Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​ចន្ទ្រា

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​មានប្រសាសន៍​ថា ៖ ​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ត្រូវ​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ស្រុក​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​ករណី​ក្មេង​លង់ទឹក​ដែល​ជា​បញ្ហា​ប្រឈម​មួយ​ដែល​តែង​កើតមានឡើង​នៅ​តាម​បណ្ដាល​ឃុំ​ក្នុងស្រុក បង្ក្រាបបទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ បន្ត​លើកកម្ពស់​ ការពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរ ដោយ​ត្រូវ​ផ្តល់​លើ​ការផ្សព្វផ្សាយ​អប់រំ ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ស្រុក​ ។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ ក្នុងឱកាស​ដែល​ល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​​ចន្ទ្រា ខេត្ត​ស្វាយរៀង​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ច​ន្ទ្រា ។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី មន្ត្រីរាជការ​សាលាខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ថ្មី គណៈ​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ក្នង​ស្រុក ប្រធាន អនុប្រធាន​ការិយាល័យ​ជំនាញ​នានា​ជុំវិញ​ស្រុក លោក លោកស្រី​ក្រុមប្រឹក្សាឃុំ​ទាំង​៦ រួម​និង​អស់លោក លោកស្រី​ជា​មន្ត្រី​អមដំណើរ​សរុប​ចំនួន ១០៤​នាក់ ។​

​លោកអភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ​ក្នុងនាម​លោក​អភិបាលខេត្ត សូម​សម្តែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក​ចន្ទ្រា ​ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ ដែល​ជា​សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ស្រុក ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ម្យ៉ាងវិញទៀត​ការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​ ។

​សូម​បញ្ជាក់​ផង​ដែរថា ៖ ក្រុមប្រឹក្សា​ស្រុក​ចន្ទ្រា ​ដែល​ត្រូវបាន​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​

​ចន្ទ្រា ខេត្ត​ស្វាយរៀង​នាពេលនេះ​មាន​ចំនួន​​១៥ ​នាក់ ​​​​ក្នុងនោះ​ស្ត្រី​ចំនួន​២​នាក់​ ៕ ដោយ ៖ ​វ៉ៃកូ​

spot_img
×