Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពង់ធំ​ខិតខំ​បំពេញ​ការងារ​ឲ្យ​ល្អប្រសើរ​ឡើង​ថែម​ទៀត ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​

spot_img

​លោក​ហ៊ុន ម៉ា​នី ប្រធាន​គណៈ​កម្ម​ការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា បាន​ដឹកនាំ​គណ​ប្រតិភូ គណៈកម្មការ ចុះ​បំពេញបេសកកម្ម​នៅ​ខេត្ត​កំពង់ធំ ដើម្បី​សិក្សា​ឈ្វេងយល់​ពី​វិស័យ​ការងារ ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់ គណៈកម្មការ​ទី​៧​នេះ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​។​

​នៅក្នុង​កិច្ចប្រជុំ​ជាមួយ លោក​សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក លោកស្រី ជា​ប្រធាន​មន្ទីរ​ជំនាញ​ទាំង​បួន​នៃ​ខេត្ត​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ជំរុញ និង​សំណូមពរ​ឲ្យ​អាជ្ញាធរ ក៏ដូចជា​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ខិតខំ​ពង្រឹង​ការងារ​របស់​ខ្លួន ឲ្យមាន​ភាពល្អប្រសើរ​ឡើង​បន្ថែ​ម ទៀត ដើម្បី​ឆ្លើយតប​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក​ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ថា «​ភាព​ច្បាស់លាស់​នៃ​ការវាយតម្លៃ​ពី​ថ្នាក់ក្រោម​ជាតិ​ទៅ​ថ្នាក់​ជាតិ គឺ​ពិតជា​មាន​សារៈ​សំខាន់​។ ផ្អែកលើ គោលការណ៍​ណែនាំ​របស់​ក្រសួង មន្ទីរ​ត្រូវ​វាយតម្លៃ​ស្ថានភាព​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ផ្ទាល់ និង​រាយការណ៍​ទៅ​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ការរៀបចំ និង​គាំទ្រ នូវ​ការដាក់ចេញ​នូវ​ផែនការឲ្យ​ចំ​គោលដៅ និង​ស្រប​តាម​បរិបទ​ក្នុង​ខេត្ត​ផ្ទាល់​។ ជាមួយគ្នា​នោះ ការអនុវត្ត​ដែល​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ជូន​ដល់ ប្រជាពលរដ្ឋ គឺ​ទាមទារ​ការសហការ និង​ពិភាក្សា​គ្នា រវាង​មន្ទីរ និង​អាជ្ញាធរ​ខេត្ត ដើម្បី​រួមគ្នា​ធ្វើយ៉ាងណា​បំពេញ​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ឆ្លើយ តប​ទៅ​នឹង​បញ្ហា​នានា​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​។​»

​លោក​សុខ លូ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍​ជម្រាបជូន ឯកឧត្តម ហ៊ុន ម៉ា​នី និង​គណៈប្រតិភូ​គណៈ​ក​ម្មការ នៃ​រដ្ឋសភា អំពី​ស្ថានភាព​ទូទៅ​ជុំវិញ​ខេត្ត ដោយ​ឯកឧត្ដម​បញ្ជាក់ថា ខេត្តកំពង់ធំ​ជា​ខេត្ត​ដែល​នៅជាប់​នឹង​បឹង​ទន្លេសាប មាន​អំណោយ​ផល​ពី​ធម្មជាតិ យ៉ាងខ្លាំង​ទៅលើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម ទេសចរណ៍ នេសាទ និង​សម្បូរ​ធនធានធម្មជាតិ​ផងដែរ​។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើឲ្យមាន ក្រុមហ៊ុន​វិនិយោគ​ជាច្រើន បាន​មក​បណ្ដាក់ទុន​វិនិយោគ​លើ​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម​នៅ​ក្នុង​ខេត្ត​កំពង់ធំ និង​បាន​ជួយ​ធ្វើឲ្យ​ជីវភាព​ប្រជាពលរដ្ឋ មាន​ភាព​រីកចំរើន​គួ​ឲ្យ​កត់សំគាល់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្ត​ថា ទាក់ទង​នឹង​វិស័យ​អប់រំ​នៅក្នុង​ខេត្ត​កំពង់ធំ​បច្ចុប្បន្ន មាន​គ្រឹះសា្ថន​សិក្សា​សាធារណៈស​រុប​៧៨២​កន្លែង និង​គ្រឹះស្ថាន​ឯកជន​២៦​កន្លែង​។ មតេយ្យ​សិក្សា​សហគមន៍​មាន​ចំនួន​១៨៧​កន្លែង និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​១៧​កន្លែង​។ ចំពោះ​លទ្ធផល ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​កន្លងមក មាន​បេក្ខជន​ចូលរួម​ប្រឡង​សរុប​៤.៤៣៤​នាក់​។ ក្នុងនោះ​បេក្ខជន​ដែល​បាន ប្រឡង​ជាប់​មាន​ចំនួន​៣.៣០៥​នាក់ ហើយ​សិស្ស​ជាប់​និទ្ទេស​ A ចំនួន​១១​នាក់ ស្រី​០៦​នាក់​។​

​ជាមួយនឹង​ការ​ជម្រាប​ជូន​គណៈប្រតិភូ​រដ្ឋសភា​ពី​សមិទ្ធផល​ការងារ​លើ​វិស័យ​ផ្សេងៗ​ទៀត មាន​ដូចជា​វិស័យ​វប្បធម៌ ធម្មការ និង​ទេសចរណ៍​ជា​ដើម​នោះ ឯកឧត្តម សុខ លូ ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ខេត្ត​បាន​ជួបប្រទះ និង​ថា​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត បាន​ខិតខំ ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​បាន​ជា​បន្ត​បន្ទាប់ ដើម្បី​ឆ្លើយតប​ឲ្យទាន់​ពេលវេលា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​ហ៊ុន ម៉ា​នី បាន​ធ្វើ​ការកោតសរសើ​រ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​ក៏​ការខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​អាជ្ញាធរខេត្ត ក៏​ដូច​មន្ទីរ​ពាក់ព័ន្ធ ដោយ​លោក​បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងមូល រួម​គ្នា​ខិតខំ​ប្រឹងប្រែង​បន្ត ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត តាមរយៈ​ការដាក់​គោលដៅ​សកម្មភាព​ជំរុញ​ការអនុវត្ត​ទ្វេ​ដង​លើ​អ្វី​ដែល​សម្រេច​បាន​កន្លង​មក​។​

​លោក​ប្រធាន​គណៈប្រតិភូ​បាន​មានប្រសាសន៍​បញ្ជាក់​ថា «​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​វិវត្ត​គួរឲ្យកត់សម្គាល់​។ ក្នុង​ទិដ្ឋភាព​នេះ គឺ​ទាមទារ អោយ​មាន​ការឆ្លើយតប និង​បំពេញ​សេចក្តីត្រូវការ​ឲ្យបាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​៕​ ដោយ​៖​កូឡាប​

spot_img
×