Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុីម៉ាក់ ស្នេី​សុំ​រដ្ឋាភិបាលចិន ​ជួយ​គាំទ្រដល់​កម្ពុជា ក្នុងការ​បោសសំអាត​និង​បំផ្លាញចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ័​មិនទាន់​ផ្ទុះ​

spot_img

​ភ្នំពេញ​ ៖ ​អង្គភាព​សុីម៉ាក់​បាន​បន្ត​ស្នេី​សុំ​រដ្ឋាភិបាល​ចិន​ជួយ​គាំទ្ដ​ល់​កម្ពុជា​បន្តទៀត ក្នុងការ​បោសសំអាត​និង​បំផ្លាញចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធ​ភណ្ឌ័​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់​ពី​ព្រះរាជាណាចក្រ​នេះ​។

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅ​ថ្ងៃ​ទី​២០​មិថុនា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា សូម​អបអរសាទរ​និង​ថ្លែងអំណរគុណ ដែល​រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បាន​ប្តេជ្ញា​ផ្តល់​ជំនួយឥតសំណង​សម្រាប់​សកម្មភាព​កំចាត់មីន ក្នុង​សកលលោក និយាយ​ជា​រួម និង​និយាយ​ដោយឡែក រដ្ឋាភិបាល​ចិន បាន​ផ្តល់​ជំនួយឥតសំណង​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដេ​ី​ម្បី​ជំរុញការ​បោសសំអាត​គ្រាប់មីន និង​សំណល់​ជាតិ ពី​សង្គ្រាម​ជូន​ប្រជាជន​កម្ពុជា​។

​លោក​បន្តថា ក្នុង​នោះ​រដ្ឋាភិបាល​ចិន បាន​ផ្តល់​ការគាំទ្រ​ដល់​អង្គភាព​សុីម៉ាក់​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ថវិកា​សរុប​ចំនួន​២​លាន​៥​សែន​ដុល្លារ សម្រាប់​រយៈពេល​១២​ខែ (​មិថុនា​២០១៨-​ឧសភា​២០១៩)​។ ដែល​ត្រូវ​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះវិហារ សៀមរាប កំពង់ធំ ស្ទឹងត្រែង​ជា​ដេី​ម​។ អ​សូម​អបអរសាទរ​និង​ថ្លែងអំណរគុណ​ដែល​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ដែល​បាន​ប្តេជ្ញា​ផ្តល់​ជំនួយឥតសំណង​សំរាប់​សកម្មភាព​កំចាត់​មីន​ក្នុង​សកលលោក​និយាយ​ជារួម និង​និយាយ​ដោយឡែក​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ជំនួយឥតសំណង​ជូន​រាជរដ្ឋាភិបាល​កម្ពុជា ដេី​ម្បី​ជំរុញការ​បោសសំអាត​គ្រាប់មីន​និង​សំណល់​ជាតិ​ពី​សង្គ្រាម​ជូន​ប្រជាជន​កម្ពុជា​។ ក្នុង​នោះ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​ការគាំទ្រ​ដល់​អង្គភាព​សុីម៉ាក់​តាមរយះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​ថវិកា​សរុប​ចំនួន​២​លាន​៥​សែន​ដុល្លារ​សម្រាប់​រយៈពេល​១២​ខែ (​មិថុនា​២០១៨-​ឧសភា​២០១៩)​។ ដែល​ត្រូវ​ប្រតិបត្តិការ​នៅ​ខេត្ត​ព្រះវិហារ សៀមរាប កំពង់ធំ ស្ទឹងត្រែង​ជា​ដេ​ី​ម​។ អង្គភាព​សុីម៉ាក់​បាន​បន្ត​ស្នេី​សុំ​រដ្ឋាភិបាល​ចិន​ជួយ​គាំទ្រ​បន្តទៀត ដេី​ម្បី​ឱយកំលាំង​អង្គភាព​សុីម៉ាក់​រួម​ជាមួយ​កំលាំង​អង្គ​ភាព​ជា​តិមាន​កំលាំង​កងយោធពល​ខេមរភូមិន្ទ​និង​កំលាំង​នគរបាល​ជាតិ រួម​គ្នា​បោសសំអាត​និង​បំផ្លាញចោល​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភណ្ឌ័​មិនទាន់​ផ្ទុះ​ឱយបាន​ឆាប់​ពី​ព្រះរាជាណាចក្រ​នេះ​។​

​សូមបញ្ជាក់​ថា អង្គភាព​សុីម៉ាក់ក័​ទទួលជំនួយ​គាំទ្រ​ពី​រាជដ្ឋាភិបាល ពី​ដៃគូ​អភិវឌ្ឍន៍​រួម​មាន​រដ្ឋាភិបាល​ជប៉ុន អាមេរិក អូស្ត្រាលី កាណាដា ស្វីស អង្គការ​ UNDP, JICA, JMAS, NPA, APOPO, JICS, និង​វិស័យ​ឯកជន​ផង​ដែរ​៕​  ​ដោយ​៖​កូឡាប​

spot_img
×