Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនី​យ៍ នេត សាវឿន ដឹកនាំកិច្ចប្រជុំផែនការបង្ក្រាបគ្រឿងញៀននៅតាមក្លឹបកំសាន្ត និងខារ៉ាអូខេ ក្នុងនោះ​ ៥ខែ ឆ្នាំ ២០១៩ បង្ក្រាបបានជាង ៣ពាន់ករណី ដកហូតថ្នាំជាង ៣០០ គីឡូក្រាម​

spot_img

​ភ្នំពេញ ៖ លោកនាយឧត្តមសេនី​យ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី ៤ តំណាងសម្ដេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៩នេះ បានដឹកនាំកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងកន្លែងសប្បាយដ្ឋាន ដែលមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ។​

កិច្ចប្រជុំដែលធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក៏មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ស្នងការ រាជធានី-ខេត្ត មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។​

​គួរជម្រាបថា គេង្កេតឃើញថា មួយរយៈ ពេលចុងក្រោយនេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅបណ្ដាក្លឹបកម្សាន្ដ និងខារ៉ាអូខេធំជាបន្ដបន្ទាប់ ទាំងនៅរាជធានី ភ្នំពេញ និងតាមខេត្តមួយចំនួន ហើយក្នុង ប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតគ្រឿងញៀន ជាច្រើន ព្រមទាំង ឃាត់ខ្លួន អ្នកពាក់ព័ន្ធជាបន្ដបន្ទាប់ផងដែរ ។​

​នាយឧត្តមសេនី​យ៍សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ក្នុងរបាយការណ៍ថា រយៈពេល ០៥ ខែ ដើមឆ្នាំ ២០១៩នេះ កងកម្លាំង អនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៣៣៣៥ករណី ឃាត់ខ្លួន ៧០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទ សរុប ៣១០.៩៨ គីឡូក្រាម កញ្ញា ស្រស់ ៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារៈវត្ថុតាងមួយចំនួនទៀត ។​

​ដោយឡែកលទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី ៤ រាជធានី ខេត្តបានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្មក្លឹបកំសាន្ត ទីតាំងសប្បាយដ្ឋាន ចំនួន ៧,១១៣ ទីតាំង ត្រូវបាន សមត្ថកិច្ច ចុះ ផ្សព្វផ្សាយ អប់រំ ធ្វើ កិច្ចសន្យា ដើម្បី ស្នើសុំ កិច្ចសហការ ក្នុងការ បង្ការ ទប់ស្កាត់ ការជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន បាន ចំនួន ៣៧៤១ កន្លែង ស្មើនឹង ៥២​ភាគរយ​៕​ ដោយ​៖​កូឡាប

spot_img
×