាការ​ធ្លាក់ចុះ​បច្ចុប្បន្ន​ក្នុងការ​ទទួលបាន​សិទ្ធិ​នយោបាយ និង​សេរី​ភាពជា​មូលដ្ឋាន​។​

​ដល់​ពេលដែល​រដ្ឋាភិបាល​ដឹកនាំ​ឲ្យ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ​ទៅជា​កិច្ចសន្ទនា​មួយ ដែល​ផ្តោតទៅលើ​បញ្ហា​ជាជាង​ផ្តោតលើ​បុគ្គល​ដែល​វា​ជា​វិធី​មួយ​ឈានទៅ​មុខ និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូរអង្វែង ការអភិវឌ្ឍន៍​កប​ដោយ​ចីរភាព និង​ការទទួលបាន​សិទ្ធិមនុស្ស​ទាំងអស់​។​ ​ដោយ​៖​កូ​ឡាប​

​សូម​អាន​សេចក្តីប្រកាស​ព័ត៌មាន​ទាំងស្រុង​នៅទីនេះ ៖​

spot_img
×