Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តាញ​សង្គម​ថា បុរស​សម្បុរ​ខ្មៅ​ម្នាក់​សង្ស័យ​ជា ថៅកែ​ក្លឹប​កម្សាន្ត​លុ​ច្ស​សារី​

spot_img

​សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ឆ្លេី​យ​តប​ទៅនឹង​សារព័ត៌មាន​មួយ ដែល​បាន​ចុះផ្សាយ​នៅថ្ងៃនេះ​ថា ” ចំណែក​បុរស​សម្បុរ​ខ្មៅ​ម្នាក់ ដែល​បាន​ចាប់ខ្លួន​មកពី​ស្រុក​កំរៀង ខេត្តបាត់ដំបង ស្នាក់នៅ​បន្ទប់​ជួល​នោះ​…..​បេី​ជា​ម្ចាស់​ក្លឹប ម្តេច​មិន​ឃេី​ញ​ហំហែង​ឡេី​ង​កាត់​ខ្សែបូ​ពណ៌​ក្រហម​” ?

​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូមបញ្ជាក់​យ៉ាងច្បាស់​ជូន​មហាជន​អោយបាន​ជ្រាបថា ៖

1. បុរស​សម្បុរ​ខ្មៅ​ម្នាក់​ដែលមាន​ឈ្មោះ ហួន ទូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​ចាប់ខ្លួន នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​អង្គរក្ស​នៅ​ក្លឹប​លុ​ច្ស​សារី​។​

2. បុរស​ម្នាក់ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ដែលមាន​ឈ្មោះ ឡេង សុខ​គង់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ គឺជា​ប្រធាន​សន្តិសុខ​ប្រចាំ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក​។​

​សូមបញ្ជាក់​បន្ថែមថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែលមាន​លោក ឧ​ត្ត​ម​សេនី​យ៌​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ លោក​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំងណាស់​ទាំង​ការដឹកនាំ​បញ្ជា បង្ក្រាប​ដោយផ្ទាល់ ក៏ដូចជា​បញ្ជា​កម្លាំង​គ្រប់ផ្នែក​ដែល ពាក់ព័ន្ធ​ដេី​ម្បី​ស្វែងរក​ចាប់​មេខ្លោង​មក​ផ្តន្ទាទោស​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វេី​ការ​សំណូមពរ​ដល់ សារព័ត៌​ទាំងឡាយ ដែល​មិនទាន់​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ គ្រប់​ជ្រុង​ជ្រោង និង​ពិតប្រាកដ​ទេ សូមមេត្តា​កុំ​ផុស ដេី​ម្បី​អោយ​មហាជន​មានការ​យល់ច្រឡំ

​សូមមេត្តា កុំ​ព្រោះតែ​ចង់អោយ​ផេ​ក​ល្បី ដេី​ម្បី​បាន​Like និង Share ច្រេី​ន សុខចិត្ត​ចុះផ្សាយ​ព័​ត៌​មួយចំនួន​ទាំង​ខ្លួនឯង ដឹងថា​វា​ជា​ព័ត៌មាន​មិន​ពិត​៕​ ដោយ​៖​កូ​ឡាប​

 

spot_img
×