Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​នឹង​ដណ្តើម​ដំណែង​ចិន​ ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត​

spot_img

​ប្រទេស​ឥណ្ឌា​នឹង​ដណ្តើម​ដំណែង​របស់​ចិន ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​ទៀត។ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​របាយការណ៍​ថ្មី​របស់​អង្គការសហប្រជាជាតិ​។​

​បច្ចុប្បន្ន ចិន​មាន​ប្រជាជន​សរុប​ចំនួន ១,៣​ពាន់​លាន​នាក់ ចំណែក​ឥណ្ឌា​មាន ១,១​ពាន់​លាន​នាក់​។ ប្រទេស​ទាំង​ពីរ​នេះ មាន​ប្រជា​ជន​សរុប​ស្មើ ៣៧​ភាគរយ​ នៃ​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក ដែលមាន ៧,៧​ពាន់​លាន​នាក់​។​

​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ព្យាក​រថា នៅ​មុន​ឆ្នាំ ២០២៧ ប្រទេស​ឥណ្ឌា​នឹង​មាន​ប្រជាជន​​ច្រើន​ជាង​ចិន ហើយ​នៅ​ឆ្នាំ ២០៥០ គម្លាត​នោះ​នឹង​កើនឡើង​កាន់តែខ្លាំង​។​

​របាយការណ៍​ក៏​បាន​បញ្ជាក់ថា ប្រទេស​មួយចំនួន​ក៏​នឹង​មាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ​ផងដែរ​។​

“​ចន្លោះ​ឆ្នាំ ២០១៩ និង ២០៥០ ប្រទេស ឬ​តំបន់​ចំនួន ៥៥​នឹង​មាន​ចំនួន​ប្រជាជន​ធ្លាក់ចុះ​យ៉ាងតិច​​ណាស់​ចំនួន ១​ភាគរយ​ ដោយ​សារតែ​ការ​គិត​ពី​រឿង​ការ​បន្ត​ពូជ​ទាប ហើយ​ក្នុង​ករណី​ខ្លះ ដោយសារ​តែ​ធ្វើ​អន្តោប្រវេសន៍​ទៅ​កន្លែង​ផ្សេង​”​។ នេះ​បើ​តាម​ការ​ព្យាករ​របស់​របាយការណ៍​។​

​របាយការណ៍​ថា ប្រជាជន​ចិន​នឹង​ធ្លាក់​ចុះ​ចំនួន ៣១,៤​លាន​នាក់ ឬ ២,២​ភាគរយ​។ ដោយសារ​បញ្ហា​ខាងលើ ប្រជាជន​ចិន​អាច​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ១,១​ពាន់​លាន​នាក់​តិចជាង​ឥណ្ឌា ដែល​រំពឹង​ថា​នឹង​កើនឡើង​ដល់ ១,៥​ពាន់​លាន​នាក់​។​

​នៅ​ឆ្នាំ ២០៥០ ចំនួន​ប្រជាជន​នៅលើ​ពិភពលោក​អាច​នឹង​កើន​ដល់ ៩,៧​ពាន់​លាន​នាក់​។

​សូមបញ្ជាក់​ថា ៥​ឆ្នាំ​ក្រោយ​ពេល​ការបង្កើត​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៥០ ប្រជាជន​សរុប​នៅលើ​ពិភពលោក​មាន​ត្រឹមតែ ២,៦​ពាន់​លាន​នាក់​ប៉ុណ្ណោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×