Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​នឹងមាន​ការលំបាក​ច្រើន កុំ​ប្រញាប់​នឿយណាយ​ព្រលែង​ដៃ ចង់​ជោគជ័យ​ត្រូវ​អត់ធ្មត់​ដល់​ចុងក្រោយ​។ ចំណូល​មិនបាន​ដូច​បំណង​ចាំបាច់​ត្រូវ​ប្រយ័ត្នប្រយែង កុំ​ដោយសារ​ប្រយោជន៍​តូច ចំពោះមុខ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ទប់​អារម្មណ៍ កុំ​មួម៉ៅ​គ្មាន​ហេតុផល​នាម​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ដៃគូ​។ ទិស​នាំ​លាភ ទិស​លិច តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំវក​៕

​ឆ្នាំឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​ថាមពល​ធ្វើការ​និង​បទពិសោធន៍​របស់ខ្លួន អ្នកនឹង​ដោះស្រាយ​កិច្ចការ​គ្រប់យ៉ាង​ដោយ​រលូន​។ យីអ៊ុន​ឡើង អាច​វិនិយោគ​រក​ចំណេញ​។ មនោសញ្ចេតនា គួរ​យក​អស់​ភាពក្លាហាន​ដើម្បី​សម្តែង​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ អ្នកនឹង​បាន​ចម្លើយ​ដូច​ចិត្ត​។ ទិស​នាំ​លាភ​ទិស​ខាង​អាគ្នេយ៍ តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ​នាំ​សំណាង ពណ៌​ក្រហម​។ អ្នកយក​អាសារ​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ៖ ទោះបី​រាសី​កំពុង​ល្អ តែ​គូប្រជែង​តែង​រក​វិធី​វាយឆ្មក់ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​សកម្មភាព នឹងនរ​គ្រប់​ស្ថាន​ការ​។ ថ្ងៃនេះ​មានឱកាស​ល្អ​ដើម្បី​វិនិយោគ តែ​ដាច់ខាត​មិនត្រូវ​លោភលន់ មនោសញ្ចេតនា ពិបាក​បញ្ចៀស បានការ​អាក់អន់ចិត្ត​ឈ្មោះ​ប្រកែក​គ្នា​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំថោះ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ចាក់រុក​ពីក្រោយ​ខ្នង ត្រូវ​បញ្ចៀស​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ​។ ចង់​វិនិយោគ​ចាំបាច់​ត្រូវមាន​ចំណេះដឹង បន្សំ​បទពិសោធន៍​។ មនោសញ្ចេតនា ប្រសិន​ចង់​ឲ្យ​កាន់​តែមាន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ កុំ​ស្តាយ​ប្រាក់ និង​ពេលវេលា​។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​ជយ​ប​ការលំបាក​ហ៊ុមព័ទ្ធ ជួប​ភាពទ័លច្រក ត្រូវ​សុទិដ្ឋិនិយម នឹងនរ​ដោះស្រាយ​។ ចាយវាយ​ត្រូវ​ផ្អែកលើ​ខ្ទង់​ចំណូល​ជាក់ស្តែង​។ មនោសញ្ចេតនា ភាពសោះអង្គើយរ​បស់ដៃ​គូ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មួម៉ៅ និង​អស់សង្ឃឹម​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិសនិរតី​។ ពណ៌​នាំ​សំណាង​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ជួប​ការលំបាក​តែង​បាន​អ្នក​ជួយ​យកអាសា ហេតុនេះ​គ្រប់យ៉ាង​ចុងក្រោយ​សុទ្ធតែ​បាន​លទ្ធផល​ដូច​ចិត្ត​។ រាសី​ឡើង​មានឱកាស​ទទួល​លាភ​ចូល​ផ្ទះ​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​គួរ​ឧស្សាហ៍​ចេញ​ក្រៅ​ទំនាក់ទំនង​មិត្តភក្តិ នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រមៃ​។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាង​ពាយ័ព្យ​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ ៖ អ្នកធ្វើ​ជំនួញ​ជួញដូរ នឹង​ជា​ថ្ងៃ​ដ៏​ជោគជ័យ​ដោយ​ទទួលបាន​ចំណេញ​ធំ​។ យីអ៊ុន​ឡើង លុយកាក់​មាន​ចាយ​ពេញៗ​ដៃ​។ មនោសញ្ចេតនា ផ្អែមល្ហែម ជ្រាលជ្រៅ​។ ទិស​នាំ​លាភ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ស្រុតចុះ​។ ការងារ​មានឱកាស​សហការ​ច្រើន​ជាមួយ​ដៃគូ​ដ៏​មាន​ឥទ្ធិពល​។ ថ្ងៃនេះ​ដោយសារ​មិត្តភក្តិ​អ្នក ត្រូវ​ចាយ​ខ្ទង់​ប្រាក់​ធំ​១ ប៉ុន្តែ​នេះ​ជា​ចំណាយ​សមស្រប​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​នឹងមាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ប្រាថ្នា​ចង់​បានជា​គូគាប់​។ ទិស​នាំ​លាភ​ទិសពាយ័ព្យ តំណម​ទិសអាគ្នេយ៍​។ ពណ៌​នាំ​សំណាង​ពណ៌​ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ត្រូវ​ម៉ឺងម៉ាត់​បន្តិច​កុំ​បង្កើត​ឱកាស​ឲ្យ​គូប្រជែង​លូកដៃ ចៀសវាង​ប៉ះទង្គិច​ជាមួយ​អ្នកដទៃ នាំ​ឲ្យ​ខូចប្រយោជន៍​ខ្លួនឯង​។ ត្រូវ​រក្សា​លុយកាក់​ឲ្យ​មធ្យ័ត ចេញ​ក្រៅ​កុំ​យកតាម​ខ្លួន​នូវ​ប្រាក់កាស និង​ទ្រព្យ​មានតម្លៃ​ច្រើន​។ មនោសញ្ចេតនា មនុស្ស​ម្នាក់ៗ​បុគ្គលិកលក្ខណៈ​ទស្សនៈ​ផ្សេងៗ​គ្នា ត្រូវ​ចេះ​សម្រប​កុំ​ដាក់​សម្ពាធ​ឲ្យ​អ្នកដទៃ​ត្រូវតែ​យល់​តាម​ខ្លួន​។ ទិស​នាំ​លាភ​ទិសអាគ្នេយ៍ តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​មានឱកាស​តែ​ល្អ​អាក្រក់​ពិបាក​ស្មាន​, ត្រូវ​ពិចារណា​ឲ្យ​ម៉ត់ចត់​។ មិនត្រូវ​អួតអាង​ទ្រព្យសម្បត្តិ​នាំ​ឲ្យ​ជនខិលខូច​កើត​ចិត្ត​លោភលន់​។ មនោសញ្ចេតនា ពេល​ឯកោ​ទើប​មាន​អារម្មណ៍​ស្តាយ​គ្រា​មាន​សុភមង្គល​។ ទិស​នាំ​លាភ​ទិសឦសាន តំណម​ទិស​លិច​។ ពណ៌​នាំ​សំណាង ពណ៌​លឿង​។ អ្នកយក​អាសា ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន​តាម​ផែនការ ទិន្នផល​ការងារ​ខ្ពស់​។ ថ្ងៃនេះ​លូក​មានលទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ និង​វិភាគ​ទីផ្សារ​ល្អ​។ មនោសញ្ចេតនា នេះ​ជា​ពេលវេលា​សមស្រប ដើម្បី​សម្តែង​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​កើត​។ ពណ៌​នាំ​សំណាង ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ដំណើរការ​ដោយ​ងាយស្រួល មានឱកាស​សហការ​ថ្មីៗ ត្រូវបាន​ថ្នាក់លើ​ស្រឡាញ់​ពេញចិត្ត អ្នក​រួម​ការងារ​គាំទ្រ ថ្ងៃនេះ​មានសំណាង​ដោយសារ​មិត្តភក្តិ​នាំមក​ឲ្យ​។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសពាយ័ព្យ​។ ពណ៌​នាំ​សំណាង ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕​

spot_img
×