Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ក្រុង​ដូន​កែវ​ ៖ ប្រើធ​ម៌ក្តៅ​វាយ​កំទេច​របង​ថ្ម ដែ​ល​ដាំ​រំលោភ​យក​ដី​បឹង​ អាស្រ័យ​ផល​របស់​រដ្ឋ​

spot_img

​តាកែវ ​៖ របង​ថ្ម​ដែល​ដាំ​ជា​ជួរ ហ៊ុម​ព័ទ្ធ​ជុំវិញ​ដី​បឹង​អាស្រ័យ​ផល​របស់​រដ្ឋ ឋិត​នៅ​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ត្រូវបាន​អាជ្ញាធរ​ក្រុង​ដូន​កែវ​សហការ​ជាមួយ​និង​កំលាំងចម្រុះ បាន​យក​គ្រឿងចក្រ អេ​ស្កា​វេ​ទ័រ មក​វាយ​ផ្តួល​របង​ថ្ម​ដែល​ចាក់​រំលោភ​លើ​ដី​ចំណី​ថ្នល់ បម្រុង​ហ៊ុមព័ទ្ធ​យក​ដី​បឹង​នោះ​ចោល​ហើយ ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ និង​ការហៅ​មក​ដោះស្រាយ​នៅ​សាលាក្រុង​ដូន​កែវ​ចំនួន ២​ដង​រួចមកហើយ ។

​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បាន​ប្រាប់​ភ្នាក់ងារ​យើង​អោយដឹងថា ការ​វាយ​កម្ទេច​របង​ចាក់​ថ្ម​បេតុង​នេះ​ចោល គឺធ្វើឡើង​ដោយ​មាន​ការចូលរួម​សហកា​រ​ជាមួយនិង​កំលាំងចំរុះ មន្ទីរ​ពាក់ព័ន្ធ នៅក្នុង​ក្រុង​ដូន​កែវ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​បងប្អូន​ប្រជាពលេរដ្ឋ​ថា មាន​គេ​លួច​ធ្វើ​របង គោលបំណង​ព័ទ្ធ​យក​បឹង​អាស្រ័យ​ផល​របស់​រដ្ឋ នៅ​ចំណុច​ខាងលើ ។ ហើយ​ក្រោយពី​មាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​នេះដែរ អាជ្ញាធរ​ក្រុង​បាន​ហៅ​ភាគី​ដែល​ជា​អ្នក​ដាំ​បង្គោលរបង​បេតុង​នោះមក​ធ្វើការ​ដោះស្រាយ​នៅ​សាលាក្រុង​ដូន​កែវ ចំនួន ២​ដង​រួចមកហើយ តែ​ភាគី​នោះ​មិន​បាន​ស្តាប់ និង​អនុវត្ត​តាម​ការណែនាំរ​បស់​អាជ្ញាធរ​ក្រុង​ដូន​កែវ​នោះទេ ដូច្នេះ​ក្នុង​ថ្ងៃនេះ សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​លោក ស្រី ដា អភិបាលរង​ក្រុង​ដូន​កែវ សហការ​ជាមួយ​និង​មន្ទីរជំនាញ និង​អង្គភាព​ពាក់ព័ន្ធ បាន​ចុះ​មក​វាយ​កំទេច​របង​ថ្ម​ដែល​ចាក់​រំលោភ​លើ​ដី​ចំណី​ថ្នល់ និង​ហ៊ុមព័ទ្ធ​យក​ដី​អាស្រ័យ​ផល​របស់​រដ្ឋ ជាច្រើន​ម៉ែត្រការ៉េ ។

បើតាម​សម្តី​របស់​អ្នកស្រី អៀរ អ៊ី​ម ប្រជាពលរដ្ឋ​តំណាង​អោយ​ដើមបណ្តឹង​បាន​និយាយថា អ្នក​ដែល​ហ៊ុម​ព័ទ្ធ​របង​យក​ដី​អាស្រ័យ​ផល​ខាងលើ​នោះ​មានឈ្មោះ​ថា សុខ សាវឿន ដែល​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​អតីតមន្ត្រី​គយ​សាខា ខេត្តតាកែវ បាន​ចាក់​របង​ប៉េតុង​ព័ន្ធ​យក​ដី​ចំណី​បឹង តាកែវ ធ្វើ​ជា​កម្ម​សិទ្ធ​របស់ខ្លួន​ជាច្រើន​ម៉ែត្រការ៉េ និង​បាន​ចាក់​បេតុង​បង្គោល​ថ្ម​លើ​ចំណីផ្លូវ ក្រវ៉ាត់​បឹង​តាកែវ ដោយ​មិន​ក្រែង​នឹង​អំណាចច្បាប់​អ្វី​បន្តិច​សោះ ពោល​គឺ​មាន​ចិត្ត​លោភលន់ ចង់​បាន​ដី​បឹង​របស់​រដ្ឋ គ្មាន​ចេះ​ខ្មាសអៀន​អ្នករស់នៅ​ជិតខាង​អ្វី​ឡើយ​។ លោកស្រី​បាន​និយាយទៀតថា លោក សុខ សាវឿន អតីតមន្ត្រី​គយ ខេត្តតាកែវ មាន​ដី​ជា​កម្ម​សិទ្ធ​ស្របច្បាប់​របស់​ខ្លួន​ត្រឹមតែ​១​ប្លង់​ប៉ុណ្ណោះ គឺ​ប្លង់​មាន​ក្បាលដី​លេខ​១១៦៩ ស្ថិតនៅ​ភូមិ​ចក សង្កាត់រ​កា​ក្នុង ក្រុង​ដូន​កែវ ជាប់​នឹង​ដី​ក្រវ៉ាត់​ក្រុងក្បែរ​បឹង​។ ប៉ុន្តែ​កាន់តែ​ហួសចិត្ត​គ្រប់គ្នា​នោះ គឺ​លោក សុខ សាវឿន នៅពេល ឲ្យ​កម្មករ​សំណង់​ចាក់​របង​ថ្ម​បេតុង មិន​ត្រឹម​អភិវឌ្ឍន៍​ដី​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្រើ​កម្មករសំណង់ ចាក់​របង​ថ្ម​បេតុង​ហ៊ុមព័ន្ធ​ដី​រហូតដល់​ក្បាលដី​លេខ​១១៩៩ ដែល​ក្បាលដី​នេះ គឺជា​ដី​ចំណី​បឹង កម្ម​សិទ្ធ​របស់​រដ្ឋ​។​

​ចំពោះ​ការលើកឡើង​របស់​មន្ត្រី​ភូមិបាល​ក្រុង​ដូន​កែវ បាន​និយាយថា​ក្បាលដី​លេខ ១១៩៩ នោះ​គឺជា​ដី​អាស្រ័យ ផល​របស់ លោក សុខ សាវឿន នោះ គឺ​មិន​ពិត​ទេ ព្រោះ​បច្ចុប្បន្ននេះ​គ្មាន​អ្នកណា​អាស្រ័យ ផល​អ្វី​ទាំងអស់​? ហើយ​ក្បាលដី​លេខ​១១៩៩​នេះ មានតែ​ស្មៅ​ដុះ​ស៊ុបទ្រុប និង​ដើម​កក់​ដុះ ស្អេច​ស្កាស់ ពាសពេញ​ប៉ុណ្ណោះ ហើយ​បើ​ថា គាត់​អាស្រ័យ​ផល មិនដឹង​ជា​អាស្រ័យ​ផល​លើ​អ្វី បើ​សព្វថ្ងៃនេះ ដី​បឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ដែល​លោក សុខ សាវឿន ព័ទ្ធ​យក គឺមាន​តែ​ស្មៅ និង​ដើម កក់ ដុះ​ពេញ​តែប៉ុណ្ណោះ​ ៕ ដោយ ៖ តាកែវ​

spot_img
×