Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ចោរ​ដៃ​ស្អិត ១​នាក់ ទៅ​តុលាការ​

spot_img

​ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរឆក់ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ​។

​ឈ្មោះ ជួន សុខ ហៅ​ឡេវ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន និង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន យក​មក​សួរនាំ បន្ទាប់ពី​រូបគេ​បានធ្វើ​សកម្មភាព​ឆក់ ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក IPhone X ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៦និង១៥​ព្រឹក នៅ​ចំណុច មុខ​ភោជនីយ៍ដ្ឋានថ្ម​ដា ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ​។​

​ក្រោម​វិធានការ​ជំនាញ រូបគេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យដឹងថា មុន​ធ្វើ​សកម្មភាពបក្សពួក​ខ្លួន ឈ្មោះ ភ័​ណ្ឌ ភេទ​ប្រុស បាន​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពុំ​ចាំ​ស្លាក​លេខ មក​យក​រូប​ខ្លួន នៅ​ចំណុច​ផ្លូវ​២៨៨ កែង​ផ្លូវ​១៤៣ ដើម្បី​ជិះ​ធ្វើ​សកម្មភាព​ឆក់​សម្ភារៈ​មានតម្លៃ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ លុះ​ពេល​ពួកគេ ជិះ​ដល់​មុខ​ភោជនីយ៍ដ្ឋាន ថ្ម​ដា ក៏​ឃើញ​បុរស​ម្នាក់​ចុះ​ពី​លើ​កង់បី ហើយ​ឈរ​និយាយ​ទូរស័ព្ទ រូបគេ​ទាំង ០២​នាក់ បាន​ជិះ​ទៅ​ក្បែរ ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនរងគ្រោះ​បាន​សម្រេច ហើយ​បាន​ជិះ​ម៉ូតូ​គេចខ្លួន ទៅ​ផ្ទះ​លេខ ​៩៧ E0Z ផ្លូវ​ ២៩២ សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ ហើយ​រូបគេ​ទាំង ០២​នាក់ ក៏​បែកផ្លូវ​គ្នា​។ លុះដល់​វេលា​ម៉ោង​១០និង៣០​នាទី រូបគេ​បាន​ឃើញ​បុរស​ម្នាក់​ដើរ​កាត់​មុខផ្ទះ​ដែល​រូបគេ​ស្នាក់នៅ ដោយ​សង្ស័យ​ថា​ជា​សមត្ថកិច្ច ក៏​បាន​រត់គេចខ្លួន តែ​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​នៅក្បែរនោះ​ឃាត់ខ្លួន​តែម្តង​។​

​រូបគេ​បាន​ប្រាប់​បន្ថែមទៀតថា កន្លងមក​ក្នុង​អំឡុង​ឆ្នាំ​២០១៩នេះ រូបគេ និង​បក្សពួក ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ប្រជាពលរដ្ឋ ចំនួន ០២​លើក លើក​ទី​១ ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់ ជិះ​ម៉ូតូ​កង់​បី មិនបាន​សម្រេច នៅ​ចំណុចម្តុំ​បឹង​កេងកង លើក​ទី​២ ឆក់​ទូរស័ព្ទ​ពី​បុរស​ម្នាក់ ដែល​កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ បានសម្រេច នៅ​ចំណុច ម្តុំ​ពេទ្យ​ចិន​៕​ ដោយ​៖​កូឡាប​

spot_img
×