Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បណ្តេញ​នគរបាល ​២០ ​រូប ចេញពី​ក្របខ័ណ្ឌ​

spot_img

ភ្នំពេញ ​៖ ​មន្ត្រី​នគរបាលជាតិ​ចំនួន​២០​រូប នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដកហូត​ឋានន្តរ​ស​ក្កិ និង​បណ្ដេញ​ចេញពី​ក្របខណ្ឌ​មន្ត្រីរាជការ ដោយសារ​មូលហេតុ​បោះបង់ចោល​ការងារ​។

ការបណ្តេញ​នេះ បាន​ធ្វើឡើង​តាមរយៈ​សេចក្តីប្រកាស របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១៧ មិថុនា ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ យោងតាម​សេចក្តីប្រកាស មន្ត្រីនគរបាល​ទាំង​២០​រូប ដែល​បាន​បណ្តេញ​នោះ រួម​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៤​នាក់​, ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​១១​នាក់ និង​ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​៤​នាក់ និង​ព្រឹន្ទបាលទោ​ម្នាក់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×