Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង​នឹង​បញ្ជូន​អង្ករ ៥០.០០០​តោន អោយ​កូរ៉េ​ខាងជើង ​ដែល​កំពុង​ជួប​បញ្ហា​គ្រោះរាំងស្ងួត

spot_img

​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​បញ្ជូន​អង្ករ​ចំនួន ៥០.០០០​តោន​ទៅ​អោយ​ប្រទេស​កូរ៉េខាងជើង ដែល​កំពុង​រង​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​បញ្ហា​គ្រោះ​រាំងស្ងួត​។ វា​គឺជា​អំណោយ​ម្ហូប​លើកដំបូង​របស់​កូរ៉េខាងត្បូង​អោយ​កូរ៉េខាងជើង ក្នុង​រយៈពេល​មួយ​ទសវត្ស​ន៍​ចុងក្រោយ​នេះ​។​

​គ្រោះរាំងស្ងួត​កំពុង​ញាំញី​កូរ៉េខាងជើង ហើយ​ប្រទេស​កុម្មុយនីស្តដ៏​ឯកោរ​មួយ​នេះ​កំពុង​មាន​បញ្ហា​ខ្វះខាត​​ចំណីអាហារ​យ៉ាងខ្លាំង​។​

​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង បាន​ថ្លែងថា អំណោយ​អង្ករ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​កូរ៉េខាងជើង​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើបាន​។​

​កម្មវិធី​ចំណីអាហារ​ពិភពលោក របស់​អង្គការសហប្រជាជាតិ​នឹង​ធ្វើ​ការគ្រប់គ្រង លើ​ការ​ពិនិត្យ​ការ​ផ្តល់​អង្ករ​របស់​កូរ៉េ​ខាងត្បូង​នោះ។​

​កាលពី​ខែ​មុន របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែងថា មនុស្ស​ចំនួន ១០​លាន​នាក់​នៅ​កូរ៉េខាងជើង​កំពុង​ត្រូវការ​ជំនួយ​ម្ហូបអាហារ​ជាបន្ទាន់​។​

​សូមបញ្ជាក់​ថា​កាលពី​ឆ្នាំ ២០១០ ប្រទេស​កូរ៉េខាងត្បូង បាន​ផ្តល់​ជំនួយ​ជា​អង្ករ​ចំនួន ៥​ពាន់​តោន​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×