ប្រធានាធិបតីចិន ស៊ី ជិនពីង កំពុងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ នេះគឺជាដំណើរទស្សនៈកិច្ចផ្លូវរដ្ឋលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ២០០៥មក។
មេដឹកនាំទាំងពីរ ដែលធ្លាប់បានជួបគ្នា ៤ដងរួចមកហើយក្នុងប្រទេសចិន ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាលើបញ្ហាការជាប់គាំងការចរចារលើបញ្ហានុយក្លេអ៊ែររបស់កូរ៉េខងជើង ព្រមទាំងបញ្ហាសេដ្ឋកិច្ច។
ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុត ព្រមទាំងជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង។
ការធ្វើដំណើរទស្សៈកិច្ចដ៏កម្ររបស់លោក ស៊ី ជីនពីងកើតឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុន ដែលលោកគ្រោងជួបពិភាក្សាជាមួយនឹងប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC