Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪក្មេក​និង​កូនប្រសារ​ត្រូវបាន​ឃាត់ខ្លួន​ ខណៈ​កំពុង​​លួច​ប្រលះគោ​គេ​យក​សាច់​ធ្វេី​ម្ហូប នៅ​ស្រុក​កំពង់រោទិ៍​

spot_img

ខេត្ត​ស្វាយរៀង ​៖ ​បុរស​២​នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍​ ធ្វើការ​ឃាត់ខ្លួន​ ខ​ណៈដែល​បុរស​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​លួច​ប្រលះ​សត្វគោ​អ្នកស្រុក​យក​សាច់​ធ្វេី​ម្ហូប​ ស្របពេលនោះ សមត្ថកិច្ច​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ពេលយប់ ក៏​បាន​ប្រទះឃេីញ​ជនសង្ស័យ​តែម្តង ​។

​សមត្ថកិច្ច​បាន​អោយដឹង​ថា​ ៖​ នៅ​យប់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ ម៉ោង​១៨,០០ នាទី​នៅ​ចំណុច​ខាងលិច​ទួល​ព្រៃ​ពោន ចម្ងាយ ៥០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ បាន​ចេញ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ពេលយប់ ក៏​បាន​ប្រទះឃេីញ​ជនសង្ស័យ​ចំនួន ២ នាក់ កំពុង​ធ្វេី​សកម្មភា​ពប្រលះ​សត្វគោ ឈ្មោល ១ ក្បាល ពណ៌​ត្នោត ដែល​រុំ​ជាប់​នឹង ដេ​ី​ម​អាកាស្យា លើ​ភ្លឺ​ប្រឡាយ​ពេលនោះ​សមត្ថកិច្ច​យើង​ក៏​សួរ​នាំ​ទើប​ដឹងថា​ជា​ចោរលួច​ប្រលះ​សាច់គោ ។

​ប្រភព​បាន​បន្តទៀតថា​៖​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី ១ ឈ្មោះ ញឹម ចន្នា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ធ្វេី​ស្រែ មាន​ទីលំនៅ​ភូមិ ឃុំ​(​ខាងលើ​) ទី​២ ឈ្មោះ​អឿន ឈើ​កា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរប​រកម្មរ មាន​ទីលំនៅ ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ជា​( កូនប្រសារ​)​។

​សមត្ថកិច្ច​បាន​សួរ​ចំ​លេ​ី​យ​ជនសង្ស័យ​ទាំង​ពីរ​នាក់ បាន​ឆ្លេី​យ​សារភាពថា​ខ្លួន​ពិតជា​បាន​លួ​យ​វះ​គោ​របស់​ប្រជាពលរដ្ឋ​ពិតមែន​។ ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ ត្រូវបាន​កម្លាំង​នគរបាល​យេី​ង​បំពេញ​សំណុំរឿង បញ្ជួន​ទៅ​តុលាការចាត់​ការ​តាម​នីតិវិធី​ច្បាប់​ ៕ ដោយ ៖ វ៉ៃកូ​

spot_img
×