Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​១​ខ្នង​នៅ​សង្កាត់​ចេក​ផ្អើល​ពលរដ្ឋ​ក្នុង​ភូមិ ខ​ណៈ​ដែល​លឺ​សម្លេង​ផ្ទុះ ​សង្ស័យ​មាន​គេ​លួច​ដុត​

spot_img

​ខេត្ត​ស្វាយរៀង​ ៖ ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់ សល់​តែ ផេះផង់​កាលពី​វេលា​ម៉ោង​៦​និង​៥៥​នាទី​ព្រឹក​ ថ្ងៃទី​២០​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ ស្ថិតក្នុង​ភូមិ​ស្វាយ​ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង​ ដោយ​សង្ស័យ​ថា​មាន​គេ​លួច​ដុត ដោយសារ​សម្លេង​ផ្ទុះ​ហ្គាស​លន់​លឺ​រំពង​ពេញ​ភូមិ​។​

​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​មាន​អណ្តាតភ្លើង​ចេញពីផ្ទះ​ឈ្មោះ​គង់ សារឿ​ន​(​ហៅ​សឿន​)​ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​ ហើយ​ក៏​មាន​សម្លេង​ផ្ទុះ​ហ្គាស​ផូង​ផាំង​ឡើង​កងរំពង​ពេញ​ភូមិ​ផ្អើល​អស់​អ្នកភូមិ​រត់​មក​ចោម​រោម​មើល​ ប៉ុន្តែ​មិន​អាច​ជួយ​បាន​ ព្រោះ​គ្មាន​ទឹក​បាញ់​ពន្លត់​ហើយ​ក្នុង​ផ្ទះ​នេះ​មាន​ធុង​ហ្គាស​មួយ​ដ៏​ធំ​ដោយ​ខ្លាច​ផ្ទុះ​បាន​ត្រឹម​រាយការណ៍​ទៅ​អាជ្ញាធរ ដើម្បី​មក​ជួយ​ពន្លត់​។​

​ប្រភព​បន្តទៀតថា ​ផ្ទះ​បាន​ឆេះ​អស់​ទាំំងស្រុង​ទៅ​ហើយ​ ទើប​ឃើញ​រថយន្ត​ពន្លត់​អគ្គីភ័យ​មក​ដល់​ដែល​ផ្ទះ​នេះ​សង់​អំពី​ឈើ​ប្រក់​សង្ក័សី​ងាយ​និង​ឆេះ​ណាស់​។​ ហើយ​គ្រួសារ​នេះ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង​បាន​ត្រឹម​យំ​សោកស្តាយ​បោក​ខ្លួន​នូវ​ការបាត់បង់​ផ្ទះ​ដែល​បាន​ខិតខំ​សន្សំ​លុយ​សាងសង់​ផ្ទះ​មួយ​ខ្នង​ឲ្យ​កូនៗ​បានរស់នៅ​។​

​បើ​តាម​ម្ចាស់ផ្ទះ​ឈ្មោះ​គង់ សារឿ​ន បានអោយដឹង​ថា ​គ្រាន់តែ​គាត់​និង​ប្តី​ចេញផុត​ពី​ផ្ទះ ​ដើម្បី​ប្រកប​របរ​រក​សុីដូច​សព្វមួយដង​បានប្រមាណ​១៥​នាទី​ ក៏​មាន​គេ​ប្រាប់ថា ​ផ្ទះ​ត្រូវ​ភ្លើង​ឆេះ​គាត់​ក៏​រត់​មក​ផ្ទះ​វិញ ​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​មាន​សម្លេង​ផ្ទុះ​ផូង​ផាំង។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា ​ករណី​ភ្លើង​ឆេះ​ផ្ទះ​នេះ​សង្ស័យ​មាន​មនុស្ស​លួច​ដុត​ ព្រោះ​នៅ​មុនពេល​កើតហេតុ​មាន​យុវជន​ម្នាក់​ស្លៀកខោ​ក្រហម​ដើរ​ក្រឡឹង​ផ្ទះ​របស់​គាត់​ ខ​ណៈ​ដែល​គាត់​(​គង់ សារឿ​ន​) ​និង​ប្តី​ចេញពីផ្ទះ ​ដោយ​កូនៗ​បាន​ប្រាប់ថា​ មាន​ពូ​ស្លៀកខោ​ក្រហម ​និង​ដៃ​មាន​កាន់​ដប​សាំង​មក​គំរាម​អោយ​បងប្រុស សង​លុយ​ទៅ​គាត់ ហើយ​បើ​មិន​ព្រម​សង​លុយ​ទេ ពូ​នោះ​ថា​នឹង​ដុត​ផ្ទះ​ចោល​។​

​ប្រភព​បាន​បន្តទៀតថា​ ដោយ​មាន​ការភ័យខ្លាច​កូនៗ​របស់​គាត់​បាន​រត់​ចេញ​ពី​ផ្ទះ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ភ្លើង​បាន​ឆាបឆេះ​ផ្ទះ​របស់​គាត់​តែម្តង​។​

​ទាក់ទិន​និង​ការឆេះ​ផ្ទះ​នេះ​ដែរ​ លោក​អធិការ​នគរបាល​ក្រុង​ស្វាយរៀង​បាន​ប្រាប់ឲ្យដឹង​ថា ៖ ​ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ស្វាយ សង្កាត់​ចេក​នេះ ​គឺ​សង្ស័យ​ជំហាន​ដំបូង​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​ ហើយ​ទំហំ​នៃ​ការខូចខាត​មិនទាន់​ដឹង​នៅឡើយ​ទេ​សមត្ថកិច្ច​កំពុង​ចុះ​ទៅ​ធ្វើ​រឿង​ហ្នឹង​ហើយ​ដើម្បី​ស្រាវជ្រាវ​រក​ការពិត​៕ ដោយ ​៖ វ៉ៃកូ​

spot_img
×