Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ភ្លើង​ឆេះ​ផ្ទះ​លោក​មាស​នី បណ្ដាលមកពី​ទុស្សេ​ចរន្ត​ខ្សែភ្លើង​ផ្ទះមួយ​ផ្សេងទៀត ហើយ​ឆាបឆេះ​ឆ្លង​រាលដាល​មក​ឆេះ​

spot_img

​បាត់ដំបង ​៖ ​ករណី​ផ្ទះ​របស់​លោក​មាស​នី​ ដែល​ជា​អ្នកវិភាគ​សង្គម​នៅ​កម្ពុជា​ត្រូវបាន​ភ្លើង​ឆេះ​អស់ 50 ភាគរយ​នោះ នៅ​ថ្ងៃ​ទី 20 ខែ​មិថុនា​នេះ ​រដ្ឋបាល​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​បាន​ចេញ​សេចក្តីបំភ្លឺ បន្ទាប់ពី​ឃើញ​តា​បង្ហោះ​ក្នុង​គណនី ​facebook Kimseng Eab ដែល​បាន​វាយប្រហារ​មកលើ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​បាត់ដំបង​របស់​ខេត្ត​បាត់ដំបង​ឲ្យធ្វើ​ការបំភ្លៃ​ព័ត៌មាន​មិន​ពិត​មក​មួលបង្កាច់​បង្ខូច​កិត្តិយស​ថ្នាក់ដឹកនាំ​ក្រុង​ខេត្ត​ព្រមទាំង​ធ្វើការ​សន្និដ្ឋាន​ដោយ​គ្មាន​មូលដ្ឋាន​និង​គ្មាន​ព័ត៌មាន​ត្រឹមត្រូវ​ក្នុង​គោលបំណង​ញុះញង់​បង្ក​ភាពវឹកវរ​ក្នុងសង្គម ដែល​ធ្វើឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​មហាជន​និង​ប្រជាពលរដ្ឋ​មក​លើ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​រដ្ឋបាល​ខេត្ត​ចំពោះ​អគ្គីភ័យ​បណ្ដាលឱ្យ​ឆេះ​ផ្ទះ​របស់​ប្រជាពរដ្ឋ​នៅ​ចំណុច​ភូមិ​កម្មករស​ង្កា​ត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ទី 18 ខែ​មិថុនា​ឆ្នាំ 2019 វេលា​ម៉ោង 16​រសៀល​បណ្ដាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន 4​ខ្នង ក្នុងនោះ​ពីរ​ខ្នង​ឆេះ​ទាំងស្រុង​និង​ពីរ​ខ្នង​ផ្ទះ​ទៀត​ខូចខាត 50 ភាគរយ​ក្នុង​នោះ​មានផ្ទះ​មួយ​ខ្នង​របស់លោក​មាស​នី​។​

​រដ្ឋបាលខេត្ត​បានបញ្ជាក់​ថា​មូលហេតុ​នៃ​ការឆេះ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា​ បណ្តាលម​ក​ពី​ទុស្សេ​ចរន្តអគ្គីសនី​ផ្ដើមចេញ​ពី​ផ្ទះ​តូច​ឈើ​ប្រក់​សង្ក័សី​របស់​ឈ្មោះ អ៊ុង ស័ក​ពិសិដ្ឋ អាយុ 56​ ឆ្នាំ​ស្ថិតនៅ​ក្រុមទី 18 ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​ខេត្ត​បាត់ដំបង​ពីក្រោយ​ផ្ទះ​ធំ​របស់​លោក​មាស​នី​ដែល​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​លោក​មាស​នី​ផ្នែក​ខាងលើ​ទាំងស្រុង​។​

​ជាមួយគ្នានេះ​លោក​មាស​នី​ដែលជា​ម្ចាស់ផ្ទះ​បាន​ធ្វើការ​ឡាយ​វីដេអូរ​តាមរយៈ​គណនី​ហ្វេ​សប៊ុក​របស់​លោក​ព្រាប​កុលប​ញ្ជាក់​ថា​ករណី​អគ្គីភ័យ​នេះ​គឺជា​ការ​កើត​ឡើង​ដោយ​ចៃដន្យ​មិនមាន​ជន​ណា​ឬ​គណបក្ស​នយោបាយ​ណា​នៅ​ពីក្រោយ​ខ្នង​ឡើយ និង​ជា​ពិសេស​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង​និង​ថ្នាក់ដឹកនាំ​ខេត្ត​បាន​យកចិត្តទុកដាក់​ផងដែរ​និង​សូមឲ្យ ផ្ដល់​យុត្តិធម៌​ចំពោះ​ការខិតខំ​របស់​អាជ្ញាធ​រ​មូលដ្ឋាន​។ ក្នុង​នាម​រដ្ឋបាល​ក្រុង​បាត់ដំបង​សូម​ច្រាន​ចោល​ទាំងស្រុង​ចំពោះ​ព័ត៌មាន​អំពី​ករណី​អគ្គីភ័យ​បណ្ដាលឲ្យ​ឆាបឆេះ​ដល់​ផ្ទះ​លោក​មាស​នី​តាម​ការលើកឡើង​របស់​ម្ចាស់​គណនី​ហ្វេ​សប៊ុក​មានឈ្មោះ​Kimseng Eab ជា​ព័ត៌មាន​មិន​ពិត​ដែល​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរដ​ល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​ខេត្ត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​៕​ ដោយ​៖​កូឡាប​

spot_img
×