Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី ៤ លុបបំបាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទីតាំង​សប្បាយដ្ឋាន ឲ្យបាន​ទាំងស្រុង នា​ចុងឆ្នាំ ២០១៩

spot_img

ភ្នំពេញ ​៖ ​លេខាធិការដ្ឋាន​នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី​៤ បានដាក់​ទិសដៅ​បន្ត គឺ​ចាប់ពី​ពេល​នេះ​រហូតដល់​ដំណាច់ឆ្នាំ​២០១៩ ដោយ​ធ្វើ​ការប្ដេជ្ញាចិត្ត​រួម​គ្នា​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ឲ្យបាន​សម្រេច​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី ៤ ក្នុង​ការលុបបំបាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត​និង​ទីតាំង​សប្បាយដ្ឋាន​ឲ្យបាន​ទាំងស្រុង​នា​ចុងឆ្នាំ ២០១៩​។

​ក្នុង​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការបង្ក្រាប​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត នា​ព្រឹក​ថ្ងៃទី​២០​មិថុនា​នេះ​នៅ​ក្រសួង​មហាផ្ទៃ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា ដើម្បី​ធ្វើឲ្យ​ទិសដៅ​ដែល​បាន​ប្ដេជ្ញា​ចិត្ត​ខាងលើ​សម្រេច​ទៅ​បាន​ប្រកបដោយ​ភាព​ជោគជ័យ​គ្រប់​ស្ថាប័ន​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការងារ​សំខាន់ៗ ដូចខាងក្រោម ​៖

១.​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខុសច្បាប់​រាជធានី​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ដឹកនាំ​តម្រង់​ទិស​ដាក់ចេញ​ផែនការ​ចំណុច​ខ្ពស់​ក្នុង​ការបង្ក្រាប​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​និង​ទីតាំង​សប្បាយដ្ឋាន​ទៅ​ក្នុង​នោះ​៖ កម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទាំងអស់​ដែល​ជា​សេនាធិការ​ត្រូវខិតខំ​ក្តាប់​សភាពការណ៍ ប្រមូលផ្ដុំ​ព័ត៌មាន​ជំនាញ​និង​ផ្ដួចផ្ដើម​នូវ​វិធានការ​តស៊ូ​បង្ការ​បង្ក្រាប​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កំណត់​ស​ន្ទ​ស្សន៍​ទីតាំង​គោលដៅ​ដែល​ងាយ​អាច​កើតឡើង​នូវ​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ឲ្យបាន​ច្បាស់លាស់​ដោយ​លើកឡើង​នូវ​ផែនការ​ប្រតិបត្តិ​ការឲ្យបាន​ហ្មត់ចត់​ដើម្បី​បញ្ចប់​ទាំងស្រុង​នូវ​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ទីតាំង​ទាំង​នោះ ក្នុង​ករណី​ចាំបាច់​ត្រូវ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​គាំទ្រ​ពី​ថ្នាក់ជាតិ ដើម្បីឲ្យ​ដំណើរការ​ប្រតិបត្តិ​ការអនុវត្ត​ផែនការ​ដែល​បាន​ដាក់​ចេញ​សម្រេចបាន​ជោគជ័យ​។​

២.​ជំរុញ​កិច្ចសហការ​ជាមួយ​ម្ចាស់​ក្លឹប​កម្សាន្ត​និង​ទីតាំង​សប្បាយដ្ឋាន ដើម្បី​បំផុស​ឲ្យចូល​រួម​បង្ការ​ទប់ស្កាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​និង​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខ​ច្បាប់​ក្នុងករណី​សមត្ថកិច្ច​រកឃើញ​មាន​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​របស់​ខ្លួន​។​

៣.​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ថ្នាក់​ជាតិ​ត្រូវខិតខំ​បំបាក់​ប្រមែប្រមូល​ព័ត៌មាន ភស្តុតាង​ពាក់ព័ន្ធ​ការ​នាំចូល​នូវ​ឯកសារ​នាំចូល​នូវ​សារធាតុ​ញៀន​បម្រើ​ឲ្យ​ទីផ្សារ​នៅក្នុង​បរទេស​នៅក្នុង​ប្រទេស​ដោយ​ពង្រឹង​នូវ​វិធានការ​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាពិសេស​បន្ត​ខិតខំ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​និង​ស្រាវជ្រាវ​បង្ក្រាប​ឲ្យដល់​ឫសគល់​កាប់ផ្តាច់​ខ្សែរ​យៈ​បណ្ដាញ​និង​តាម​ចាប់​មេខ្លោង​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

៤. ត្រូវ​យកចិត្តទុកដាក់​ថែបំប៉ន និង​លើកកម្ពស់​សមត្ថកិច្ច​មន្ត្រី​អនុវត្ត​ច្បាប់ លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ សំដៅ​ធ្វើឲ្យ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​។​

៥. គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខុសច្បាប់​រាជធានី ខេត្ត ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​គណៈ​បញ្ជាការ​ដឹក​នាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើ​ក​ទី ៤​ក្នុង​ការដឹកនាំ​ការបង្ការ​ការងារ​បង្កា​រ​ទប់ស្កាត់​និង​បង្ក្រាប​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​និង​ទីតាំង​សប្បាយដ្ឋាន​ក្នុង​ភូមិសាស្ត្រ​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៤ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​តាម​ក្លឹប​កម្សាន្ត និង​ទីតាំង​កម្សាន្ត​នានា ដែល​មាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ដើម្បី​អនុវត្ត​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ ដោយ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថា្នក់​ដឹកនាំ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ តំណាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​រាជធានី​-​ខេត្ត និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​យោងតាម​របាយការណ៍ រយៈពេល​០៥​ខែ ដើមឆ្នាំ​២០១៩ បានបញ្ជាក់​ថា កងកម្លាំង​អនុវត្ត​ច្បាប់​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​សរុប​ចំនួន​៣៣៣៥​ករណី ឃាត់ខ្លួន​៧០៩៧​នាក់ ចាប់​យក​សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប ៣១០.៩៨​គីឡូក្រាម កញ្ឆា​ស្រស់​៤៧.១០៣​ដើម រួម​នឹង​មធ្យោបាយ​សម្ភារ​វត្ថុតាង​មួយចំនួនទៀត​។​

​ដោយឡែក លទ្ធផល​បង្ក្រាប​តាម​គោលដៅ​ក្លឹប​កំសាន្ត និង​ទីតាំង​សប្បាយដ្ឋាន ផ្អែក​តាម​របាយការណ៍​ដែល​ទទួលបាន​ពី​លេខាធិការដ្ឋាន នៃ​គណៈ​បញ្ជាការ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៤​រាជធានី ខេត្ត បានឲ្យដឹងថា ក្នុងចំណោម​គោលដៅ​អាជីវកម្ម ក្លឹប​កំសាន្ត ទីតាំង​សប្បាយដ្ឋាន ចំនួន​៧១១៣​ទីតាំង ត្រូវបាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​ក្នុង​ការបង្ការ ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន ៣៧៤១​កន្លែង ស្មើនឹង​៥២​ភាគរយ​៕​ ដោយ ​៖​ កូឡាប​

spot_img
×