Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ បើក​ចូល​ក្រុងព្រះសីហនុ​ពេល​ថ្ងៃ បុក​ម៉ូតូ​របួសធ្ងន់​មនុស្ស​ពីរ​នាក់​

spot_img

​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បានឲ្យ​ដឹង​ព័ត៌មាន​បឋម​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ក្រឡុក​សុីម៉ង់ត៍​មួយ​គ្រឿងពេល​បើក​ចុះ​ផ្លូវ​ចំណោត ពី​ផ្លូវបំបែក​សេតេ ចុះ​មក​ផ្លូវបំបែក​រ៉ា​ ស្ថិតក្នុង​សង្កាត់​លេខ​៣ បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​រួច​ក៏​ក្រឡាប់ ផ្ងារ​ជើង នៅ​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។​

​សេចក្តីរាយការណ៍​បឋម​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលឲ្យ​មាន​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​។ ក្នុង​នោះ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​សុីម៉ង់ត៍ និង​ម្នាក់​ទៀត​ជា​ស្ត្រី​ខាង​ភាគី​ជិះ​ម៉ូតូ​។ ហើយ​ភ្លាមៗ អ្នករងរបួស​ទាំងពី​រនា​ក់ ត្រូវបាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយ​កើតហេតុ​។

​ភ្លាមៗ​នេះ សមត្ថកិច្ច នៅ​មិនទាន់​ស្គាល់ឈ្មោះ​អ្នកបើកបរ​រថយន្ត និង​ស្ត្រី​អ្នកជិះ​ម៉ូតូ​ដែល​រងរបួស​ដូចគ្នា​នៅឡើយ​ទេ ហើយ​ពេលនេះ​សមត្ថកិច្ច កំពុង​រក​ដំណោះស្រាយ​តាម​នីតិវិធី​៕ ដែន សីមា​

spot_img
×