Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធាតុ​ក្នុង​កម្ពុជា​នឹង មាន​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប ដែល​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស

spot_img

​ក្រសួង​ទេសចរណ៍ សូម​ជម្រាប​ជូនដំណឹង​ដល់ មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ មេត្តា​ជ្រាប​ថា ចន្លោះ​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ អាកាសធាតុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នឹង មាន​ទទួលរង​ឥទ្ធិពល​សម្ពាធ​ទាប ដែល​ធ្វើឱ្យ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល ចំណែកឯ តំបន់ មាត់សមុទ្រ​នឹងមាន​ភ្លៀង រាយប៉ាយ​ក្នុង​បរិមាណ​តិច​ទៅ​បង្គួរ និង​បង្ក​ជា​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​ដើម្បី​ធានា​សន្តិសុខ និង​សុវត្ថិភាព​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សូម មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ប្រតិបត្តិ​ករ​ទេសចរណ៍ មេត្តា​បញ្ជូន​ព័ត៌មាន​ទៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើតឡើង​ជា​យថាហេតុ​៕​ ​ដោយ​៖​កូឡាប​

spot_img
×