Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនឈើ​គរ​គី​ ជិត​ ២០០​ដើម ​ត្រូវបាន​ដាំ​នៅ​សួនច្បារ​មិត្តភាព​កម្ពុជា​-វៀតណាម ​ខេត្តតាកែវ​ ដើម្បី​លំអរ​សោភ័ណភាព​ខេត្ត និង​បរិស្ថាន​ល្អ​

spot_img

តាកែវ​៖ ថ្លែង​នៅ​ចំពោះមុខ​មន្ត្រី​រាជការ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សិស្ស គរុ​សិស្ស និង​បងប្អូន ប្រជា ពលរដ្ឋ នៅក្នុង​ពិធី​ដាំ​កូន​ឈើ​គរ​គី​ជិត ២០០​ដើម នៅ​សួនច្បារ​មិត្តភាព​កម្ពុជា​-វៀតណាម នា​ព្រឹក​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​២០១៩ ឯកឧត្តម អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ បាន​លើកឡើង​ថា ការចូលរួម​ដាំ​កូន​ឈើប្រណិត​នាពេលនេះ គឺ​ក្នុង​គោលបំណង​អបរ​អរ​សារ​ទរ នៅ​ទិវារុក្ខ​ទិវា​៩​កក្កដា នាពេល​ខាងមុខ​នេះ នឹង​បំផុស​ចលនា​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស នាំ​គ្នា​ចូលរួម​ឲ្យ​សកម្ម ក្នុង​ការដាំ និង​កា​ពារ​ព្រៃឈើ​នៅ​ទី​រួម​ខេត្ត និង​ទីក្រុង ឲ្យ​មានភាពស្រស់បំព្រង ពោរពេញ​ទៅដោយ ពណ៌​បៃតង​ស្រស់​ខៀវខ្ចី អម​ដើមឈើ​ពេញ​ដងផ្លូវ ជាពិសេស បង្កើន​នូវធនធាន​ព្រៃឈើ​ឲ្យ​សំបូរ​ឡើងវិញ ព្រមទាំង​រក្សាបាន​នូវ​ប្រភព​ទឹក សម្រួល​ធាតុ​អ​កាសឲ្យមានប្រកតី ភាព អនុគ្រោះ​ដល់​ជីវិត​មនុស្ស​សត្វ​ផងដែរ ។​

ឯកឧត្តម​អភិបាលខេត្ត បាន​បន្តទៀតថា គុណ​តម្លៃ​នៃ​ធម្មជាតិ ពិសេស​គឺបរិស្ថាន ជា​ការបម្រើឲ្យគ្នាទៅវិញទៅមក ដើមឈើ និង​អនាម័យ​នេះហើយ ដែល​ជម្រុញ​ឲ្យ​ខេត្ត​របស់​យើង មាន​សោភ័ណ្ឌភាព​ល្អ និង​ខ្យល់​បរិយាកាស​ល្អ ហើយ​តាមរយៈ​បរិស្ថាន​ល្អ ដើមឈើ​សំបូរ នោះ​បងប្អូន​ប្រជាពលរដ្ឋ នឹង​រស់នៅ ប្រកបដោយ​បរិយាកាស​ល្អ សុខភាព​រឹងមាំ​ល្អ និង​ទាក់ទាញ​ភ្ញៀវទេសចរ ​មកលេង​ខេត្ត​យើង​កាន់តែច្រើន ថែមទៀតផង ។ ឯកឧត្តម​បន្តថា ដើមឈើ​ដែល​យើង​រួម​គ្នា​ដាំ​ពីមុន ពេលនេះ វាបានលេចចេញ​ជា​រូបភាព ផ្លែផ្កា បង្ហាញ​ពី​សោភ័ណភាព​យ៉ាង​ស្រស់បំព្រង​នៅ​កណ្តាល​ទី​រួម​ខេត្ត ហើយ​សុទ្ធតែ ប្រភេទឈើ​ប្រណីត មាន​ធ្នុង បេង នាងនួន គ្រញូង ហើយ​ប្អូនៗ​ខ្លួន មិន​ស្គាល់​ប្រភេទ​ឈើ ប្រណីតនេះឡើយ សូម្បីមន្ត្រីរាជការខ្លះគេ​ថា​គ្រញូង ក៏​គ្រញូង​តាម​គេ​ទៅ ព្រោះ​មិន​ដឹង​ដើម​វា​មាន​រូបរាង និង​ស្លឹកយ៉ាងម៉េច ដូច្នេះក្នុងនាមរដ្ឋបាលបាន​បំផុសការ​ដាំ​កូន​ឈើប្រណីត​នេះ ដើម្បី​ឲ្យ​ប្អូនៗ និង​ក្មេងៗ ជំនាន់ ក្រោយបាន​ស្គាល់ បានឃើញប្រភេទដើមឈើប្រណីតនេះ នៅក្នុង​ខេត្ត​ផ្ទាល់​តែម្តង ។ បន្ទាប់​ពី​ការដាំ​ដើមឈើ​នេះ មនុស្ស​ទាំងអស់​ត្រូវតែ​ចូលរួម​ថែរក្សា និង​រួម​គ្នា​បង្ការ បង្កើនការពារ​ព្រៃឈើ​របស់​យើង ពិសេស​រួមគ្នា ដាំ​កូន ឈើ​ឡើងវិញ ដើម្បីទប់ទល់នឹង​ការ​បម្រែបម្រួល​អាកាសធាតុ ហើយ​តាមរយៈ​ការដាំ​កូនឈើ​នៅពេលនេះ ទីនេះ វា​មិនត្រឹមតែផ្តល់នូវ​សោភ័ណភាព ប្រយោជន៍​ទាំង​មនុស្ស និង​សត្វ​នោះទេ តែ​វា​ថែម​ទៀត​បាន បង្កើតឲ្យមានអនុស្សាវរីយ៍ និង​ភាពសប្បាយ​រីករាយ​នៅទីនេះ ។ ហើយ​សកម្មភាព​នេះ​ដែរ នឹង​ក្លាយទៅជា​គំរូ​សកម្មភាព ដ៏​សកម្ម​ចំពោះ​សិស្សានុសិស្ស បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការឲ្យ​រួម​គ្នា​បន្ត​ដាំ​កូន​ឈើ និង​ការពារ បរិស្ថាន ព្រៃឈើ​ធម្មជាតិ​នេះ ដើម្បី​ទុកជា​ប្រយោជន៍​អ​នា​គត់​សម្រាប់​មនុស្សជាតិ និង​សត្វ ហើយ​វា​នឹង ក្លាយ ទៅ​ជា​ការចងចាំ​មួយ​ដ៏​ល្អ​មិនអាច​បំភ្លេច​បាន​នៅទីនេះ នូវ​ស្នាមញញឹម និង​អនុស្សាវរីយ៍ ក្រោយពីកូនឈើ​ដែល​ដាំ​ពេលនេះ វា​បាន​ធំ​លូតលាស់​បានល្អ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា បើ​តាមរ​បាយ​ការណ៏​របស់​លោក ស៊ឹម ឡា​បាំង ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្តតាកែវ បានអោយដឹងថា ព្រៃឈើ​ជា​អាយុជីវិត​របស់​មនុស្ស​សត្វ ព្រៃឈើ​វា​មានប្រយោជន៍សម្រាប់ទ្រទ្រង់​នូវ ធម្មជាតិ​ក៏​ដូចជា​ទ្រទ្រង់​មនុស្សជាតិ​ផងដែរ ហើយ​យើង​រួម​គ្នា​ដាំ​នេះ គឺ​ដើម្បី ប្រយោជន៍ នៃមនុស្ស​ជាតិ​យើងផង ដើម្បី​សោភ័ណភាព​ផង ចំពោះ​កូន​ឈើប្រណីតប្រភេទដើមគគីរចំនួន​១៣៤​ដើម ត្រូវបាន​យក​មក​ដាំ នៅក្នុង​បរិវេណ​សួនច្បារ​មិត្តភាព​កម្ពុជា​វៀតណាម ក្បែរ​សាលាខេត្ត​តាកែវ ៕ ដោយ ៖ តាកែវ​

spot_img
×